ព័ត៌មានជាតិ

លោក សាយ ម៉េងគីម ដឹកនាំកិច្ចប្រជុំក្រុម ពិភាក្សាការងារ លើទិន្នន័យក្បាលម៉ាស៊ីនយុវជនគណបក្សក្នុងផែនការឆ្នាំ ២០២១ និងការងារផ្សេងៗមួយចំនួនទៀតដែលត្រូវអនុវត្តន៍

ខេត្ត​មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំក្រុមការងារយុវជនគណបក្សខេត្ត​មណ្ឌលគិរី​ លោក​ សាយ​ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល​ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា លើទិន្នន័យក្បាល ម៉ាស៊ីនយុវជនគណបក្សក្នុងផែនការ ឆ្នាំ២០​២១ និងកិច្ចការងារផ្សេងៗដែលត្រូវធ្វើនៅចំពោះមុខ ដោយមានការចូល រួមពីលោក លោកស្រី​ អនុប្រធាន​ក្រុមការងារយុវជនគណបក្សខេត្ត​ លោ​កប្រធាន​ អនុប្រធានផ្នែកទាំង៨​ ប្រធាន​ អនុប្រធាន​ និងសមាជិក​ សមាជិកាផ្នែកលេខាធិការដ្ឋានក្រុមការងារយុវជនគណបក្សខេត្ត លោកប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុង​ ស្រុក​ទាំង៤​ ។

Leave a Reply

Your email address will not be published. Required fields are marked *