ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចេញសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងឱកាសខួបជន្មាយុគំរប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ

ខេត្តកណ្តាល ៖ នាថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកណ្តាល បានចេញសារលិខិតជូនពរ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាស ខួបជន្មាយុគំរប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ ដែលមានខ្លឹមសារដូចតទៅ៖

ក្នុងឱកាស ខួបជន្មាយុគំរប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំប្រកបដោយ មហានក្ខត្តឫក្ស ឧត្តុង្គឧត្តម របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល​ សូមសម្តែងនូវ មនោសញ្ចេតនា ដឹងគុណ ប្រកបដោយទឹកចិត្ត គោរពស្រឡាញ់ និងសូមគោរពជូនពរ សព្វសាធុកាពរ បវរមហាប្រសើរ សូមសម្តេចធាន មានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីបានដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យមានវឌ្ឍនភាពបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *