ព័ត៌មានជាតិ

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ផងដែរថា គោលបំណងក្នុងកិច្ចប្រជុំដើម្បី បូកសរុបលទ្ធការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ ឆ្នាំ២០២០, ផ្សព្វផ្សាយផែនការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន, ផ្សព្វផ្សាយផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង និងពិភាក្សាបញ្ហាប្រឈម និងការងារចាំបាច់មួយចំនួន។

កម្មវិធីប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ និងមន្រ្តីជំនាញរបស់មន្ទីរចូលរួមផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *