ព័ត៌មានជាតិ

ឯកឧត្តម សុខ គាង និងលោក ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពិភាក្សា ការប្រកួតបាល់ទាត់ រវាងក្រុមកីឡាបាល់ទាត់រាជសីសមុ ទ្រខៀវ និងក្លឹបបាល់ទាត់បឹងកេត នៅក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហនុ​ ៖ រសៀល​ថ្ងៃ​៨​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ នៅ​សាលាខេត្ត​ព្រះសីហនុ​ ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះ សីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការប្រកួត​បាល់ទាត់ រវាង​ក្រុមកីឡា​បាល់ទាត់​រាជ​សីស​មុ ទ្រ​ខៀវ និង​ក្លឹប​បាល់ទាត់​បឹងកេត នៅ​ក្រុងព្រះសីហនុ ក្នុង​បរិវេណ​សាកលវិទ្យាល័យ ឡាយ​ហ្វ ។ ការប្រកួត​នេះ​ដើម្បី​កៀរគរ​មូលនិធិ​លើកកម្ពស់​សោភណភាព និង​បរិស្ថាន​សា​លាម​ត្តេ​យ្យ​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​សៅរ៍ ទី​០៥ ខែធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ តាម​ការគ្រោងទុក ។​

​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ បានទទួល​ស្វាគមន៍​ចំពោះ​ការ​ផ្តួច ផ្តើម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្នុង​ការប្រកួត​កីឡាបាល់ទាត់​ភាតរភាព រេ​វាង​ក្រុមកីឡា​បាល់ទាត់​រាជ​សី​សមុទ្រ​ខៀវ និង​ក្លឹប​បាល់ទាត់​បឹងកេត នៅពេល​ខាងមុខ​។ រដ្ឋបាលខេត្ត​នឹង​សហការ​គាំទ្រ ដើម្បី​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​នៅ​ខេត្ត​ព្រះសីហនុ ប្រព្រឹត្ត​ទៅដោយ​រលូន ដើម្បី​កៀរគរ​មូលនិធិ​ពី​សប្បុរសជន ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី អាណាព្យាបាល​សិស្ស ក្នុង​ការជួយ​ទ្រទ្រង់​កែលម្អ​សោភណភាព និង​បរិស្ថាន​សា​លាម​ត្តេ​យ្យ​សិក្សា​ក្រុងព្រះសីហនុ ។

​ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន មានប្រសាសន៍ថា​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ បង្កើត​ព្រឹត្តិការណ៍​បាល់ទាត់​នេះ​ឡើង ដើម្បី​កៀរគរ រក​មូលនិធិ​ពី​សប្បុរសជន​ក្នុង​ខេត្ត​ព្រះសីហនុ និង​សប្បុរសជន​នៅក្រៅ​ខេត្ត យកមក​ជួយ​កែលម្អ​សោភណភាព បរិស្ថាន​សាលា​ម​ត្តេ​យ្យ​ក្រុងព្រះសីហនុ ក៏​ដូច​សា​លាម​ត្តេ​យ្យ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​។ ព្រោះ​កុមារ​តូច​ត្រូវការ​ជា​ចាំបាច់​នូវ​ភាព​ស្អាត ម្យ៉ាងទៀត​ការប្រកួត​កីឡាបាល់ទាត់ ភាតរភាព​នេះ បង្កើតបាន​នូវ​មិត្តភាព សាមគ្គីភាព និង​កិច្ចសហការ​ល្អ មានការ​យោគយល់ និង​ដកស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញ​ទៅ មករ​វាង​ក្រុម​កីឡាករ​ទាំងពីរ​កាន់ តែមាន​ភាពស្និទ្ធស្នាល ។

​ឯកឧត្តម បាន​បញ្ជាក់ថា យើង​ត្រូវតែ​បំផុសស្មារតី​ប្រជាពលរដ្ឋ ពិសេស​យុវជន​របស់ ឱ្យមាន​ការយល់ដឹង​អំពី​វិស័យ​កីឡា នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​លេង​កីឡា​ឱ្យបាន​កាន់តែច្រើន ព្រោះ​កីឡា​នាំមក​នូវ​មិត្តភាព សុខភាព ធ្វើឱ្យ​រាងកាយ​យើង​រឹងមាំ មាន​សាមគ្គីភាព និង​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ៕

Leave a Reply

Your email address will not be published. Required fields are marked *