ព័ត៌មានជាតិ

ឯកឧត្តម វ៉េង សាខុន អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ នា​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​ក​ក្តិ​ក ឆ្នាំជូត ទោស័ក​ព ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អញ្ជើញ​ចុះ​ពិនិត្យ​ផលប៉ះពាល់​ដំណាំ​ស្រូវ​ដោយសារ​ទឹកជំនន់ ស្ថិតនៅក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

​សូម​ជម្រាបជូន​ផងដែរ​ថាៈ នៅក្នុង​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អញ្ជើញ​ចុះ​ពិនិត្យ​នោះ បាន​ណែនាំ​ឱ្យ​មន្ទីរ​ចុះ​ពិនិត្យ និង​វាយតម្លៃ​ឱ្យបាន​ច្បាស់ និង​ទាន់ពេលវេលា ដើម្បី​រៀបចំ​កម្មវិធី​ចុះ​អន្តរាគមន៍​ចែក​ពូជស្រូវ​ជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ចាប់ផ្តើម ស្តារ​ផលិតកម្ម​ស្រូវ​ឡើងវិញ​។​

​បើតាម​ការបញ្ជាក់​ពី​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ ទឹកជំនន់​ឆ្នាំនេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ប្រមាណ ១ ៣៨៣ ហិច​តា និង​ផ្ទៃដី​ខូចខាត​ចំនួន ៩២៨​ហិច​តា នៅក្នុង ៥​ស្រុក និង​ក្នុង​ក្រុង​កំពង់ឆ្នាំង​។ លោក​បា​នប​ន្ថែ​ម​ទៀតថាៈ បច្ចុប្បន្ន​មន្ទីរ​កំពុង​ចុះ​ស្រង់​តួលេខ​ចំនួន​គ្រួសារ​រងគ្រោះ បន្ទាប់មក​រាយការណ៍​ជូន​ក្រសួង និង​លើក​សំណើសុំ​ពូជស្រូវ​យកមកចែក​ចាយ​ជូន​គាត់​៕

  

Leave a Reply

Your email address will not be published. Required fields are marked *