ព័ត៌មានជាតិ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងធ្វើព្រះរាជទស្សនកិច្ច នៅព្រះវិហារ Da Cien (ដាចៀន) នៅខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន

ប្រទេសចិន ៖ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងព្រះរាជដំណើរយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចំនួន៣ថ្ងៃ នៅខេត្តសានស៊ី តបតាម សេចក្តីក្រាបបង្គំយាង និងរៀបចំថ្វាយដោយឯកឧត្តម Xi JinPing (ស៊ីជិនពីង) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់​ខ្ពស់ បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេច យាងថ្វាយបង្គំព្រះ និងធ្វើព្រះរាជទស្សនកិច្ចនៅក្នុងព្រះវិហារ Da Cien (ដា ចៀន) ទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន។

Leave a Reply

Your email address will not be published. Required fields are marked *