ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទូច សំអឿន ទីប្រឹក្សាក្រសួងព័ត៌មាន នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រ​សួ​​ងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិ​ញ្ញាណក្ខន្ធសព ឯកឧត្តម ទូច សំអឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រ​ធា​ន​មន្ទី​រអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី០២ ខែ​សីហា ឆ្នាំ២០២០ ដោយរោគាពា​​ធ ក្នុងជន្មាយុ ៧៣ឆ្នាំ ដែលសពត្រូវបានតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានផ្ទះលេខ៩៣២ ផ្លូវលេខ១០ ភូមិតាខ្មៅ៣ ស​ង្កា​ត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

Leave a Reply

Your email address will not be published. Required fields are marked *