ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន៖ រណាយន្ត១​គ្រឿ​​​ង មានសមត្ថភាពបំផ្លាញដើម​ឈើ​ធំៗបានចំនួន៣ដើម ក្នុង១ថ្ងៃ ដែ​​​លនេះទាមទារឱ្យមានការចូលរួម​ទ​ប់ស្កាត់

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា រណាយន្ត គឺជាឧបរកណ៍មួយមាន​ស​​​ម​ត្ថភាពបំផ្លា​ញ​ដើមឈើធំៗបានចំនួន០​៣​ដើម ក្នុង១ថ្ងៃ ដែលបំផ្លិចបំផ្លាញព្រៃឈើធម្មជាតិនៅក្នុងប្រទេសកម្ពុជា បើទោះ​បី​ជាបទល្មើសកាត់បំផ្លាញព្រៃឈើក្នុងរូបភាពប្រើរណាយន្តធំៗ ដែលមានសមត្ថភាពខ្ពស់ ជា​​​​​​​​​​​ង​​នេះ មិនមានកើតឡើងទៀតនោះ​ឡើយក្តី។
សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងក្រុមការងារអភិរក្សរបស់អង្គការជាតិ និ​ង​អន្តរជាតិដែ​ល​ធ្វើការងារលើការការពារ និ​ង​អភិរក្ស ធនធានធម្មជាតិ បានរឹបអូសរណាយន្តចំនួនជាង២.០០០គ្រឿង ពីក្រុ​ម​ជ​​​នល្មើសដែលចូលទៅ កាត់បំផ្លាញព្រៃឈើក្នុងតំបន់ការពារធនធានធម្មជាតិ។
បើ​​​​តាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រុមជនល្មើសទាំងនោះ ត្រូវបានបញ្ជូនទៅតុលាការចាត់ការតា​ម​នីតិវិធីច្បាប់ ខណៈ​ខ្លះទៀតគ្រាន់តែហៅធ្វើការ​អ​​ប់រំ និងធ្វើកិច្ចសន្យាមិនឱ្យប្រព្រឹត្តសកម្មភាពដែលរដ្ឋហាមឃាត់នេះទៀត។ ក្នុ​ងច្បាប់ស្តីពីព្រៃឈើ ដែលព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០២ បានកំ​ណ​ត់​​​​ទោ​​សទណ្ឌចំពោះអ្នកប្រព្រឹត្តបទល្មើ​ស ដោយជាប់ពន្ធនាគារ រឹបអូសវត្ថុតាង ពិន័​យ ដោយតុលាការ ពិន័យអន្តរការណ៍ ការជួសជុលការខូចខាត ការព្រមាន ការដក​ហូ​ត ឬព្យួរកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត។
ក្នុងនោះ បើរូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តល្មើសព្រៃឈើថ្នាក់ទី១ ត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅដល់១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអ​ស់​​មកជាសម្បត្តិរដ្ឋ ខណៈប​ទ​​​ល្មើសព្រៃឈើថ្នាក់ទី២ ត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និង ឬ ត្រូវផ្តន្ទាទោសពិន័​យ​​​​​ជាប្រាក់ពី១០លានរៀល ទៅ១០០លានរៀល ជាមួយវត្ថុតាងទាំងអស់ត្រូវរឹបអូស​ម​កជាសម្បត្តិរដ្ឋ និងបទល្មើសព្រៃឈើថ្នាក់ទី​៣​ ​​​ត្រូវជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១លានរៀល ទៅ១០លានរៀល និងរឹបអូសវត្ថុតាងទាំ​ង​អ​ស់​ជាសម្បត្តិរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *