ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តកំពង់​ចា​​​​​ម នាំអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យ​ល់​កន្ត្រាក់ ក៏ដូចជាចាស់ជរាគ្មានទី​ពឹ​ង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃចំនួន ៦០គ្រួសារ នៅស្រុកបាធាយ

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបា​ល​​​ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាធាយ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធា​ន​​​​​​កាកបាទក្រហមកម្ពុជា ទៅចែកជូន ភ្លាមៗ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក៏ដូចជាចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន អ្ន​ក​ជំងឺរាំរ៉ៃ ចំនួន៦០ គ្រួសារ ។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន អំពីការខ្វះខាតរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកបាធាយនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំព​ង់​ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងាររាជរ​ដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាធាយ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូន ភ្លាមៗ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក៏ដូចជាចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំ​នួ​ន៦០ គ្រួសារ ។

ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម , ទឹកស៊ីអ៊ីវ ០១យួរ , ទឹកត្រី ០១យួរ, ត្រីខ ១០កំប៉ុង , ម៉ាស់ ០៥បន្ទះ និងថវិកា ២០​,០​០​០​ រៀល៕ ប្រភពពី៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម

Leave a Reply

Your email address will not be published. Required fields are marked *