ព័ត៌មានជាតិ

ទីតាំងល្បែងហ្គេមបាញ់ត្រី ជាច្រើនកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូន​ពេញ បើកលេងយ៉ាងរលូន ខណៈស​ម​ត្ថកិច្ចគ្មានវិធានការបង្ក្រាប

រាជធានីភ្នំពេញ ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ មានទីតាំងល្បែងហ្គេមបាញ់ត្រី ជាច្រើនកន្លែងស្ថិតនៅជិតវិហារឥស្លាម នៅខាង​ក្រោ​យស្ថានទូតបា​រាំង ក្នុងសង្កាត់ស្រះចក ខ​ណ្ឌ​ដូនពេញ បើកលេងទាំងយប់ទាំងថ្ងៃ បើកលេងដុះស្លែទៅហើយ បើកតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅ​ជិតខាងនឹងទីតាំងផ្ទះហ្គេមបាញ់ត្រី មានការងឿងឆ្ងន់ថា តើម្ចា​ស់​ទីតាំងហ្គេមបាញ់ត្រីជា​នរ​ណា បានជាលោក កាន់ វណ្ណៈ​ មេប៉ុស្តិ៍ស្រះចក មិនហ៊ានបង្រាបអញ្ចឹង​?

ប្រជាពលរដ្ឋ សូមសំណូមពរ ទៅដល់លោកអធិការដ្ឋានខណ្ឌដូនពេញ និងលោកសុខ ពេញវុធ មេត្តាចុះត្រួតពិនិត្យមើលទីតាំងផ្ទះ​​​បាញ់ត្រី ខាងលើនេះផងទាន ពីព្រោះវាជា​ដើ​មចមឲ្យមានការចរាចរណ៍គ្រឿងញៀន មានការកើតចោរកម្ម ឆក់-ប្លន់ជាដើម ប​​​ង្ករហឹង្សារនៅក្នុងគ្រួសារ និងក្នុងសង្គមយើងទាំងអស់ ។

Leave a Reply

Your email address will not be published. Required fields are marked *