ព័ត៌មានជាតិ

សាខាប្រេងឥន្ធនៈតេលាខេត្តកំពង់​ចា​ម នាំយកអំណោយ ជាអង្ករគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយ​ចំ​នួនទៀត ជូនដល់រដ្ឋបាលខេត្តកំ​ព​​​ង់ចាម ដើម្បីចូលរួមប្រឆាំងជំ​ងឺ​កូ​វី​​​ដ-១៩

ខេត្តកំពង់ចាម ៖ លោក ឈុន ស្រ៊ា ប្រធានសាខាប្រេងឥន្ធនៈតេលា សាខាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២​០​​​នេះ បាននាំយកអំណោយ ជាអង្ករគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង​ជ​ម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមប្រឆាំងនឹងជំងឺកូវីដ-១៩ ។

អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ចាមរួមមាន អង្កចំនួន ៣តោន ម៉ាស់ចំនួន ៥០០០ ក្រម៉ាចំនួន៥០០ មី ចំនួន ៣​​​កេសធំ នឹងអាលកុលចំនួន៨កាន ស្មើរនឹង២៤០លីត្រ ផ្តល់ជូន គណៈកម្មការ ប្រយុទ្ធ ជំងឺកូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ ចា​ត់​ចែងក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ការ រីករាលដាល នៃវីរុស កូរ៉ូណា (កូវីដ-១៩) ។ស្ថិតក្នុងឱកាសនោះបន្ទាប់ពីថ្លែងអំណរគុ​ណ​ដល់ម្ចាស់អំណោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ខេត្ត បា​នលេីកឡើងដែរថា អំណោយដែល សាខាប្រេងឥន្ធនៈតេលា បានប្រគល់ជូននាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុ​ង​សកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយ រំលែកទុក្ខលំបាកការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋផង ជា​ពិសេសបងប្អូន ពលករដែលទើបតែត្រឡប់មកពីក្រៅប្រទេសវិញ និងក្រុមការងារចុះបំពេញបេសកកម្មការពារទប់ស្កាត់ការ​រី​ក​រាលដាល នៃវីរុសកូរ៉ូណាផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអំពាវនាវ និងណែនាំដ​ល់​​​គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋ ដេីម្បី រួមគ្នាប្រយុទ្ធ ទប់ស្កាត់ ការរីករាល ដាល នៃ​​​វីរុស កូរ៉ូណា (កូវីដ១៩) ដែលជាជំងឺរាតត្បាតលើសកលលោកក្នុងពេលបច្ចុប្បន្ន ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម

Leave a Reply

Your email address will not be published. Required fields are marked *