ព័ត៌មានជាតិ

ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺខូវីដ-១៩ ខេត្តប៉ៃលិនជំរុញ​ឱ្យ​​​អោយរួមគ្នាបង្ការនិងទប់ស្កាត់ជំ​ងឺ​ខូវីដ-១៩ ដើម្បីកុំអោយជំងឺនេះ​រា​ល​ដាលដល់សហគមន៍

ខេត្តប៉ៃលិន៖ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ ខូវីដ-១៩ ខេត្តប៉ៃលិនជំរុញឱ្យអោយរួមគ្នាបង្ការនិងទប់ស្កាត់ជំងឺខូ​វី​ដ​​-១៩ ដើម្បីកុំអោយជំងឺនេះរាលដាលដល់សហគមន៍។

ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធ នឹងជំងឺ ខូវីដ-១៩ ខេត្ត នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ខេ​ត្តប៉ៃលិន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ ត្រូវគ្រប់គ្រងពលករដែលទើបត្រ​ល​ប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់ នឹងត្រូវអប់រំ ណែនាំ និងតាមដានសុខភាពរបស់ពួកគាត់ឱ្យបានជាប្រចាំ បើមិនស្រួ​ល​ត្រូវរាយការទៅមន្ត្រីសុខាភិបាល។

ឯកឧត្តម ផាន់ ចាន់ធុល ក៍បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំរបស់ក្រសួងសុ​ខា​ភិបាល ដោយពេលចេញទៅខាងក្រៅត្រូវពាក់ម៉ាស់ ឬរុំក្រមាជានិច្ច និងលាងសម្អាតដៃជាប្រចាំ ជាមួយអាល់កុល ឬសាប៊ូ ហើ​យ​​​​ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានអាការៈគួឲ្យសង្ស័យ ដូចជា៖ ក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមជាដើម ។ក្នុងក​រ​ណី​មានប្រជាពលរដ្ឋណាដែលទើបត្រឡប់ពីបរទេសត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាមៗ។ ឯកឧត្តមបន្តថា៖សម្រាប់ខេត្តប៉ៃលិន រហូ​ត​មកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេលកន្លងមកនេះ មានពលករចំណាក​ស្រុ​កទាំងក្នុង និងក្រៅប្រទេស បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថាក្នុងចំណោម មនុស្សទាំងអ​ស់​​នោះ មានអ្នកផ្ទុកមេរោគ ខូវីដ-១៩  ឬអត់នោះទេ។

សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានពលករទើបត្រលប់មកពីក្រៅ​​ប្រទេសសរុប ចំនួន ៩០៧នាក់ ស្រី ៤៣៤នាក់ ដោយក្នុងនោះក្រុងប៉ៃលិន ចំនួន៣៨០នាក់ ស្រី ១៨៧នាក់ និងស្រុកសាលាក្រៅ​​ចំនួន ៥២៧នាក់ ស្រី ២៤៧នាក់ ៕

Leave a Reply

Your email address will not be published. Required fields are marked *