ព័ត៌មានជាតិ

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១​ខ្ន​ង គ្មានសល់ ខណៈដែលម្ចាស់ផ្ទះ​ធ្វេ​សប្រហែស អុជធូបទុកចោល

កំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង អគ្គីភ័យលេបត្របាក់អស់គ្មានសេសសល់ នៅភូមិរមាស ឃុំ តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈដែលម្ចាស់ផ្ទះអុជធូបទុកចោល រួចទៅសែនផ្នូរ ។

ហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ កើតនៅវេលាម៉ោង១២និង០០នាទីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២០ បានឆាបឆេះផ្ទះ​មួយ ១ ខ្នង ទំហំ ៨ម៉ែត្រ គុណនឹង ១៨ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានម្ចាស់ឈ្មោះ ជា ចរិយា ភេទស្រី អាយុ ២៩ ឆ្នាំ  មា​ន​ទីលំនៅភូមិរមាស ឃុំ តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រភពពីលោកវរៈសេនីយ័ឯក  ខែម វិបុល អធិការនគបាលស្រុកទឹកផុស បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានអ​គ្គី​ភ័​យ​ឆា​បឆេះ មកពីម្ចាស់ផ្ទះ មានការធ្វេសប្រហែស អុជធូបសែនទុកចោលនៅក្នុងផ្ទះ ហើយចេញទៅពូនថ្នូរកុងម៉ា នៅឯវត្តសុវ​ណ្ណេ​រា​ម ហៅ (វត្តរមាស) បណ្តាលឱ្យផ្ទុះធុងហ្គាសថែមទៀត ។ លោកបន្ថែមទៀតថា នៅក្នុងហេតុការអគ្គីភ័យខាងលើ ខូចខាតស​ម្ភា​រៈ​​​នៅក្នុងផ្ទះទាំងស្រុង ។

នៅក្នុងហេតុការអគ្គីភយ័ខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យមួយគ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ទើបអា​ច​​​​គ្រ​ប់​​គ្រងពន្លត់បានសម្រេចទាំងស្រុង និងមិនបានបង្កការឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងទៀតនោះឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *