ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ច្រានចោលទាំ​ង​ស្រុងនូវព័ត៌មានដែលផ្សព្វ​ផ្សា​យ​ថា​ ​ទូរបាញ់កំចាត់វីរុស និងមេរោគ និ​ងអាគុយសម្លាប់មេរោគ អាចការ​ពា​រ និងបញ្ឍប់ការរីករាលដាលមេ​រោ​គកូរ៉ូណា (ខូវីដ-១៩)

រាជធានីភ្នំពេញ ៖  ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានថា  ទូបាញ់កម្ចាត់មេរោគ និងធុងអាគុយសម្លាប់មេ​​រោគកូវីដ ១៩ ហើយចាត់ទុកព័ត៌មាននេះ ជាការផ្សាយបំផ្លើសខុ​ស​​​ពីការពិត សូមប្រជាពលរដ្ឋ កុំជឿអោយ​សោះ​ ។
ក្រសួ​ងសុខាភិបាលជូនដំណឹងដល់ប្រជាពលរដ្ឋ ស្ដីពី  ការផ្សព្វផ្សាយបំផ្លើសលក់ទូបាញ់កម្ចាត់មេរោគនិងធុង​អា​គុយសម្លាប់មេ​រោ​គ ខណៈដែលមានគណនីហ្វេសប៊ុកចំនួនពីរបាន​​​ផ្សព្វផ្សាយថា របស់ទាំងនេះអាចកម្ចាត់មេរោគកូវីត១៩បាន  ។ តាមសេចក្តី​ប្រ​កាសពត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា តាមការពិនិត្យ​ឃើ​ញលើបណ្ដាញស​ង្គ​ម​ហ្វេសប៊ុកចំនួន២ ដែលមានក​រ​ណី​ឈ្មោះ ១. Certified  និង ២ Semprox Cambodia កំ​ពុ​ងផ្សព្វផ្សាយ  លក់ទូបាញ់កម្ចាត់វីរុសនិងមេរោគ និងធុងអាគុយសម្លាប់មេ​រោគ ដែ​ល​មានខ្លឹមសារផ្សព្វ​ផ្សា​យ​​​​​ភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវ។ ក្រសួង​សុ​ខាភិបាលស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធាន​កា​​រតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីទាំងពីរខាងលើ ដែល​បា​​ន​ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីកុំឲ្យជនឱកាសនិយមទាំងនេះ បន្តបោកប្រាស់ប្រជាពលរដ្ឋបន្តទៀ​ត​ ។
ក្នុ​ង​ករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ ឃើញជនណាកំពុងលក់ទូបាញ់កម្ចាត់វីរុសនិងមេរោគ និងធុងអាគុយសម្លាប់មេ​រោ​គ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ដល់អា​ជ្ញា​ធ​​​រ​មានសមត្ថកិច្ច និងត្រូវការព័ត៌មានបន្ថែមពីក្រសួងសុខាភិបាល សូមទំ​នា​ក់​ទំនងតាមរយៈលេខទូរសព្ទ ០១១ ៥៧៤ ៧៨៧ និង ០១២៩៨៣ ៣៣៤ និងខ្សែទី៣ ០១៧ ៨៦៦ ៧៦០ ។

Leave a Reply

Your email address will not be published. Required fields are marked *