ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលជប៉ុន បានប​ង្ហា​ញ​ការសោកស្ដាយ និងសូមទោសជា​សា​ធារណៈ បន្ទាប់ពីពិនិត្យរកឃើ​ញ​ថា​អ្នកដំណើរនៅលើកប៉ាល់ដឹកអ្នកដំណើរ Diamond Princess បានឆ្លងជំងឺ COVID-19

ប្រទេសជប៉ុន ៖ រដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Katsunobu Kato បានបង្ហាញការសោកស្ដាយ និងចេញមុខសូមទោសជាសា​ធា​រណៈ បន្ទាប់ពីស្ត្រីមា្នក់ដែលត្រូវបានអនុ​ញ្ញា​តឱ្យចុះពី លើកប៉ាល់ដឹកអ្នកដំណើរ Diamond Princess ត្រូវបានគេពិនិត្យរកឃើ​ញ​ថាបានឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CN​A ​នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

ស្ត្រីម្នាក់មានអាយុ៦០ឆ្នាំ បានចុះពីលើកប៉ាល់ Diamond Princess ក្នុងទីក្រុង Yokohama កាលពីថ្ងៃពុធកន្លងទៅ ពោលគឺ ២ស​ប្ដា​ហ៍ ក្រោយត្រូវបានគេដាក់ឱ្យនៅ ដាច់​ដោ​​យឡែកពីគេឯង នៅលើកប៉ាល់មួយនេះ។ ប៉ុន្តែ ចុះពីលើកប៉ាល់មិនបានប៉ុន្មានថ្ងៃ​ផ​ង ស្ត្រីរូបនេះស្រាប់តែត្រូវគេធ្វើតេស្ដជាថ្មី នៅក្នុងខេត្ត Tochigi ស្ថិតនៅភាគខាងជើ​ង​ទីក្រុងតូក្យូ រកឃើញថាបានឆ្លង COV​I​D​​-19 ទៅវិញ ដោយធ្វើឱ្យរដ្ឋាភិបាលជប៉ុន កំពុងប្រឈមមុខនឹងសំនួរជាច្រើនថាតើបានធ្វើការងារគ្រប់គ្រាន់ហើយ មែនទេ ក្នុ​ង​​​កា​រ​ទ​ប់ស្កាត់ជំងឺមួយនេះ ខណៈទីក្រុងតូក្យូ ត្រូវត្រៀមខ្លួនធ្វើជាម្ចាស់កីឡាអូឡាំពិចរដូវក្ដៅឆ្នាំ២០២០ នៅខែកក្កដា ខាងមុខនេះ​ ។ យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌​មា​នកាលពីថ្ងៃសៅរ៍ លោក Katsunobu Kato ក៏បានបង្ហាញការសោកស្ដាយ និ​ង​សូមទោសជាសាធារណៈផងដែរ ។ លោក Kato បានគូសបញ្ជាក់ដូច្នេះថា «យើងពិតជា​សូ​ម​ទោស ចំពោះស្ថានភាពបែបនេះ ដែ​ល​​​បង្កឡើងដោយកំហុសរបស់ពួកយើង ប៉ុន្តែយើងនឹងចាត់វិធានការចាំបាច់នានា ក្នុងនោះរួមមានទាំងបង្កើនការត្រួតពិនិត្យទ្វេ​ដង ដើ​ម្បីកុំឱ្យកំហុសបែបនេះកើតឡើងសាជាថ្មី» ។ លោករដ្ឋមន្ត្រីសុខាភិបាលជប៉ុន បន្ថែមថា មនុស្ស២៣នាក់ ដែលបានចុះ​ពីលើកប៉ាល់ Diamond Princess កាលពីថ្ងៃពុធ និ​ងថ្ងៃព្រហស្បតិ៍ មិនត្រូវបានត្រួតពិនិត្យនោះទេ ចាប់តាំងពីមុនថ្ងៃទី៥ ខែ​កុ​ម្ភៈមក ហើយខាងក្រសួងកំពុងព្យាយាមទាក់ទងទៅកាន់ពួកគេ ដើម្បីធ្វើតេស្តជាថ្មីឡើងវិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *