ខេត្តសៀមរាប ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅ ផ្សារក្រឡាញ់ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងមូលដ្ឋានពួក គាត់ មានមេខ្លោងឈ្មោះ ភា បើកល្បែងស៊ីសងគ្រប់ប្រភេទដូចជាសង្វៀនជល់មាន់ អាប៉ោងបៀរអនឡាញ ជាពិសេ ស គ្រឿងញៀនយ៉ាងគឃ្លើនដែលមានយីហោ 2.8888និង3.999 ។ ប្រភពបានឲ្យដឹងទៀតថា សមត្ថកិច្ចនគរ បាល ក្រុងសៀមរាប ក៏ដូចជាមន្ត្រីអាជ្ញាធរក្រុង សៀមរាប មិនចាត់វិធានការបង្ក្រាប ល្បែងស៊ីសងរបស់ ឈ្មោះ ភានោះទេ ដែលជាមូលហេតុធ្វើឲ្យបទល្មើសផ្សេងៗ កើតឡើងយ៉ាងពេញបន្ទុក។ ដូច្នេះទើបប្រជាពលរដ្ឋ អំពាវនាវយ៉ាង ទទូចឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប ចាត់វិធាន ការបង្ក្រាបល្បែងស៊ីសងសង្វៀនជល់មាន់អាប៉ោង បៀរអនឡាញជាពិ សេស គ្រឿង ញៀនយ៉ាងគឃ្លើន ដែលមានយីហោ2.8888និង3.999ក្នុងក្រុងសៀមរាប ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យបានប្រសើរជាងមុន ។
ប្រភពខ្លះបានឲ្យដឹងថា មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងក្រុងសៀមរាប ក៏ដូចជាសមត្ថកិច្ចក្នុងក្រុង សៀមរាប ទទួលបានផលប្រយោ ជន៍ ពីឈ្មោះភាបើល្បែងស៊ីសងសង្វៀនជល់មាន់ អាប៉ោងបៀរអនឡាញ ជាពិសេសគ្រឿងញៀនយ៉ាងគឃ្លើន ដែលមានយីហោ2.8888និង3.999 ទើបមិនចាត់វិធានការ បង្ក្រាប។តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋនៅផ្សារក្រឡាញ់បានឲ្យដឹងថា ល្បែងស៊ីសងសង្វៀនជល់ មាន់អា ប៉ោងបៀរ អនឡា ញ ជាពិសេសគ្រឿងញៀន យ៉ាងគឃ្លើនដែលមានយីហោ2.8888និង3.999កំ ពុងកើតឡើងយ៉ាងរាល ដាលដោយ មានបង្កប់ល្បែងស៊ីសងច្រើនប្រភេទ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ចាប់តាំងពីល្បែងភ្នាល់កើតឡើងក្នុងមូលដ្ឋានពួកគាត់ គឺបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច ជាពិសេសអំពើចោរកម្មនិងបទល្មើសគ្រឿង ញៀនជាដើម។ ហេតុនេះលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ទិត្យ ណារ៉ុង ស្នងការនគរ បាលខេត្ត សៀមរាប មិនគួរមើលរំលងតទៅទៀតទេ ព្រោះល្បែងស៊ីសងជ្រកក្រោមយីហោ 2.8888និង3.99 9មានអ្នកចូលលេង កាន់តែច្រើនឡើងៗ នោះឡើយ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សា ក្នុងគ្រួសារ កើតឡើង ដោយសារល្បែងសង និងគ្រឿងញៀន ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូន ប្រជាពល រដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព» ។
សូមបញ្ជាក់ថានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការពង្រឹងការ គ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈ អ៊ិនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ រាជរដ្ឋាភិបាលណែនាំមន្ត្រីនគរបាលយុត្តិធម៌គ្រប់លំដាប់ថ្នាក់ បង្កើនការស្រាវជ្រាវបង្ក្រាបអាជីវកម្មភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិកក្នុងនិង ក្រៅប្រទេស គ្រប់ រូបភាព ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ ចំពោះអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីន អេឡិច ត្រូនិក តាមរយៈអ៊ិនធើណេត អនឡាញ ក្នុងនិងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណ ត្រូវអនុញ្ញាតឲ្យធ្វើសកម្មភាព រហូតផុត សុពលភាពដែលបានកំណត់ ក្នុងអាជ្ញាប័ណ្ណ ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្ត សុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្ម ល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ ។
រាជរដ្ឋាភិបាលបញ្ឈប់ ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិកតាមរយៈ អ៊ិនធើណេតអនឡាញ ក្នុង និងក្រៅប្រទេសនៅក្នុង និងក្រៅប្រទេសនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ ។