ខេត្តបន្ទាយមានជ័យ: លោក សេម មករា កំពុងឃុបឃិតគ្នាជាមួយ មន្រ្តីក្រោមឱវាទប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កើបលុយអំពើពុករលួយ ប្រជាពលរដ្ឋសង្ឃឹមថាលោកវរ:សេនីយ៍ទោខឹម ចិន្ត្រា មេប៉ុស្តិ៍នគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត នឹងធ្វើការបោះសំអាតឲ្យអស់។
បន្ទាប់ពីលោកវរ:សេនីយ៍ទោ ខឹម ចិន្ត្រា ឡើងកាន់តំណែងជាមេប៉ុស្តិ៍នគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេសង្កេតឃើញថា លោកនូវមិនទាន់មានវិធានការទៅលើលោក សេម មករា នាយផ្នែកសេនាធិការនគរបាលប៉ុស្តិ៍អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅឡើយ ខណៈដែលកំពុងឃុបឃិតគ្នាជាមួយលោក ម៉ៅ ម៉យ និងមន្រ្តីក្រោមឱវាទមួយចំនួនទៀត ជំរិតទារប្រាក់ពីកម្មករអូសរទេះពីប្រទេសថៃមកកម្ពុជា និងពីកម្ពុជាទៅប្រទេសថៃ ។
សូមបញ្ចាក់ផងដែរថា បច្ចុប្បន្ននេះលោក ម៉ៅ ម៉យ កំពុងដាក់ប៉ុស្តិ៍ជជុះនៅចំណុចមាត់ទ្វាអន្តរជាតិ ជំរិតទារប្រាក់ពីកម្មករអូសរទេះពីថៃមកកម្ពុជា ដោយយកក្នុង១រទេះ ចាប់ពី៥០០០រៀល រហូតដល់២០០០០រៀល។
មិនត្រឹមតែប៉ុណ្ណោះលោក សេម មករា បានចាត់ឲ្យមន្រ្តីក្រោមឱវាទដាក់កុងត្រូលជជុះមួយកន្លែងទៀតនៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត ជាប់កន្លែងវាយបណ្ណ័ឆ្លងដែន(Boeder Pass) ជំរិតទារប្រាក់ពីកម្មករអូសរទេះពីប្រទេសកម្ពុជាចូលទឹកដីថៃ ធ្វើមានធ្វើបានបក្សពួកនិយម។
ពាក់ព័ន្ធទៅនឹងអំពើពុករលួយរបស់លោក សេម មករា ត្រូវបានប្រជាពលរដ្ឋក៏ដូចជាមហាជនចោទជាសំណួរសួរថា ក្នុង១រទេះ យកលុយចាប់ពី៥០០០រៀល រហូតដល់២០០០០រៀល ចុះរទេះរាប់រយរាប់ពាន់ក្នុងមួយថ្ងៃៗ លុយទាំងនេះយកទៅណា។ពាក់ព័ន្ធទៅនឹងអំពើពុករលួយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតមួយនេះ ប្រជាពលរដ្ឋក៏ដូចជាមហាជនរង់ចាំមើលថាតើលោកវរ:សេនីយ៍ទោ ខឹម ចិន្ត្រា មេប៉ុស្តិ៍ថ្មី មានវិធានការយ៉ាងណា ពីព្រោះតាំងពីលោកឡើងកាន់តំណែងជាមេប៉ុស្តិ៍មកហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ ឬមួយកំពុងតែបញ្ជានិងនៅពីក្រោយខ្នង មន្រ្តីក្រោមឱវាទដែលកំពុងប្រព្រឹត្តអំពើពុករលួយទាំងនេះ។
ជុំវិញរឿងរ៉ាវខាងលើនេះដែរ អ្នកសារព័ត៍មានយើងមិនអាចសុំការបំភ្លឺពីលោកប៉ុស្តិ៍ដែលទើបនឹងឡើងថ្មីនេះ និងលោក សេម មករា បានទេ ដោយមិនមានលេខទូរស័ព្ទ។តែទោះយ៉ាងនេះក្តីអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីលោករាល់ម៉ោងធ្វើការ៕
ទំនាក់ទំនងអង្គភាព ០៩៧ ៦៥ ៣៥ ៦៧៨