ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​A

​ខេត្តកំពង់ធំ​ ៖​ កម្លាំង​នគរបាល​ផែន​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ ឯកឧត្តម​ រស់​ សា​រាំ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ កាលពី​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១៣​និង​៣៥​នាទី​ នៅ​ចំណុច​ភូមិ​ កូន​ក្អែក​ ឃុំ​ សំបូ​រណ៍​ ស្រុក​ ប្រាសាទ​សំបូរ​។​ ​ជនសង្ស័យ​រួម​មាន​ ៖ ១-​ឈ្មោះ​ គី​ លី​ ភេទ​ប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ កូន​ក្អែក​ ឃុំ​ សំបូ​រណ៍​ ស្រុក​ ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ​ ។​ ២-​ឈ្មោះ​ ភា​ សុជាតា​ ភេទ​ ស្រី​ អាយុ​ ២៤​ ឆ្នាំ​ មុខ​ របរ​លក់​អន​ឡាយ​ រស់នៅ​ភូមិ​ដំរី​ជាន់​ខ្លា​ សង្កាត់​ ដំរី​ជាន់​ខ្លា​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ។​ ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​បាន​ ចំនួន​ […]

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ), ក្លែងឯកសារសាធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងក្លាយ) និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៤នាក់ នៅចំណុច បន្ទប់ជួលលេខ1Z ផ្លូវ113 ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ពាក់ព័ន្ធករណីលួចយកម៉ូតូ), ក្លែងឯកសារសាធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងក្លាយ) និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ ប្រព្រឹត្តល្មើសកាលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៦:០០នាទី ព្រឹក នៅចំណុចមុខបន្ទប់ជួលលេខ២៥៨ ផ្លូវលេខ៣៩BT ស្ថិតនៅ ភូមិសន្សំកុសល២ សង្កាត់បឹងទំនុពទី១ ខណ្ឌមានជ័យ។ ឃាត់ខ្លួនជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ឆាយ រតនា ហៅ ម៉ាប់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ […]

ព័ត៌មានជាតិ

អតីតគ្រូរូបវិទ្យាជើងចាស់នៃសាលាបាក់ទូកម្នាក់ ចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត ទទួលបានការយកចិត្តទុកដាក់ពីអតីតសិស្សខ្លួននិងអតីតលោកគ្រូអ្នកគ្រូបង្រៀនជាមួយគ្នា!

នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅហាងអាហារ Doi Chang Coffee មុខមន្ទីរពេទ្យកាល់ម៉ែត្រ មានទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍មួយដែលកម្រនឹងបានឃើញ នោះគឺការជួបជុំ ធ្វើខួបកំណើតលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ពីក្រុមមនុស្សវ័យចំណាស់ជាច្រើននាក់។  ពេលដឹងការពិត ទិដ្ឋភាពនៃការជួបជុំនេះ ពុំមែនជាការប្រារព្ធពិធីខួបកំណើតនោះទេ តែជាការឆ្មក់ឱកាស Supprise មិនឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹងខ្លួន ពីសំណាក់ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុម រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បានមកជួបជុំគ្នា  មុននឹងអញ្ជើញទៅសួរសុខទុក្ខលោកគ្រូ អន សារិន អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ប្រចាំសាលាបាក់ទូក ដែលមានជំងឺ កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យកាល់ម៉ែត តែប៉ុណ្ណោះ។ ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុមនេះ  តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ អតីតលោកគ្រូអ្នកគ្រូ មិនដែលមានខាន ព្រមទាំងជួយដល់មិត្តដែលជួបការលំបាកនិងខ្វះលទ្ធភាពគ្រប់ៗគ្នា ក្រោមការផ្តួចផ្តើមចងក្រងជាក្រុម ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង។ ហើយសកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយដល់អតីតលោកគ្រូអ្នកគ្រូ […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារអបអរសាទរ និងថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចុចបូតុងបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ។ ការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីក ដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជា ក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឲ្យកម្ពុជា មានឱកាសគាស់រំលើងឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។ គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពិធីបើកការដ្ឋានព្រែកជីក ដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សូមពន្យល់និងដើម្បីជួយបញ្ជាក់ឱ្យបានច្បាស់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ !

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ៧ ខែសីហានេះ បានបញ្ជាក់ក្នុងប្រពន្ធតេឡេក្រាមផ្លូវការថា៖ កម្ពុជា ពុំបានបោះបង់មិត្តណាមួយចោលឡើយ ! ការទំនាក់ទំនងជាមួយប្រទេសជាមិត្ត គឺសម្បូរបែប ដូចជាផ្កាចម្រុះពណ៌។ យើងរកស៊ីជាមួយប្រទេសជាច្រើនលើសកលលោក ហើយក៏មានប្រទេសជាច្រើន បានជួយដល់កម្ពុជា តែមិត្តចិន បានជួយដល់កម្ពុជា ក្នុងការបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលពុំមានអ្នកណាមកជួយ។ ការលើកឡើងថា ព្រែកជីកនេះ បានបម្រើអោយនាវាយោធារបស់ចិន វាគ្រាន់តែជាក្តីស្រមៃរបស់អ្នកដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ ។ កុំបារម្ភនឹងកម្ពុជា ! កម្ពុជា ចេះគិតហើយ ! កម្ពុជាពេលនេះ ត្រូវកំណត់ជោគវាសនាដោយខ្លួនឯង ! សម្តេចតេជោបន្តថា ការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការឡើងកាន់អំណាចដោយការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ដូច អាមេរិក ដែល George W. Bush កូនរបស់លោក George Bush ដែរ ! -ប្រទេសកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម ! របបប៉ុលពត ១៩៧៥ […]

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជិត៦០០នាក់

នៅព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់។ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតផ្នែកវិទ្យាសាស្រ្ត សុខាភិបាលចំនួន ៤០៣នាក់ (នារី២៧៥នាក់) និងនិស្សិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចំនួន ១៥៨នាក់ (នារី ៥៨នាក់)។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជិត៦០០នាក់៖ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយជាមួយនិស្សិតទាំង៥៦១រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានសញ្ញាបត្រនាព្រឹកថ្ងៃនេះ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីត្រេកអរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធាន មនុស្សប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។ * […]

ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ លោកនាយការិយាល័យ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ពុទ្ធ ចាន់ថន នាយការិយាល័យ អប់រំផ្សព្វផ្សាយដែលមានជំងឺ ត្រូវព្យាបាលដោយវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយក ទឹកសុទ្ធ០៤កេស រួមនឹងថវិកាមួយចំនួន ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

ព័ត៌មានជាតិ

ខំនាំគ្នាទៅបង្ហោះម៉ូតូដល់លើកោះ គិតថាស្ងាត់ឆ្ងាយភ្នែកសមត្ថកិច្ច នៅតែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ស្កាត់បង្ក្រាបបាន ២២នាក់!

ក្រុមក្មេងទំនើងសរុបចំនួន ២២នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។  សកម្មភាពទំនើងទាំងឡាយណាដែលបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន ដែលជាមេបញ្ជាការរងនិងជានាយសេនាធិការ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាប តាំងពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ មកដល់ឥឡូវនៅតែបន្តដូចភ្លៀងរលឹម ដោយមិនមានការលើកលែង រហូតមានក្រុមខ្លះត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមចូលរួមផ្តល់ព័ត៌មាន ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទ Hotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សារកាសម្ងាត់ ។

ព័ត៌មានជាតិ

យុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅ ខេត្តឧត្តរមានជ័យ ជួយបង្កើនកម្របព្រៃ បន្ថែមនៅកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានអញ្ជើញចូលរួមដាំ កូនឈើចំនួន១ ៥០០០ ដើម នៅក្នុង ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន នៅក្នុងភូមិ សាស្ត្រខេត្តឧត្តរមានជ័យ ជាមួយប្រតិភូ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន រដ្ឋបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជ័យ មន្រ្តីនៃ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ យុវជន សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ នៅ ព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។ យុទ្ធនាការនេះ បានបង្ហាញពីគោលបំណង ក្នុងស្មារតីបណ្តុះគំនិត «ពន្លកបៃតង» ឱ្យ មានការចូលរួមការពារ និងអភិរក្សធនធាន ធម្មជាតិ ដែលមានតម្លៃសម្រាប់សង្គមបរិស្ថាន និងជីវភាពសហគមន៍សម្រាប់ អនាគតកូនចៅជំនាន់ក្រោយ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុ ផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា […]

ព័ត៌មានជាតិ

បុរសម្នាក់ ដែលត្រូវបានគេចាក់យ៉ាងរន្ធត់ បានទទួលមរណៈភាព ក្រោយគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពេល១សប្តាហ៍!

បុរសម្នាក់ ឈ្មោះ ទ្រយ កុសល ភេទប្រុស អាយុ ៥០ឆ្នាំមុខរបរ សន្តិសុខ ដែលត្រូវបានជនសង្ស័យឈ្មោះ អ៊ុង វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ ធ្លាប់ជាសន្តិសុខជាមួយគ្នាតែត្រូវថៅកែដេញចេញប្រហែលមួយខែមុន បានយកកាំបិតចុងស្រួចចាក់ធ្លាយពោះ គួរឲ្យរន្ធត់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ពេលនេះបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពីលទ្ធភាព រយៈពេល១សប្តាហ៍ ខណៈជនដៃដល់ កំពុងឋិតក្នុងពន្ធនាគារក្រោមការបង្ក្រាបរបស់អាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដង្កោ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើរបាយការណ៍ រាយការណ៍ទៅតុលាការ ដើម្បីដាក់បន្ទុកជនសង្ស័យឲ្យបានធ្ងន់ធ្ងរបំផុតតាមកំណត់ច្បាប់៕