ព័ត៌មានជាតិ

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតែបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរលើដងផ្លូវ…!

ខេត្តសៀមរាប ៖ ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយ បានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអប់រំរៀបចំសណ្តាប់ ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា, គំនូស សញ្ញា, ភ្លើងសញ្ញាចរាចរណ៍, ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ ព្រមទាំងបានចុះសម្រួល ចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀន ជាប្រចាំផងដែរ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូន សាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្ត ទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើ ដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បី សុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕  

យុទ្ធនាការដាំកូនឈើ១ពាន់ដើម នៅតំបន់ទន្លេស្ងួត ក្នុងស្រុកអូររាំងឪ បានជួយបង្កើនគម្រប «បៃតង» បន្ថែមនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ម៉ូតូ១៤គ្រឿង និងប្រេងសាំងចំនួន១ពាន់លីត្រ ជូនសមត្ថកិច្ច និងមន្រ្តីជំនាញ ​បន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ម៉ូតូ១៤គ្រឿង និងប្រេងសាំងចំនួន១ពាន់លីត្រ ជូនសមត្ថកិច្ច និងមន្រ្តីជំនាញ ​បន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

កុំយកលេសធ្វើបាតុកម្ម ដើម្បីឆ្លៀតឱកាស លួច ឆក់ ប្លន់ បង្កហិង្សា ឬប្រព្រឹត្តបទឧក្រិដ្ឋណាមួយឲ្យសោះ!

ព័ត៌មានផ្សេងៗ

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន យុវជនកម្ពុជា រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមដាំកូនឈើ (ឈើហូបផ្លែ និងដើមក្ងោក) ចំនួន១០០០ដើម នៅក្នុងតំបន់ទន្លេស្ងួត នៅក្នុងភូមិសាស្រ្តភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះឯកឧត្តម ង៉ូវ បូរីណា បានថ្លែងថា យុទ្ធនាការដាំដើមឈើនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការការពារ ថែរក្សាបរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត នៅតំបន់វប្បធម៌ ប្រវត្តិសាសស្រ្តបុរាណ របស់អាណចក្រខ្មែរ តំបន់ប្រាសាទព្រះធាតុបាស្រី និងទន្លេស្ងួត ដែលកន្លងមក ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំអភិវឌ្ឍន៍ ដោយលោកបណ្ឌិត អ៊ាង សុផល្លែត។ តំបន់ទន្លេស្ងួត បានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ ស្រះទឹក កន្លែងជិះទោងវិល […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ម៉ូតូ១៤គ្រឿង និងប្រេងសាំងចំនួន១ពាន់លីត្រ ជូនសមត្ថកិច្ច និងមន្រ្តីជំនាញ ​បន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងខេត្ត តំណាង នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជួសំណេះសំណាល ប្រគល់​ភារកិច្ច​ និងប្រគល់ម៉ូតូ  ប្រេងឥន្ធនៈ​ដែល​ជាអំណោយរបស់​សម្តេច​​ធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនកងកម្លាំងចម្រុះនៅទី​បញ្ជាការ​ស្រាល​ទាំង​៧​ ក្នុង​ចំណោម​ទីបញ្ជការ​ស្រាល​ទាំង​១៤គោលដៅ​ ដើម្បី​បន្តធ្វើសកម្មភាពក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន​ផ្ដល់​ប្រេង​សាំង​ ១,០០០​លីត្រ​ តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងម៉ូតូ​ចំនួន​១៤​ គ្រឿង​តាម​រយៈ​លោក នួន ផារ័ត្ន ​ប្រគល់​ជូន​កងកម្លាំង​ចម្រុះ​នៅ​ទីបញ្ជការ​ស្រាល​ទាំង​៧​ នៅប៉ែក​ខាង​លើ​ភូមិ​សាស្ត្រ​ខេត្ត​ ក្នុង​ចំណោម​ទីបញ្ជាការ​ស្រាល​ទាំង​១៤ ដែល​មាន​ភារកិច្ច​គ្រប់​គ្រង​ការ​ពារ​ ទប់ស្កាត់  និងបង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុងខេត្ត​កំពង់ធំ​ ដើម្បីបន្ត​សកម្មភាព​ក្នុង​ភារកិច្ច​របស់ខ្លួន​ឲ្យ​ទទួលលទ្ធផលល្អ​ និង​មាន​ប្រសិទ្ធភាព​។ លោកបានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះទាំងអស់ ដែលរួមមានកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីស្ថាប័នបរិស្ថាន និងរដ្ឋបាលព្រៃឈើ ត្រូវបន្តរួមគ្នាមិនដកថយឡើយ ដោយត្រូវការពារទប់ស្កាត់ មិនឲ្យមានការកាប់ទន្ទ្រាន ព្រៃឈើជាថ្មីជាដាច់ខាត​។ […]

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការល្បាត ត្រួតពិនិត្យ ដើម្បីបង្ការនិងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ត្រៀមអន្តរាគមន៍ បង្ក្រាបនិងទប់ស្កាត់ក្រុមចលនាជ្រុលនិយមទាំងឡាយណា ដែលមានបំណងបង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ របស់ព្រះរាជាណាចក្រកម្ពុជា៕  

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេច រងចាំអនុវត្តរាល់បទបញ្ជា

អាវុធហត្ថរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេច រងចាំអនុវត្តរាល់បទបញ្ជា ការពារដាច់ខាត នូវសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសច្ចាគោរព ភក្តីភាពចំពោះប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។  

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា ផ្តាំទៅប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយថា នៅកម្ពុជាធ្លាប់មានរបបប្រល័យពូជសាសន៍កាប់សម្លាប់យ៉ាងព្រៃផ្សៃ, រើសមេដឹកនាំត្រូវ នាំឲ្យជាតិបានសុខ និងត្រូវបញ្ចប់ក្រុមនយោបាយជ្រុលនិយម និងបម្រើបរទេស

(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាមេទ័ពកំពូលម្នាក់របស់កម្ពុជា និងបានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានផ្តាំហើយផ្តាំទៀតទៅកាន់ពលរដ្ឋទាំងឡាយ ជាពិសេសក្រុមយុវជន ជំនាន់ក្រោយថា នៅកម្ពុជាមានរបបប្រល័យពូជសាសន៍កាប់សម្លាប់យ៉ាងព្រៃផ្សៃ ដែលយើងគ្រប់គ្នាត្រូវចងចាំទុក ហើយមិនត្រូវឲ្យរបបវាលពិឃាតនេះកើតឡើងវិញឡើយ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានបម្រើផ្ទាល់ និងនៅជាប់ជាមួយសម្តេចតេជោ ហ៊ុន សែន តាំងពីយុវជនស្ពាយកាំភ្លើងរត់ចូលព្រៃ បានរម្លឹក និងបញ្ជាក់យ៉ាងច្បាស់ថា របបខ្មែរក្រហម ដែលបានកាប់សម្លាប់មនុស្សមិនតិចជាងជាង២លាននាក់ មិនអាចផុតរលត់ទៅវិញដោយការអុជធូប បន់ព្រះសំពះទេវតានោះឡើយ បើគ្មានការពលិកម្មឈាម ពលិកម្មឆ្អឹងរបស់យុទ្ធជនស្នេហាជាតិ ក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជានោះ។ នៅក្នុងវីដេអូឯកសារភាពយន្ត «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» របស់សម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ផ្តាយមាស៤ ដែលគ្រប់គ្រងកម្លាំងទាហានរាប់ពាន់នាក់នៅទូទាំងប្រទេសរូបនេះ ក៏បានរំលេចនូវការឈឺចាប់របស់ខ្លួនថា គ្រួសារមួយពូជរបស់លោក គឺត្រូវបានក្រុមអាពតកាប់សម្លាប់អស់ហើយ ពោលនៅសល់តែលោកម្នាក់ប៉ុណ្ណោះ។ តាមរយៈស្លាកស្នាមប្រវត្តិសាស្រ្តដ៏ឈឺចាប់គ្មានថ្ងៃបំភ្លេចនេះ នាយឧត្តមសេនីយ៍ […]

ព័ត៌មានជាតិ

សេចក្តីថ្លែងការណ៍ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)

យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អ៊ឹម អេស ជេ (AEMSJ) បានសង្កេត ឃើញថាក្នុងពេលថ្មីៗនេះមានការលើកឡើងពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់លើបញ្ហា CLV-DTA ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បច្ចប្បន្នជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រ កម្ពុជា។យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមប្រកាស គាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV- DTA) ដែលបាននាំមកនូវផលប្រយោជន៍សង្គមជាតិ ពិសេសសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ ដែលមាន គោលដៅសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ […]

ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញញត្តិគាំទ្រសារសំឡេងពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញញត្តិគាំទ្រសារសំឡេងពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ។

ព័ត៌មានជាតិ

នគរបាល​ខេត្តសៀមរាប​ ស្រាវជ្រាវ​ ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់​ ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិង្សា

  ខេត្តសៀមរាប​ ៖​ ជនសង្ស័យ​ចំនួន​១០​នាក់​ ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិង្សា​ (​កាប់​យក​ស្លាក​លេខ​ វ៉ៃ​ជន​រង​គ្រោះ​ ខ្សែ​ក្រ​វ៉ា​ត់​ មួក​ការពារ​ និង​ដុំ​ថ្ម​)​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន​។​ ​សូម​ជំរាប​ថា​ ជនសង្ស័យ​ចំនួន​១០​នាក់​នេះ​ បាន​ធ្វើ​សកម្មភាព​ កាប់​យក​ស្លាក​លេខ​ វ៉ៃ​ជន​រង​គ្រោះ​ ខ្សែ​ក្រ​វ៉ា​ត់​ មួក​ការពារ​ និង​ដុំ​ថ្ម​ កាលពី​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​០៣​និង​១៥​នាទី​ នៅ​ចំណុច​ខាងកើត​វត្ត​ពោធិ​លង្កា​ ក្នុងភូមិ​បឹង​ដូន​ប៉ា​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ និង​នៅ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​០២​និង​៥០​នាទី​ នៅ​តូប​លក់​អីវ៉ាន់​ចាប់​ហ្វួ​យ​ ក្នុងភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ។​ ​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បាន​ដក​វត្ថុ​តាង​សរុប​ ៖​ ម៉ូតូ​ជនសង្ស័យ​ចំនួន​០៣​គ្រឿង​ ដុំ​ថ្ម​០៧​ដុំ​ ដាវ​ចំនួន​០១​ដើម​ ។​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​១០​នាក់​ សមត្ថកិច្ច​រក​ឃើញ​ជនសង្ស័យ​ចំនួន​០៤​នាក់​ ប្រើប្រាស់​ថ្នាំ​ញៀន​ខុសច្បាប់​។​ ​បច្ចុប្បន្ន​ ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​A

​ខេត្តកំពង់ធំ​ ៖​ កម្លាំង​នគរបាល​ផែន​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ ឯកឧត្តម​ រស់​ សា​រាំ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ កាលពី​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១៣​និង​៣៥​នាទី​ នៅ​ចំណុច​ភូមិ​ កូន​ក្អែក​ ឃុំ​ សំបូ​រណ៍​ ស្រុក​ ប្រាសាទ​សំបូរ​។​ ​ជនសង្ស័យ​រួម​មាន​ ៖ ១-​ឈ្មោះ​ គី​ លី​ ភេទ​ប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ កូន​ក្អែក​ ឃុំ​ សំបូ​រណ៍​ ស្រុក​ ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ​ ។​ ២-​ឈ្មោះ​ ភា​ សុជាតា​ ភេទ​ ស្រី​ អាយុ​ ២៤​ ឆ្នាំ​ មុខ​ របរ​លក់​អន​ឡាយ​ រស់នៅ​ភូមិ​ដំរី​ជាន់​ខ្លា​ សង្កាត់​ ដំរី​ជាន់​ខ្លា​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ។​ ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​បាន​ ចំនួន​ […]

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ), ក្លែងឯកសារសាធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងក្លាយ) និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៤នាក់ នៅចំណុច បន្ទប់ជួលលេខ1Z ផ្លូវ113 ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ពាក់ព័ន្ធករណីលួចយកម៉ូតូ), ក្លែងឯកសារសាធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងក្លាយ) និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ ប្រព្រឹត្តល្មើសកាលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៦:០០នាទី ព្រឹក នៅចំណុចមុខបន្ទប់ជួលលេខ២៥៨ ផ្លូវលេខ៣៩BT ស្ថិតនៅ ភូមិសន្សំកុសល២ សង្កាត់បឹងទំនុពទី១ ខណ្ឌមានជ័យ។ ឃាត់ខ្លួនជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ឆាយ រតនា ហៅ ម៉ាប់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ […]

ព័ត៌មានជាតិ

អតីតគ្រូរូបវិទ្យាជើងចាស់នៃសាលាបាក់ទូកម្នាក់ ចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត ទទួលបានការយកចិត្តទុកដាក់ពីអតីតសិស្សខ្លួននិងអតីតលោកគ្រូអ្នកគ្រូបង្រៀនជាមួយគ្នា!

នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅហាងអាហារ Doi Chang Coffee មុខមន្ទីរពេទ្យកាល់ម៉ែត្រ មានទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍មួយដែលកម្រនឹងបានឃើញ នោះគឺការជួបជុំ ធ្វើខួបកំណើតលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ពីក្រុមមនុស្សវ័យចំណាស់ជាច្រើននាក់។  ពេលដឹងការពិត ទិដ្ឋភាពនៃការជួបជុំនេះ ពុំមែនជាការប្រារព្ធពិធីខួបកំណើតនោះទេ តែជាការឆ្មក់ឱកាស Supprise មិនឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹងខ្លួន ពីសំណាក់ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុម រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បានមកជួបជុំគ្នា  មុននឹងអញ្ជើញទៅសួរសុខទុក្ខលោកគ្រូ អន សារិន អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ប្រចាំសាលាបាក់ទូក ដែលមានជំងឺ កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យកាល់ម៉ែត តែប៉ុណ្ណោះ។ ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុមនេះ  តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ អតីតលោកគ្រូអ្នកគ្រូ មិនដែលមានខាន ព្រមទាំងជួយដល់មិត្តដែលជួបការលំបាកនិងខ្វះលទ្ធភាពគ្រប់ៗគ្នា ក្រោមការផ្តួចផ្តើមចងក្រងជាក្រុម ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង។ ហើយសកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយដល់អតីតលោកគ្រូអ្នកគ្រូ […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារអបអរសាទរ និងថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចុចបូតុងបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ។ ការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីក ដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជា ក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឲ្យកម្ពុជា មានឱកាសគាស់រំលើងឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។ គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពិធីបើកការដ្ឋានព្រែកជីក ដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សូមពន្យល់និងដើម្បីជួយបញ្ជាក់ឱ្យបានច្បាស់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ !

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ៧ ខែសីហានេះ បានបញ្ជាក់ក្នុងប្រពន្ធតេឡេក្រាមផ្លូវការថា៖ កម្ពុជា ពុំបានបោះបង់មិត្តណាមួយចោលឡើយ ! ការទំនាក់ទំនងជាមួយប្រទេសជាមិត្ត គឺសម្បូរបែប ដូចជាផ្កាចម្រុះពណ៌។ យើងរកស៊ីជាមួយប្រទេសជាច្រើនលើសកលលោក ហើយក៏មានប្រទេសជាច្រើន បានជួយដល់កម្ពុជា តែមិត្តចិន បានជួយដល់កម្ពុជា ក្នុងការបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលពុំមានអ្នកណាមកជួយ។ ការលើកឡើងថា ព្រែកជីកនេះ បានបម្រើអោយនាវាយោធារបស់ចិន វាគ្រាន់តែជាក្តីស្រមៃរបស់អ្នកដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ ។ កុំបារម្ភនឹងកម្ពុជា ! កម្ពុជា ចេះគិតហើយ ! កម្ពុជាពេលនេះ ត្រូវកំណត់ជោគវាសនាដោយខ្លួនឯង ! សម្តេចតេជោបន្តថា ការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការឡើងកាន់អំណាចដោយការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ដូច អាមេរិក ដែល George W. Bush កូនរបស់លោក George Bush ដែរ ! -ប្រទេសកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម ! របបប៉ុលពត ១៩៧៥ […]