ខេត្តសៀមរាប ៖ ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយ បានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអប់រំរៀបចំសណ្តាប់ ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា, គំនូស សញ្ញា, ភ្លើងសញ្ញាចរាចរណ៍, ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ ព្រមទាំងបានចុះសម្រួល ចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀន ជាប្រចាំផងដែរ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូន សាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្ត ទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើ ដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បី សុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕
Author: mean
យុទ្ធនាការដាំកូនឈើ១ពាន់ដើម នៅតំបន់ទន្លេស្ងួត ក្នុងស្រុកអូររាំងឪ បានជួយបង្កើនគម្រប «បៃតង» បន្ថែមនៅកម្ពុជា
ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន យុវជនកម្ពុជា រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមដាំកូនឈើ (ឈើហូបផ្លែ និងដើមក្ងោក) ចំនួន១០០០ដើម នៅក្នុងតំបន់ទន្លេស្ងួត នៅក្នុងភូមិសាស្រ្តភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះឯកឧត្តម ង៉ូវ បូរីណា បានថ្លែងថា យុទ្ធនាការដាំដើមឈើនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការការពារ ថែរក្សាបរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត នៅតំបន់វប្បធម៌ ប្រវត្តិសាសស្រ្តបុរាណ របស់អាណចក្រខ្មែរ តំបន់ប្រាសាទព្រះធាតុបាស្រី និងទន្លេស្ងួត ដែលកន្លងមក ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំអភិវឌ្ឍន៍ ដោយលោកបណ្ឌិត អ៊ាង សុផល្លែត។ តំបន់ទន្លេស្ងួត បានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ ស្រះទឹក កន្លែងជិះទោងវិល […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ម៉ូតូ១៤គ្រឿង និងប្រេងសាំងចំនួន១ពាន់លីត្រ ជូនសមត្ថកិច្ច និងមន្រ្តីជំនាញ បន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាង នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជួសំណេះសំណាល ប្រគល់ភារកិច្ច និងប្រគល់ម៉ូតូ ប្រេងឥន្ធនៈដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង៧ ក្នុងចំណោមទីបញ្ជការស្រាលទាំង១៤គោលដៅ ដើម្បីបន្តធ្វើសកម្មភាពក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ប្រេងសាំង ១,០០០លីត្រ តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងម៉ូតូចំនួន១៤ គ្រឿងតាមរយៈលោក នួន ផារ័ត្ន ប្រគល់ជូនកងកម្លាំងចម្រុះនៅទីបញ្ជការស្រាលទាំង៧ នៅប៉ែកខាងលើភូមិសាស្ត្រខេត្ត ក្នុងចំណោមទីបញ្ជាការស្រាលទាំង១៤ ដែលមានភារកិច្ចគ្រប់គ្រងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ ដើម្បីបន្តសកម្មភាពក្នុងភារកិច្ចរបស់ខ្លួនឲ្យទទួលលទ្ធផលល្អ និងមានប្រសិទ្ធភាព។ លោកបានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះទាំងអស់ ដែលរួមមានកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីស្ថាប័នបរិស្ថាន និងរដ្ឋបាលព្រៃឈើ ត្រូវបន្តរួមគ្នាមិនដកថយឡើយ ដោយត្រូវការពារទប់ស្កាត់ មិនឲ្យមានការកាប់ទន្ទ្រាន ព្រៃឈើជាថ្មីជាដាច់ខាត។ […]

កុំយកលេសធ្វើបាតុកម្ម ដើម្បីឆ្លៀតឱកាស លួច ឆក់ ប្លន់ បង្កហិង្សា ឬប្រព្រឹត្តបទឧក្រិដ្ឋណាមួយឲ្យសោះ!
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការល្បាត ត្រួតពិនិត្យ ដើម្បីបង្ការនិងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ត្រៀមអន្តរាគមន៍ បង្ក្រាបនិងទប់ស្កាត់ក្រុមចលនាជ្រុលនិយមទាំងឡាយណា ដែលមានបំណងបង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ របស់ព្រះរាជាណាចក្រកម្ពុជា៕
នាយឧត្តមសេនីយ៍ សៅ សុខា ផ្តាំទៅប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយថា នៅកម្ពុជាធ្លាប់មានរបបប្រល័យពូជសាសន៍កាប់សម្លាប់យ៉ាងព្រៃផ្សៃ, រើសមេដឹកនាំត្រូវ នាំឲ្យជាតិបានសុខ និងត្រូវបញ្ចប់ក្រុមនយោបាយជ្រុលនិយម និងបម្រើបរទេស
(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាមេទ័ពកំពូលម្នាក់របស់កម្ពុជា និងបានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានផ្តាំហើយផ្តាំទៀតទៅកាន់ពលរដ្ឋទាំងឡាយ ជាពិសេសក្រុមយុវជន ជំនាន់ក្រោយថា នៅកម្ពុជាមានរបបប្រល័យពូជសាសន៍កាប់សម្លាប់យ៉ាងព្រៃផ្សៃ ដែលយើងគ្រប់គ្នាត្រូវចងចាំទុក ហើយមិនត្រូវឲ្យរបបវាលពិឃាតនេះកើតឡើងវិញឡើយ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានបម្រើផ្ទាល់ និងនៅជាប់ជាមួយសម្តេចតេជោ ហ៊ុន សែន តាំងពីយុវជនស្ពាយកាំភ្លើងរត់ចូលព្រៃ បានរម្លឹក និងបញ្ជាក់យ៉ាងច្បាស់ថា របបខ្មែរក្រហម ដែលបានកាប់សម្លាប់មនុស្សមិនតិចជាងជាង២លាននាក់ មិនអាចផុតរលត់ទៅវិញដោយការអុជធូប បន់ព្រះសំពះទេវតានោះឡើយ បើគ្មានការពលិកម្មឈាម ពលិកម្មឆ្អឹងរបស់យុទ្ធជនស្នេហាជាតិ ក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជានោះ។ នៅក្នុងវីដេអូឯកសារភាពយន្ត «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» របស់សម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ផ្តាយមាស៤ ដែលគ្រប់គ្រងកម្លាំងទាហានរាប់ពាន់នាក់នៅទូទាំងប្រទេសរូបនេះ ក៏បានរំលេចនូវការឈឺចាប់របស់ខ្លួនថា គ្រួសារមួយពូជរបស់លោក គឺត្រូវបានក្រុមអាពតកាប់សម្លាប់អស់ហើយ ពោលនៅសល់តែលោកម្នាក់ប៉ុណ្ណោះ។ តាមរយៈស្លាកស្នាមប្រវត្តិសាស្រ្តដ៏ឈឺចាប់គ្មានថ្ងៃបំភ្លេចនេះ នាយឧត្តមសេនីយ៍ […]
សេចក្តីថ្លែងការណ៍ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)
យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អ៊ឹម អេស ជេ (AEMSJ) បានសង្កេត ឃើញថាក្នុងពេលថ្មីៗនេះមានការលើកឡើងពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់លើបញ្ហា CLV-DTA ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បច្ចប្បន្នជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រ កម្ពុជា។យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមប្រកាស គាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV- DTA) ដែលបាននាំមកនូវផលប្រយោជន៍សង្គមជាតិ ពិសេសសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ ដែលមាន គោលដៅសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ […]
នគរបាលខេត្តសៀមរាប ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ១០នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា
ខេត្តសៀមរាប ៖ ជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា (កាប់យកស្លាកលេខ វ៉ៃជនរងគ្រោះ ខ្សែក្រវ៉ាត់ មួកការពារ និងដុំថ្ម) ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវនិងឃាត់ខ្លួនបាន។ សូមជំរាបថា ជនសង្ស័យចំនួន១០នាក់នេះ បានធ្វើសកម្មភាព កាប់យកស្លាកលេខ វ៉ៃជនរងគ្រោះ ខ្សែក្រវ៉ាត់ មួកការពារ និងដុំថ្ម កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៣និង១៥នាទី នៅចំណុចខាងកើតវត្តពោធិលង្កា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២និង៥០នាទី នៅតូបលក់អីវ៉ាន់ចាប់ហ្វួយ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកវត្ថុតាងសរុប ៖ ម៉ូតូជនសង្ស័យចំនួន០៣គ្រឿង ដុំថ្ម០៧ដុំ ដាវចំនួន០១ដើម ។ ក្នុងចំណោមជនសង្ស័យទាំង១០នាក់ សមត្ថកិច្ចរកឃើញជនសង្ស័យចំនួន០៤នាក់ ប្រើប្រាស់ថ្នាំញៀនខុសច្បាប់។ បច្ចុប្បន្ន ជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕