ព័ត៌មានជាតិ

ការប្រមូលផលនេសាទទឹកសាប និងសមុទ្រខេត្តកំពតប្រមូលបានជាង ២ម៉ឺន ៦ពាន់តោន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស

កំពតថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ តាមការបញ្ជាក់របស់មន្ត្រីជំនាញថា ឆ្នាំ២០២២កន្ល ងទៅនេះ ការប្រមូលផលនេសាទទឹកសាប និងសមុទ្រខេត្តកំពតប្រមូលបានជាង ២ម៉ឺន ៦ពាន់តោន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ មន្ត្រីជំនាញបានលើកឡើងថា វិស័យកសិកម្មគឺជាវិស័យមួយដែលមានសក្តានុពលខ្លាំងក្នុង នោះវិស័យជលផលគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និង សេដ្ឋកិច្ចរបស់ខេត្តផងដែរ។ នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានប្រាប់ឱ្យដឹងថា តាមការចង្អុលបង្ហាញរបស់ ឯក​ឧ​ត្តមអភិបាលខេត្តកំពត និងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុម​កា​រ​ងា​រ​រ​ប​ស់​​ខណ្ឌរដ្ឋបាលជលផល បានយកចិត្តទុកដាក់ និងខិតខំបំពេញការងាររ​ប​ស់​ខ្លួ​ន​បា​ន​ល្អ​ប្រ​សើ​​រ​នៅឆ្នាំ២០២២កន្លងទៅនេះ។ ចំណែកការងារប្រមូលផលផលនេសាទទឹកសាប និង​ស​មុ​ទ្រ​អនុវត្តបានចំនួន ២៦ ០៣៥តោន ក្នុងនោះផលនេសាទទឹកសាបមានចំនួន ៦ ០០០តោន និង​ផលនេសាទសមុទ្រចំនួន ២០ ០៣៥តោន។ ក្រៅពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ផល​នេ​សា​ទ​ក៏បាននាំចេញចំនួន ៨០៦តោនផងដែរ ក្នុងនោះមានផលនេសាទកែច្នៃចំនួន ៣៥០តោន និ​ង​ផលនេសាទស្រស់ចំនួន ៤៥៦តោន ខណៈដែលការផលិតទឹកត្រីវិញបានចំនួន ២​លា​ន ៤ម៉ឺនលីត្រ។

លោកនាយខណ្ឌបានបញ្ជាក់ថា ដើម្បីទទួលបាននូវបរិមាណនៃការប្រ​មូលផ​ល​នេ​សា​ទ​ដូ​ច​ខា​ង​លើ មន្ត្រីជំនាញពាក់ព័ន្ធសហគមន៍នេសាទ និងប​ងប្អូ​ន​ប្រជា​នេសា​ទ​បា​ន​រួ​មគ្នាធ្វើកា​រ​ងា​រ​ជា​ច្រើ​នដូចជា៖ ការធ្វើវារីវប្បកម្មសមុទ្របានចំនួន ២ ៣០៣តោន (មានបង្គា ៧៩២តោន, ត្រីឆ្ពង់ ៥៣៩តោន, ត្រីអាំងកឺយ ១៧៤តោន, ត្រីតុកកែ ៤៥៩តោន, ក្តាមថ្មចំនួន ៣៣៩តោន ខណៈ​ដែ​លផលវារីវប្បកម្មទឹកសាបមានចំនួន ១ ៥៥២តោន, ផលិតកូនត្រីពូជបានចំនួន ៩ ៧០​០​​០០០ក្បាលនៅតាមស្ថានីយភ្ញាស់កូនត្រីសរុបចំនួន ១៥កន្លែង, បានប្រមូលក្ដាមពង​ដាក់​ចូ​ល​ធ​​នាគាក្ដាមបានចំនួន ១៣០គីឡូក្រាម ស្មើនិង ១ ៧៥៦ក្ដាម នៅធនាគារក្តាមសេះ​របស់ស​ហ​គ​មន៍នេសាទត្រពាំងរពៅ និងកែបថ្មី, បានបណ្តុះកូនកោងកាងនៅតាមសហគមន៍បានចំនួន ៧៤​ ៣១០ដើម និងបានដាំកូនកោងកាងបានចំនួន ៤៩ ២៦០ដើម រហូតអភិរក្សព្រៃ​កោ​ង​កា​ង​បា​នចំនួន ​១ ៩៦៦ហិកតា, បានដាំសារ៉ាយសមុទ្រ ៣៦៧តោន(សារ៉ាយស្រស់), អភិរក្ស​ស្មៅ​ស​មុទ្រទាំង ១១ប្រភេទ បានជាង ៨ពាន់ ៤រយហិកតា ,ផ្កាថ្មចំនួន ៩៥៣ហិកតា នៅក្នុងទី​តាំ​ង​អ​ភិរក្សទាំង ១៣កន្លែងនៅក្នុងខេត្ត។ ទទ្ទឹមនិងការងារអភិរក្សធនធានសមុទ្រ មន្ត្រីជំនាញពាក់ព័ន្ធ ក៏បានធ្វើការបង្ក្រាបបទល្មើស បានចំនួន ៦៥ករណីផងដែរ។ ក្នុងនោះបានរឹបអូស និងបំផ្លាញចោលលបកន្ទុយកណ្ដុរចំនួន ២៧ករណីស្មើនឹង ៥៧០លប, រឹបអូស និងបំផ្លាញចោលឈិបរុញដៃភ្ជាប់ឧបករណ៍ឆក់ ២៨ក​រ​ណី​, រឹបអូស និងបំផ្លាញចោលបង្គាចាក់សារធាតុគីមី(ចាក់ហួយ) ចំនួន ៧ ៧៧២គីឡូក្រាម និ​ង​​ពិន័យអន្តរការចំនួន ០៥ករណី, អប់រំណែនាំ ០៣ករណី និងចាក់ដីរំលោភចំណីព្រែក និង​ធ្វើ​របង ០២ករណី។ សម្រាប់ឆ្នាំ២០២២ ខេត្តកំពតមានទូក និងកាណូតនេសាទកំពុងធ្វើ​ប្រ​តិ​ប​ត្ដិ​កា​រតាមតំបន់ឆ្នេរសរុប ១ ០៥៣គ្រឿង មានទូកម៉ាស៊ីនបាត ៤៥២គ្រឿង, ទូកម៉ាស៊ីនក្រៅ៦០​១​គ្រឿង។

Leave a Reply

Your email address will not be published. Required fields are marked *