ព័ត៌មានជាតិ

សេចក្តីថ្លែងការណ៍ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)

យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អ៊ឹម អេស ជេ (AEMSJ) បានសង្កេត ឃើញថាក្នុងពេលថ្មីៗនេះមានការលើកឡើងពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់លើបញ្ហា CLV-DTA ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បច្ចប្បន្នជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រ កម្ពុជា។យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមប្រកាស គាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV- DTA) ដែលបាននាំមកនូវផលប្រយោជន៍សង្គមជាតិ ពិសេសសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ ដែលមាន គោលដៅសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ ក្នុងគោលដៅបង្កើតនូវព្រំដែនមួយដែលមាន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អឥតខ្ចោះ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន បន្ថែមទៀត។ ជាងនេះទៅទៀតតាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ទាំងក្នុងបរិបទ ទទ្វេភាគី និងពហុភាគី ដោយមានការជឿជាក់ និងផ្តល់ទំនុកចិត្តបំផុតចំពោះរាជរដ្ឋាភិបាលបច្ចុប្បន្នដែលមាន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) ក៏សូមអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មេត្តាចៀសវាងនូវព័ត៌មានមិនពិត មានលក្ខណៈមូលបង្កាច់ ញុះញង់ បំពុលសង្គម ពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីកេងចំណេញផ្នែកនយោបាយ ដែលជាផ្នែកមួយនៃ ផែនការដ៏ខ្មៅងងឹតរបស់ពួកគេ។ យើងខ្ញុំស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ក្រុមជ្រុលនិយមទាំងនោះឲ្យបានម៉ឺងម៉ាត់បំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *