ព័ត៌មានជាតិ

នគរបាល​ខេត្តសៀមរាប​ ស្រាវជ្រាវ​ ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់​ ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិង្សា

  ខេត្តសៀមរាប​ ៖​ ជនសង្ស័យ​ចំនួន​១០​នាក់​ ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិង្សា​ (​កាប់​យក​ស្លាក​លេខ​ វ៉ៃ​ជន​រង​គ្រោះ​ ខ្សែ​ក្រ​វ៉ា​ត់​ មួក​ការពារ​ និង​ដុំ​ថ្ម​)​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន​។​

​សូម​ជំរាប​ថា​ ជនសង្ស័យ​ចំនួន​១០​នាក់​នេះ​ បាន​ធ្វើ​សកម្មភាព​ កាប់​យក​ស្លាក​លេខ​ វ៉ៃ​ជន​រង​គ្រោះ​ ខ្សែ​ក្រ​វ៉ា​ត់​ មួក​ការពារ​ និង​ដុំ​ថ្ម​ កាលពី​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​០៣​និង​១៥​នាទី​ នៅ​ចំណុច​ខាងកើត​វត្ត​ពោធិ​លង្កា​ ក្នុងភូមិ​បឹង​ដូន​ប៉ា​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ និង​នៅ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​០២​និង​៥០​នាទី​ នៅ​តូប​លក់​អីវ៉ាន់​ចាប់​ហ្វួ​យ​ ក្នុងភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ។​

​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បាន​ដក​វត្ថុ​តាង​សរុប​ ៖​ ម៉ូតូ​ជនសង្ស័យ​ចំនួន​០៣​គ្រឿង​ ដុំ​ថ្ម​០៧​ដុំ​ ដាវ​ចំនួន​០១​ដើម​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​១០​នាក់​ សមត្ថកិច្ច​រក​ឃើញ​ជនសង្ស័យ​ចំនួន​០៤​នាក់​ ប្រើប្រាស់​ថ្នាំ​ញៀន​ខុសច្បាប់​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *