ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្លូវស្អាត និងការ បណ្តុះផ្នត់គំនិតស្អាត នាំឱ្យដំណើរ ទស្សនកិច្ចចុះសួរសុខទុក្ខមន្រ្តីនៅតាម មូលដ្ឋាន សម្រេចបានខេត្តចំនួន ៤ ក្នុងរយៈពេលតែ ១ថ្ងៃ…!

នៅក្នុងថ្ងៃទី១ នៃដំណើរចុះសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន នៅភាគពាយ័ពនៃប្រទេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ប៉ៃលិន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែង ថា លទ្ធផលចម្បងចំនួន២ធំៗ ដែល ឯកឧត្តមរដ្ឋមន្រ្តីនិងប្រតិភូក្រសួងបរិស្ថាន អាចធ្វើដំណើរទៅកាន់ខេត្តចំនួន៤ នៅក្នុង ភាគពាយ័ពនៃប្រទេស ក្នុងពេលតែ១ថ្ងៃ នោះគឺទី១ ផ្តោតលើការអភិវឌ្ឍន៍នៅតាម មូលដ្ឋានក្នុងប្រទេស ក្នុងនោះ“ផ្លូវស្អាត» ផ្លូវថ្នល់ក្នុងខេត្ត ស្រុក ក៏ដូចគ្នា និងផ្លូវជាតិ បានកសាងជាថ្មី ដែលធានាបាននូវការ ដឹកជញ្ជូន ការធ្វើចរាចរណ៍ជា ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ចំណេញពេលវេលា និង ចំណេញថវិកា និងទី២គឺសោភ័ណភាពនៅ តាមដងផ្លូវ មានភាពស្រស់ស្អាតដោយ ទេសភាបធម្មជាតិ និងទីប្រជុំជននីមួយៗ មានអនាម័យស្អាតជាងមុន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ […]

ព័ត៌មានផ្សេងៗ

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្លូវស្អាត និងការ បណ្តុះផ្នត់គំនិតស្អាត នាំឱ្យដំណើរ ទស្សនកិច្ចចុះសួរសុខទុក្ខមន្រ្តីនៅតាម មូលដ្ឋាន សម្រេចបានខេត្តចំនួន ៤ ក្នុងរយៈពេលតែ ១ថ្ងៃ…!

នៅក្នុងថ្ងៃទី១ នៃដំណើរចុះសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន នៅភាគពាយ័ពនៃប្រទេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ប៉ៃលិន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែង ថា លទ្ធផលចម្បងចំនួន២ធំៗ ដែល ឯកឧត្តមរដ្ឋមន្រ្តីនិងប្រតិភូក្រសួងបរិស្ថាន អាចធ្វើដំណើរទៅកាន់ខេត្តចំនួន៤ នៅក្នុង ភាគពាយ័ពនៃប្រទេស ក្នុងពេលតែ១ថ្ងៃ នោះគឺទី១ ផ្តោតលើការអភិវឌ្ឍន៍នៅតាម មូលដ្ឋានក្នុងប្រទេស ក្នុងនោះ“ផ្លូវស្អាត» ផ្លូវថ្នល់ក្នុងខេត្ត ស្រុក ក៏ដូចគ្នា និងផ្លូវជាតិ បានកសាងជាថ្មី ដែលធានាបាននូវការ ដឹកជញ្ជូន ការធ្វើចរាចរណ៍ជា ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ចំណេញពេលវេលា និង ចំណេញថវិកា និងទី២គឺសោភ័ណភាពនៅ តាមដងផ្លូវ មានភាពស្រស់ស្អាតដោយ ទេសភាបធម្មជាតិ និងទីប្រជុំជននីមួយៗ មានអនាម័យស្អាតជាងមុន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ […]

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ☞លំនៅដ្ឋានដែលមានសន្តិភាពបំផុតរបស់ សត្វព្រៃរបស់កម្ពុជា

ជាមួយនឹងការរកឃើញពងក្រពើស្យាម ចំនួន ៦០ គ្រាប់ ញាស់ដោយជោគជ័យ នៅលើភ្នំកាដាមូមនៅកម្ពុជា ការសន្និដ្ឋាន មួយចំនួនអាចត្រូវបានធ្វើឡើង។ ភ្នំកាដា ម៉ូមគឺជាលំនៅដ្ឋានដែលសមរម្យនិង ធម្មជាតិសម្រាប់ប្រភេទសត្វជិតផុតពូជ ជាសកលនេះគាំទ្រការរស់រានមានជីវិត របស់ពួកគេនិងធានានិរន្តរភាពរបស់ ពួកគេ។ ភ្នំនេះសម្បូរទៅដោយធនធាន ធម្មជាតិ ហើយត្រូវបានគេចាត់ទុកជាព្រៃ ភ្លៀងដ៏មានសក្តានុពលសម្រាប់សត្វ និង ដើមឈើដែលគំរាមកំហែងពិភពលោក នៅក្នុងប្រទេសកម្ពុជា។ ទាំងនេះមាន ប្រភេទសត្វព្រៃជិតផុតពូជជាច្រើន ខ្លាឃ្មុំ ដំរី សត្វវល្លិ៍ ខ្លា និងក្រពើសៀម។ ប្រជាជន ក្រពើសៀមដែលបានរកឃើញកើនឡើង គឺ កើតចេញពីព្រៃធម្មជាតិអភិរក្សដោយ ក្រសួងបរិស្ថាន។ កម្ពុជាកំពុងពង្រីកតំបន់ ការពារដែលមានតំបន់មួយចំនួនមិនទាន់ ប៉ះទង្គិច ជាលំនៅដ្ឋានប្រកបដោយ សន្តិភាពសម្រាប់សត្វព្រៃ និងជីវៈចម្រុះ គ្រប់ប្រភេទ។ ការវិលត្រឡប់មកវិញរបស់ក្រពើសៀម នៅក្នុងឧទ្យាននេះ គឺជាការបង្ហាញថា ការ អភិរក្ស និងការពារព្រៃឈើ និងភាពចម្រុះ ជីវសាស្ត្ររបស់កម្ពុជា ទទួលបាន ជោគជ័យ។ កិច្ចខិតខំប្រឹងប្រែងរយៈពេល វែងរបស់ក្រសួងបរិស្ថាន អគ្គលេខាធិការ ដ្ឋានរបស់រាជរដ្ឋាភិបាលសម្រាប់ធនធាន ធម្មជាតិ […]

ព័ត៌មានជាតិ

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង នាយក នាយករង លោកគ្រូ អ្នកគ្រូ នៅសាលាអនុវិទ្យាល័យ និង វិទ្យាល័យទួលស្វាយព្រៃ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង, ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនក្នុងសង្គម និងយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងបានបិទនូវលិខិតប័ណ្ណផ្សព្វផ្សាយលេខបន្ទាន់ ១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានឃើញបញ្ហាខាងលើ អាចផ្ដល់ដំណឹងមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ហើយ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការសម្ងាត់ជូនផងដែរ៕

ព័ត៌មានជាតិ

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ដឹកនាំ​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងមន្ត្រី​រាជការ​ ដាំដេីមត្នោត​ ១ម៉ឺនដេីម…

ខេត្ត​ត្បូងឃ្មុំ​៖​ នាព្រឹក​ថ្ងៃទី​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ មន្ដ្រី​រាជការ​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ដាំដេីមត្នោតចំនួន​១០,០០០ដេីម​ ស្ថិតឃុំត្រពាំខ្លុង​ ស្រុកពញាក្រែក​ ខេត្ដត្បូងឃ្មុំ។ សូមបញ្ជាក់ផងដែរថា​ ដេីម​ចំនួន​ ១០,០០០ដេីម​ ដែល​ត្រូវបាន​ដាំ​ កាលពីព្រឹកថ្ងៃទី២១​ ខែកក្កដា​នេះ​ ជា​ការផ្ដល់ជូន​ដោយ​ផ្ទាល់​ពី​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​បរិស្ថាន​ ដេីម្បី​ចែកជូនប្រជាពលរដ្ឋ​ មន្រ្ដី​រាជការ​ ចូលរួម​ដាំ​ និង​បណ្ដុះផ្នត់គំនិត​ស្រឡាញ់​បរិស្ថាន​ ការ​ថែរក្សា​ការពារ​បរិស្ថាន​ ព្រមទាំង​ជាបង្កេីតបាន​នូវ​ភាព​បៃតង​ក្នុងមូលដ្ឋាន​ និង​សហគមន៍​។ ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ ក្នុងព្រឹត្តិការណ៍​រួមគ្នាដាំដេីមត្នោត​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​បរិស្ថាន​បាន​លេីកឡេីងថា​ ការដែល​ប្រជាពលរដ្ឋ​ចូលរួម​ដាំដេីមត្នោត​នាឱកាសនេះ​ គឺ​ជា​ការ​បន្សល់ទុកនូវ​អត្ដសញ្ញាណ​ជាតិ​ខ្មែរ​ ដែលសម្គាល់ដោយដេីមត្នោត​ជារបស់ខ្មែរ​ និងជា​ចូលរួម​បង្កើត​ភោគផល​ និង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀតចេញដេីមត្នោត​ សម្រាប់​កូនខ្មែរជំនាន់ក្រោយ។ […]

ព័ត៌មានជាតិ

អ្នកប្រើគ្រឿងញៀន ប្រុសស្រី១៧នាក់ ក្រោយពីអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន បានបញ្ជូនទៅមណ្ឌលផ្សេងៗគ្នា!

មនុស្ស១៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិជ្រៃកោង សង្កាត់ចោមចៅ​២ ខណ្ឌពោធិ៍សែនជយ័, ចំណុចសំណង់អាណាធិបតេយ្យ ស្ថិតក្នុង ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណុចលើផ្លូវបេតុង ទល់មុខ សាលាបឋមសិក្សាបាក់ទូក សង្កាត់៧មករា ខណ្ឌ៧មករា និងចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរទេះភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក ព្រមជាមួយគ្រឿងញៀនក្រាមសថ្លាសរុបចំនួន៤៤កញ្ចប់ (ធំ-តូច), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញឿនចំនួន០៣, សម្ភារ:ប្រើប្រាស់គ្រឿងញៀន និង ថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន។ ជាលទ្ធផល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ទាំង១៧នាក់នោះ ទៅមណ្ឌលផ្សេងៗគ្នា ក្នុងនោះ ១៣នាក់ បញ្ជូនទៅតុលាការដោយសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែអប់រំទី២ និង ០៤នាក់ បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង។ ជនទាំង១៧នាក់ រួមមាន៖ ១.​ឈ្មោះ​ ឆាយ​ ស៊ុនហេង ភេទ​ប្រុស​ […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយ ចុះសួរសុខទុក្ខ លោកប្រធានមន្ទីរ ដែលព្យាបាលដោយវះកាត់សាច់ដុះក្នុងច្រមុះនៅមន្ទីរពេទ្យ!

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ដឹកនាំក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ កេត វណ្ណដេត ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានកំពុងសម្រាកព្យាបាលដោយវះកាត់សាច់ដុះក្នុងច្រមុះនៅមន្ទីពេទ្យអង្គឌួង។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ ថវិកាចំនួន ២,០០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៥កេស, ផ្លែឈើ ០១កន្ត្រក ជាអំណោយសួរសុខទុក្ខផងដែរ៕  

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា៖ រាជរដ្ឋាភិបាលទើបដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនី២០២៤-២០៣០ ដើម្បីជំរុញគាំទ្រការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាទើបបានដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនី២០២៤-២០៣០ ដើម្បីជំរុញគាំទ្រការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។ យោងតាមតួលេខរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន, ការចុះបញ្ជីយានយន្តអគ្គិសនី មានការកើតឡើងជារៀងរាល់ថ្ងៃ ដោយគិតមកដល់ពេលនេះ ការចុះបញ្ជីផ្លូវការមានចំនួនសរុបជិត ៣០០០គ្រឿង។ បើតាមតួលេខរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទទួលគម្រោងវិនិយោគចំនួន១៩០គម្រោង ដោយមានទុនវិនិយោគសរុបប្រមាណ ៣.២ពាន់លានដុល្លានិងអាចបង្កើតការងារជិត ១៧ម៉ឺនកន្លែង។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពេលអញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត ZEEKR(ហ្ស៊ីគ) របស់ក្រុមហ៊ុនវ័នរ៉ូដគ្រុប ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីវង្ស រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្ត «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» ដើម្បីការកាត់បន្កយការបញ្ចេញឧស្ម័នពីវិស័យថាមពល ការដឹកជញ្ជូន ការលើក កម្ពស់ប្រសិទ្ធភាពថាមពល និងចូលរួមបង្កើនការងារបន្ថែមប្រមាណ ៤៤៩.០០០កន្លែងនៅឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន វ័នរ៉ូដគ្រុប ដែលបានបោះជំហានដ៏សំខាន់មួយទៀតនៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា។ […]

ព័ត៌មានជាតិ

យោធាជើងខ្លាំងកាន់AK ទៅគំរាមកំហែងពលរដ្ឋ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនដល់តុលាការ!

 កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ១៩ និង ៣២នាទី មានករណីបុរសម្នាក់បានប្រើប្រាស់កាំភ្លើង ០១ដើម ម៉ាក AK47 កាន់គំរាមកំហែងទៅលើពលរដ្ឋ នៅចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅក្បែរនោះផងដែរ។ ក្រោយមកជននោះបានកាន់កាំភ្លើងដើរចូលរថយន្តវិញ រួចបើកចេញពីកន្លែងកើតហេតុបាត់ទៅ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបុរសនោះយកមកសួរនាំ។ ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មានមុខរបរ ជាយោធា បានសារភាពថា មូលហេតុដែលខ្លួន យកកាំភ្លើង ០១ដើម ម៉ាក AK47 គំរាមកំហែង ជនរងគ្រោះ នៅទីតាំងខាងលើ គឺដោយសារជនរងគ្រោះ បានចោទមកលើខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ ហើយខ្លួនក៏ណាត់ជនរងគ្រោះដើម្បីដោះស្រាយការយល់ច្រលំ តែដោយជនរងគ្រោះមានបក្ខពួក ៤ទៅ៥នាក់ មកព័ទ្ធជុំវិញខ្លួន និងឃើញមានម្នាក់សៀតវត្ថុរឹងនៅនឹងចង្កេះផងទើបខ្លួនរត់ទៅយកកាំភ្លើងចេញពីក្នុងឡានដើម្បីគំរាមពួកនោះឲ្យចេញឆ្ងាយពីខ្លួនតែម្តងទៅ។ ចំណែកប្រពន្ធជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ច ថាខ្លួនពុំមានទំនាក់ទំនងអ្វីស៊ីជម្រៅជាមួយជនសង្ស័យទេ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ […]

ព័ត៌មានជាតិ

ចោរម្នាក់ ធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះជាច្រើនលើក ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ចោរម្នាក់ ធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះជាច្រើនលើក ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីវេលាម៉ោង ១២និង១០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក កំពុងធ្វើការល្បាតក្នុងភូមិសាស្ត្រខណ្ឌ មកដល់ក្បែរចំណុច ផ្ទះវីឡាមួយកន្លែងដែលទុកចោល ស្ថិតនៅផ្លូវ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែឮសូរសម្លេងប្រជាពលរដ្ឋស្រែកឆោឡោថាចោរៗ ក៏បានឃើញជនសង្ស័យរត់ផ្លោះរបងពីផ្ទះមួយទៅផ្ទះមួយ ពេលនោះកម្លាំងល្បាតអាវុធហត្ថខណ្ឌទួលគោក បានដេញប្រផាប់ចាប់ប្រភីង រហូតឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ គង់ ពិសី ភេទប្រុស អាយុ៣១ឆ្នាំ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យឈ្មោះ គង់ ពិសី បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះវិឡាមួយកន្លែងដែលគេទុកចោល នៅចំណុចខាងលើ តែម្នាក់ឯង ពិតប្រាកដមែន ដើម្បីលួចយកដែក និងខ្សែភ្លើង ស្រាប់តែមានប្រជាពលរដ្ឋបានឃើញ ក៏ស្រែកថាចោរៗ ធ្វើឲ្យខ្លួនមានការភិតភ័យក៏រត់លោតផ្លោះរបងទៅផ្ទះវីឡារបស់គេមួយទៀតនៅជិតនោះ ស្រាប់តែមានកម្លាំងសមត្ថកិច្ចអាវុធហត្ថដែលកំពុងល្បាតជិតនោះ ចុះមកដល់ធ្វើការចាប់រូបខ្លួនភ្លាមៗតែម្តង។ ជនសង្ស័យបានបញ្ជាក់ថា កន្លងមក ខ្លួនធ្លាប់គាស់ផ្ទះរបស់អ្នកដទៃលួចយកទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ជាច្រើនលើក និង ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបសារធាតុញៀនចំនួន០២លើក ផងដែរ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ […]

ព័ត៌មានជាតិ

ខ្ញុំបាទ អង្គភាព គេហទំព័រ សារព័ត៌មាន មានជ័យ ញូវ សូមគោរពថ្លែងអំណរគុណឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ព្រមទាំងមេធាវីស្ម័គ្រចិតក្រសួងព័ត៌មាន

សូមគោរពថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ព្រមទាំងមេធាវីស្ម័គ្រចិត្តក្រសួងព័ត៌មាន ដែលបានយកចិត្តទុកដាក់ ចូលរួមជួយដោះស្រាយជូន អ្នកសារព័ត៌មាន ទាំង ០៨នាក់ ដែលបានឃាត់ខ្លួននៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៦ ខែមិនា កន្លង ទៅ ឱ្យបាននៅក្រៅឃុំ និងមានសេរីភាពជួបជុំគ្រួសារ និងសាច់ញាតិវិញ។ ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន សូមអរគុណឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាទិសទាំង៨ តាមបីបាច់ថែរក្សា ការពារ ឯកឧត្តមរដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងទទួលនូវពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានជាតិ

ខ្ញុំបាទ អង្គភាព គេហទំព័រ សារព័ត៌មាន មានជ័យ ញូវ សូមគោរពថ្លែងអំណរគុណឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ព្រមទាំងមេធាវីស្ម័គ្រចិតក្រសួងព័ត៌មាន

សូមគោរពថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ព្រមទាំងមេធាវីស្ម័គ្រចិត្តក្រសួងព័ត៌មាន ដែលបានយកចិត្តទុកដាក់ ចូលរួមជួយដោះស្រាយជូន អ្នកសារព័ត៌មាន ទាំង ០៨នាក់ ដែលបានឃាត់ខ្លួននៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៦ ខែមិនា កន្លង ទៅ ឱ្យបាននៅក្រៅឃុំ និងមានសេរីភាពជួបជុំគ្រួសារ និងសាច់ញាតិវិញ។ ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន សូមអរគុណឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាទិសទាំង៨ តាមបីបាច់ថែរក្សា ការពារ ឯកឧត្តមរដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងទទួលនូវពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ Tags

ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចតេជោ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលមានរបៀបវារៈចំនួន១២។ សូមអានខ្លឹមសារនៃសេចក្តីជូនដំណឹងដូចខាងក្រោម៖

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី នាំយកថវិកាចំនួន ២៨០លានរៀល បានពីការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League 2024 ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ២៨០លានរៀល ទទួលបានពីការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League 2024 មកឧបត្ថម្ភដល់មន្ទីរពេទ្យកុមារជាតិ។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅមន្ទីរពេទ្យកុមារជាតិ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពី លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិផងដែរ។ ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី, ថ្នាក់ដឹកនាំ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា, តារាកំប្លែងដ៏ល្បីរបស់កម្ពុជា លោក ពាក់មី ដែលជាប្រធានក្រុមបាល់ទាត់​ ផ្ការីកគ្រប់រដូវ រួមទាំងសប្បុរសជនទាំងអស់ ដែលបានបង្កើត និងចូលរួមក្នុងព្រឹត្ដិការណ៍បាល់ទាត់ខាងលើនេះ មិនត្រឹមតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាពរបស់យុវជននៅទូទាំងប្រទេសប៉ុណ្ណោះទេ តែថែមទាំងកៀរគរថវិកាដើម្បីជួយដល់កុមារកម្ពុជាថែមទៀតផង។ ក្នុងនាមប្រធានមន្ទីរពេទ្យកុមារជាតិ និងជំនួសមុខឱ្យកុមារកម្ពុជា ក៏ដូចជាមាតាបិតារបស់អ្នកជំងឺទាំងអស់ សូមសម្ដែងនូវការត្រេកអរជាខ្លាំង និងសូមគោរពអរគុណដ៏ជ្រាលជ្រៅដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី និងសហការីទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ […]

ព័ត៌មានជាតិ

មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខសមាជិកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

 នាព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៏ឯក​ ប៊ូ សុមុនី ជំនួយការអាវុធហត្ថខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,១០០,០០០រៀល, ទឹកសុទ្ធ,  ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕  

ព័ត៌មានជាតិ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីទទួលផលចោរកម្ម និងលួចឃាត់ខ្លួនមនុស្ស៧នាក់ ព្រមទាំងវត្ថុតាងមួយចំនួន

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ រំលងបានប៉ុន្មានម៉ោងត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ CALTEX បុរី១០០ខ្នង ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងជំនាញបានបន្ដឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ទៀត។ ជនសង្ស័យទាំង៤នាក់រួមមាន ទី១៖ឈ្មោះ ភិន បូរី អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ សន សុភ័ក្រ្ដ អាយុ២៤ឆ្នាំ, ទី៣៖ឈ្មោះ យាន រស្មី អាយុ២៣ឆ្នាំ និងទី៤៖ឈ្មោះ គឿម និស្ស័យ អាយុ២៥ឆ្នាំ។ ការឃាត់ខ្លួននេះ ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ទោ  អ៊ុក ហេង, ឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល […]