ខេត្តសៀមរាប:ប្រភពចេញពីប្រជាពលរដ្ឋតាមបណ្ដាសង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ខេត្តសៀមរាបបានឲ្យដឹងថា បច្ចុប្បន្នល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធឺណេត ក៏ដូចជាល្បែងកន្ទុយលេខ
របាយកាណ៍ទូទៅ
លោក ឈុន សុភមង្គល កំពុងចាប់ផ្តើមបើកដៃឲ្យឈ្មួញ នាំចូលទំនិញមកពីថៃអត់បង់ពន្ធ
ខេត្តឧត្តរមានជ័យ ៖ លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករខេត្តឧត្ដរមានជ័យ ដែលទើបនឹងឡើងកាន់ដំណែងថ្មី បាននឹងកំពុងឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ដែលជាថ្នូរនឹងការប្រមូលលុយដាក់ហោប៉ៅរបស់ខ្លួនប៉ុណ្ណោះ។ បច្ចុប្បន្នទំនិញដែលឈ្មួញនាំចូលតាមច្រកជាំ ស្រុកអន្លង់វែង តាមច្រកអូរស្មាច់ ក្រុងសំរោង និងតាមច្រកជប់គគីរ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ រាល់ទំនិញដែលឈ្មួញនាំចូលមកកម្ពុជា ដែលសុទ្ធសឹងតែមិនបានបង់ពន្ធចូលរដ្ឋ ឲ្យបានគ្រប់មុខទំនិញ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ចំណូលថវិការបស់រដ្ឋ។ ក្រៅពីនេះ ក្រុមឈ្មួញបានចែករំលែកលុយ ដែលមិនបង់ពន្ធទុកឲ្យ លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ ទើបរាល់រថយន្តដឹកទំនិញធំៗ អាចឆ្លងកាត់តាមច្រកព្រំដែនបានដោយសេរី។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីលោក ឈុន សុភមង្គល ដែលទើបតែផ្លាស់មកកាន់ជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្ដរមានជ័យ បានឃុបឃិតជាមួយប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិជាំ ច្រកអន្តរជាតិអូរស្មាច់ និងច្រកជប់គគីរ បាននឹងកំពុងបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ដោយគាបសង្កត់លើក្រុមអាជីវករដែលរកស៊ីតូចតាចទៅវិញ។ តាមប្រភពពីប្រជាពលរដ្ឋរស់ នៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមួយចំនួនអាចនាំចូលជ្រូករស់ […]