ព័ត៌មានជាតិ

ខ្ញុំបាទ អង្គភាព គេហទំព័រ សារព័ត៌មាន មានជ័យ ញូវ សូមគោរពថ្លែងអំណរគុណឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ព្រមទាំងមេធាវីស្ម័គ្រចិតក្រសួងព័ត៌មាន

សូមគោរពថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ព្រមទាំងមេធាវីស្ម័គ្រចិត្តក្រសួងព័ត៌មាន ដែលបានយកចិត្តទុកដាក់ ចូលរួមជួយដោះស្រាយជូន អ្នកសារព័ត៌មាន ទាំង ០៨នាក់ ដែលបានឃាត់ខ្លួននៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៦ ខែមិនា កន្លង ទៅ ឱ្យបាននៅក្រៅឃុំ និងមានសេរីភាពជួបជុំគ្រួសារ និងសាច់ញាតិវិញ។ ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន សូមអរគុណឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាទិសទាំង៨ តាមបីបាច់ថែរក្សា ការពារ ឯកឧត្តមរដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងទទួលនូវពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ Tags

ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចតេជោ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលមានរបៀបវារៈចំនួន១២។ សូមអានខ្លឹមសារនៃសេចក្តីជូនដំណឹងដូចខាងក្រោម៖

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី នាំយកថវិកាចំនួន ២៨០លានរៀល បានពីការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League 2024 ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ២៨០លានរៀល ទទួលបានពីការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League 2024 មកឧបត្ថម្ភដល់មន្ទីរពេទ្យកុមារជាតិ។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅមន្ទីរពេទ្យកុមារជាតិ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពី លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិផងដែរ។ ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី, ថ្នាក់ដឹកនាំ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា, តារាកំប្លែងដ៏ល្បីរបស់កម្ពុជា លោក ពាក់មី ដែលជាប្រធានក្រុមបាល់ទាត់​ ផ្ការីកគ្រប់រដូវ រួមទាំងសប្បុរសជនទាំងអស់ ដែលបានបង្កើត និងចូលរួមក្នុងព្រឹត្ដិការណ៍បាល់ទាត់ខាងលើនេះ មិនត្រឹមតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាពរបស់យុវជននៅទូទាំងប្រទេសប៉ុណ្ណោះទេ តែថែមទាំងកៀរគរថវិកាដើម្បីជួយដល់កុមារកម្ពុជាថែមទៀតផង។ ក្នុងនាមប្រធានមន្ទីរពេទ្យកុមារជាតិ និងជំនួសមុខឱ្យកុមារកម្ពុជា ក៏ដូចជាមាតាបិតារបស់អ្នកជំងឺទាំងអស់ សូមសម្ដែងនូវការត្រេកអរជាខ្លាំង និងសូមគោរពអរគុណដ៏ជ្រាលជ្រៅដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី និងសហការីទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ […]

ព័ត៌មានជាតិ

មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខសមាជិកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

 នាព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៏ឯក​ ប៊ូ សុមុនី ជំនួយការអាវុធហត្ថខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,១០០,០០០រៀល, ទឹកសុទ្ធ,  ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕  

ព័ត៌មានជាតិ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីទទួលផលចោរកម្ម និងលួចឃាត់ខ្លួនមនុស្ស៧នាក់ ព្រមទាំងវត្ថុតាងមួយចំនួន

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ រំលងបានប៉ុន្មានម៉ោងត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ CALTEX បុរី១០០ខ្នង ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងជំនាញបានបន្ដឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ទៀត។ ជនសង្ស័យទាំង៤នាក់រួមមាន ទី១៖ឈ្មោះ ភិន បូរី អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ សន សុភ័ក្រ្ដ អាយុ២៤ឆ្នាំ, ទី៣៖ឈ្មោះ យាន រស្មី អាយុ២៣ឆ្នាំ និងទី៤៖ឈ្មោះ គឿម និស្ស័យ អាយុ២៥ឆ្នាំ។ ការឃាត់ខ្លួននេះ ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ទោ  អ៊ុក ហេង, ឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល […]

ព័ត៌មានជាតិ

រថយន្តកែច្នៃបំពង់ស៊ីម៉ាំង ចំនួន០២គ្រឿង ត្រូវបាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់មកអប់រំ និងណែនាំឲ្យដោះស៊ីម៉ាំងចេញ!

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន ធ្វើការឃាត់ម្ចាស់រថយន្តចំនួន០២គ្រឿង ដែល បានកែច្នៃបំពង់ស៊ីម៉ាំង បង្កឲ្យមានសម្លេងរំខាន ដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈ យកមកអប់រំ នឹងណែនាំឲ្យដោះស៊ីម៉ាំង ចេញ ជាបន្តបន្ទាប់។ ការបង្ក្រាបរថយន្តទាំង០២គ្រឿង រួមមាន ៖ – រថយន្តទី១ ម៉ាក MASDA ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AF-1979 ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់នៅចំណុច ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។ – រថយន្តទី២ ម៉ាក MASDA ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2BH-3559 ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ នៅចំណុច ផ្លូវព្រះមុន្នីវង្សកែងនឹងផ្លូវ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញអាវុធហត្ថ រាជធានីភ្នំពេញ បានណែនាំម្ចាស់រថយន្ត ទាំង០២គ្រឿង […]

ព័ត៌មានជាតិ

មេបញ្ជាការ អាវុធហត្ថខណ្ឌដូនពេញ ចុះ សួរសុខទុក្ខគ្រួសារសមាជិក ដែលប្រពន្ធលោក មានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការ អាវុធហត្ថខណ្ឌដូនពេញ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ អិន ចន្ទ ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលប្រពន្ធរបស់លោកមានជំងឺកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅ ពេទ្យ ១៧៩)។ ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាន នាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាដែលបាន ចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព បាននាំយកថវិកាដែល បានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថ ខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៨៥០,០០០រៀល, ទឹកសុទ្ធ ភេសជ្ជៈ ៣កេស, ទឹកដោះឆៅ ១យួរ ជាអំណោយសួរសុខទុក្ខផង ដែរ៕

ព័ត៌មានជាតិ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្ក្រាបទីតាំងនាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ ចំនួន០២កន្លែង

រាជធានីភ្នំពេញ : នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. សាខារាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង នាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ  ចំនួន០២ទីតាំង ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ E២៨ ផ្លូវ MK8 បុរីមង្គលភ្នំពេញ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាលទ្ធផលសមត្ថកិច្ចចម្រុះបានរកឃើញសម្ភារសរុបរួមមាន៖ ឧបករណ៍បំពងសម្លេងម៉ាក JBL  ចំនួន ១៣៦គ្រឿង , កាសស្តាប់ត្រចៀកចំនួន ៣១០គ្រឿង និងសម្បកប្រអប់កាសម៉ាក JBL  ចំនួន ១២៨ប្រអប់ និងទីតាំងទី២ ស្ថិតនៅបុរីវារីណា ផ្ទះលេខ៨៩ ផ្លូវ២០១១ ផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សមត្ថកិច្ចចម្រុះបានរកឃើញសម្ភារសរុបរួមមាន៖ ឧបករណ៍បំពងសម្លេងម៉ាក JBL […]

ព័ត៌មានជាតិ

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅតាមសាលារៀន និងអ្នកបើកបរយានយន្តគ្រប់ប្រ ភេទ….!

សៀមរាប ៖ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សា នុសិស្សនៅតាមសាលារៀន ក៏ដូចជាប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍, ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន ព្រមទាំងបាន ចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប្រចាំផងដែរ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

ព័ត៌មានជាតិ

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅតាមសាលារៀន និងអ្នកបើកបរយានយន្តគ្រប់ប្រ ភេទ….!

សៀមរាប ៖ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សា នុសិស្សនៅតាមសាលារៀន ក៏ដូចជាប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍, ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន ព្រមទាំងបាន ចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប្រចាំផងដែរ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕