ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពអាកាស  ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពអាកាស  ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឧបដ្ឋានសាលា និង សមិទ្ធផលនានា ក្នុងវត្តសុវណ្ណនិមិត្ត ស្ថិតក្នុងភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ពិធីនេះ ក៏មានវត្តមានឯកឧត្តមឡុច វណ្ណារ៉ា សមាជិក ក្រុមប្រឹក្សាខេត្ត លោកយិន សាវ៉េន អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្ត លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ប្រធានមន្ទីរជុំវិញខេត្ត  រួមនឹងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីប្រតិភូអមដំណើរជាច្រើនរូប ដោយមានចូលរួមពីថ្នាក់ដឹកនាំស្រុក លោកអាចារ្យ គណៈកម្មការវត្ត លោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុ សិស្ស និងពុទ្ធបរិស័ទញាតិមិត្ត ជិតឆ្ងាយផងដែរ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិតសឹង សំណាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់លែង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានលើកឡើងទៀតថា រាល់ថ្ងៃប្រទេសកម្ពុជាយើងមានសុខសន្តិភាពបរិបូណ៌ពេញលេញ មិនមានការរើសអើងទៅលើពូជសាសន៍សាសនា ហើយប្រទេសកម្ពុជាយើងគឺសុខសន្តិភាព ដែលខុសពីប្រទេសដទៃកំពុងតែជួបការលំបាកនៃសង្គ្រាម តែដោយឡែកប្រទេសកម្ពុជាយើងគឺមានតែភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាពដ៏ពិត ប្រាកដមែន ដូច្នេះយើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ ត្រូវតែគាំទ្រនិងការពារសន្តិភាពមួយនេះឱ្យបានគង់វង្សយូរអង្វែងជារៀងរហូតដរាបតទៅ និងនៅពេលខាងមុខ នេះយើងនឹងមានព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ សូមបងប្អូន ពុកម៉ែ មាមីងទាំងអស់ចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយយើងស្រឡាញ់គាំទ្រគណបក្សដែលយើងស្រឡាញ់ដែលមានសន្តិភាពដូចសព្វថ្ងៃនេះឱ្យបានគ្រប់ៗគ្នា មានតែ គណបក្ស ប្រជាជនកម្ពុជាមួយទេដែលនាំមកនូវសន្តិភាព និងការ អភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជាពុកម៉ែ បងប្អូន មាមីងបានឃើញហើយថាប្រទេសកម្ពុជាយើងតាំងពីបាតដៃទទេរហូតមកមានសព្វបែបយ៉ាង ដូចដែលយើងបានឃើញ និងភ្នែកដូចសព្វថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សឹង សំណាង បានចូលបច្ច័យសម្រាប់ទិញក្បឿងព្រះវិហារចំនួន ៨ លានរៀល/ឧបត្ថម្ភក្នុងកម្មវិធីរៀបចំវេទិកា ២ លានរៀល/ឧបត្ថម្ភសិស្សចំនួន ១០០នាក់ ក្នុងម្នាក់ ១ម៉ឺនរៀល/ឧបត្ថម្ភលោកយាយ លោកតាពូមីង ប្រជាពលរដ្ឋ ៤៣៨ នាក់ សារុងល្អ ម្នាក់១ /ឧបត្ថម្ភនគរបាល ១៧នាក់ និងកងរាជអាវុធហត្ថ ៤នាក់ ម្នាក់ ២ម៉ឺនរៀល/និងប្រជាការពារ ២០នាក់ មួយនាក់ ១ម៉ឺន

Leave a Reply

Your email address will not be published. Required fields are marked *