ព័ត៌មានជាតិ

ដើម្បីសោភ័ណ្ឌភាពទីក្រុងស្អាតអាជ្ញាធរក្រុងដូនកែវបន្តចុះស្តារកំប្លោកនិងកាត់ស្មៅកក់ចេញពីផ្ទៃបឹងតាកែវ

ខេត្តតាកែវ ៖ ដើម្បីសោភ័ណ្ឌភាពទីក្រុងស្អាត នៅក្នុងក្រុងដូនកែវនេះ ក្រោយពីកាកែលម្អសួនច្បារមាត់បឹងតាកែវនេះរួច លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការស្តារកំប្លោក ស្មៅ ចេញពីផ្ទៃបឹងតាកែវ ដើម្បីសោភ័ណ្ឌភាពទីក្រុងឲកាន់តែមានភាពស្រស់បំព្រងនៅសួនច្បារមាត់បឹងតាកែវនេះ និងសម្រាប់ជាកន្លែងលំហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានខ្យល់អាកាសល្អបរិសុទ្ធមកលេងកំសាន្ត ។

ថ្លែងប្រាប់អ្នកសារព័ត៍មាននៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក កង អាណាន់ បានឲដឹងថា ការស្តារកំប្លោក ឬស្មៅ កក់ ចេញពីផ្ទៃបឹងតាកែវនេះ គឺដើម្បីស្តារបឹងតាកែវ កំអោយមានសភាពរាក់ និងជាការលំអរបរិយាកាស នៅជុំវិញបរិវេនបឹងតាកែវ នេះឲកាន់តែមានភាពស្រស់ស្អាត និងមានខ្យល់អាកាសបរិសុទ្ធ ។ លោកអភិបាលក្រុងដូនកែវបន្តថា ផ្ទៃបឹងតាកែវ មានទំហំ ៤៤៥ហិកតា ដែលអាចស្តុកទឹកបានជាង ១២លាន ម៉ែ្រតគីប ហើយសព្វថ្ងៃនេះមានប្រជាពលរដ្ឋនៅក្នុងក្រុងដូនកែវ ជាង ៤ម៉ឺននាក់ បាននឹងកំពុងប្រើប្រាស់ទឹកស្អាតជារាងរាល់ឆ្នាំ និងជាទឹកសម្រាប់បង្ហូរស្រោចស្រពដំណាំកសិកម្មស្រែប្រាំង ដែលមានក្នុងក្រុង ជាង ៣០០ហិកតា ផងដែរ ។

សូមបញ្ជាក់ផងដែរថា ការស្តារកំប្លោក ស្មៅ កក់ ចេញពីផ្ទៃបឹងនេះ គឺចំណាយថវិការជាង ៣០លានរៀល ដោយប្រើប្រាស់គ្រឿងចក្រឲកាយ និងឲមនុស្សចុះកាត់ស្មៅកក់ ប្រមូលយកចេញពីផ្ទៃបឹងបាន ជាង ៨៥% ហើយ ក្នុងរយៈពេល ១៨ថ្ងៃនេះ និងបន្តប្រមូលកំប្លោក ស្មៅកក់ឲអស់ចេញពីផ្ទៃបឹង ៕

Leave a Reply

Your email address will not be published. Required fields are marked *