ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្លូវស្អាត និងការ បណ្តុះផ្នត់គំនិតស្អាត នាំឱ្យដំណើរ ទស្សនកិច្ចចុះសួរសុខទុក្ខមន្រ្តីនៅតាម មូលដ្ឋាន សម្រេចបានខេត្តចំនួន ៤ ក្នុងរយៈពេលតែ ១ថ្ងៃ…!

នៅក្នុងថ្ងៃទី១ នៃដំណើរចុះសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន នៅភាគពាយ័ពនៃប្រទេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ប៉ៃលិន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែង ថា លទ្ធផលចម្បងចំនួន២ធំៗ ដែល ឯកឧត្តមរដ្ឋមន្រ្តីនិងប្រតិភូក្រសួងបរិស្ថាន អាចធ្វើដំណើរទៅកាន់ខេត្តចំនួន៤ នៅក្នុង ភាគពាយ័ពនៃប្រទេស ក្នុងពេលតែ១ថ្ងៃ នោះគឺទី១ ផ្តោតលើការអភិវឌ្ឍន៍នៅតាម មូលដ្ឋានក្នុងប្រទេស ក្នុងនោះ“ផ្លូវស្អាត» ផ្លូវថ្នល់ក្នុងខេត្ត ស្រុក ក៏ដូចគ្នា និងផ្លូវជាតិ បានកសាងជាថ្មី ដែលធានាបាននូវការ ដឹកជញ្ជូន ការធ្វើចរាចរណ៍ជា ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ចំណេញពេលវេលា និង ចំណេញថវិកា និងទី២គឺសោភ័ណភាពនៅ តាមដងផ្លូវ មានភាពស្រស់ស្អាតដោយ ទេសភាបធម្មជាតិ និងទីប្រជុំជននីមួយៗ មានអនាម័យស្អាតជាងមុន។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីអាជ្ញាធរ គ្រប់ លំដាប់ថ្នាក់ ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ ដែលមានការប្តេជ្ញាចិត្តខ្ពស់ កែប្រែផ្នត់គំនិត ស្អាត មានការទុកដាក់សំរាមបានល្អជាង មុន កាត់បន្ថយការបោះសំណល់សំរាម ប្លាស្ទិពាសវាលពាសកាល នៅតាម ដងផ្លូវ និងទីសាធារណៈជាបណ្តើរៗ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានសុ ទិដ្ឋនិយមថា ការអនុវត្តនូវភាពស្អាត ជាប្រចាំ នឹងក្លាយជាទម្លាប់នៅពេល ខាងមុខដ៏ខ្លី ដែលជួយឱ្យកម្ពុជានឹង ក្លាយជាប្រទេសដែលមានភាពស្អាត គ្មាន សំរាមប្លាស្ទិក ដែលប៉ះពាល់ដល់សុខភាព សាធារណៈជន និងកូនចៅជំនាន់ក្រោយ របស់កម្ពុជា។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុ ផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូ

បានមានផែនការចុះជួបជួប សំណេះសំណាល និងសួរសុខទុក្ខមន្រ្តី រាជការក្រោមឱវាទ និងប្រារព្ធពិធីការដាម កូនឈើជាង១៥០០០ដើម នៅខេត្ត ចំនួន៧ រយមមានខេត្តកំពង់ឆ្នាំងពោធិ៍សាត់ បាត់ដំបង ប៉ៃលិនបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ការធ្វើដំណើររបស់ឯកឧត្តមរដ្ឋមន្រ្តី បាន បន្តជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីនៅតាមមន្ទីរបរិស្ថានរាជធានីខេត្តទាំងអស់ពង្រឹង សមត្ថភាព ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាពិសេសអនុវត្តយុទ្ធសាស្ត្រ តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយមានការចង្អុលណែនាំ ពីសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងស្របជាមួយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាចរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើស សរស្ដមបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាព ជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថាន ពិភពលោក សម្រាប់ឱ្យកិច្ចការពារ និង អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ទទួលបាន ប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញ ដំណើរកម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹត កាបូន និងមានគម្របព្រៃឈើចំនួន ៦០%នៅឆ្នាំ២០៥០៕

Leave a Reply

Your email address will not be published. Required fields are marked *