ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងតបតាមការអញ្ជើញរបស់ក្រសួងសន្តិសុខសាធារណៈឡាវ និងដោយផ្អែកតាមកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ក្នុងនាមជាប្រធានសន្និសីទអាស៊ានណាប៉ូល លើកទី៤០ បានអញ្ជើញចូលរួមពិធីបើកសន្និសីទអាស៊ានណាប៉ូល លើកទី៤១ (The 41th ASEANAPOL CONFERENCE) ក្រោមប្រធានបទ « ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខ» នៅមជ្ឈមណ្ឌលសន្និបាតជាតិ រដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក ដៃគូពិភាក្សា និងអ្នកសង្កេតការណ៍ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *