ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ក្នុងការកែលម្អសោភណភាពក្នុងរាជធានី ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្

ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ អាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ក្នុងការកែលម្អសោភណភាពក្នុងរាជធានី ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី និងត្រៀមទទួលការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលដ៏ខ្លីខាងមុខនេះ។ លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះថា តាមផែនការដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ តាមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញធ្វើការលះមែក ឈើនៅតាមមហាវិថីធំៗមួយចំនួន ពិសេស នៅលើមហាវិថីដែលពាក់ព័ន្ធនឹងការរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ និងដើម្បីបង្ការទប់ស្កាត់ ការបាក់រលំដើមឈើនៅរដូវវស្សានាពេលខាងមុខនេះផងដែរ។

លោកបន្តថា ចំពោះកិច្ចការងារនេះ នៅលើបណ្ដោយមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦A ដល់ស្ពានព្រែកព្នៅ បានអនុវត្តន៍កិច្ចការនេះបានសម្រេច ១០០ ភាគរយហើយ។ ក្រុមការងាររបស់លោកបន្តការកាត់លះមែកឈើ នៅតាមបណ្ដោយផ្លូវកម្ពុជា ក្រោមចាប់ពីផ្សារធំថ្មីទៅដល់សាលាសន្ធម៉ុក និងបន្តការកាត់លះមែកឈើ នៅតាមប ណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវព្រះមុនីវង្ស ផ្លូវព្រះនរោត្តម ផ្លូវស៊ីសុវត្ថិ និងផ្លូវសំខាន់ៗ មួយចំនួនទៀត ដែល ប្រតិភូត្រូវឆ្លងកាត់។ ក្នុងនោះ មហាវិថីព្រះសីហនុ ជុំវិញស្តាតអូឡាំពិក ក៏ជាផ្លូវដែលយើងយកចិត្តទុកដាក់ ក្នុងការកាត់លះមែកឈើទាំងនេះផងដែរ។ បន្ថែមពីនេះកំណាត់ផ្លូវម៉ៅសេទុង ផ្លូវលេខ ៥១,៦១ និងកំណត់ផ្លូវផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ ក៏ជាផ្លូវដែល អាជ្ញាធរាជធានី ភ្នំពេញ ត្រូវយកចិត្តទុកដាក់លើការកាត់លះមែកឈើនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *