ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាបរំពឹងថា នឹងទទួលបានភ្ញៀវទេសចរកើនឡើងបន្ថែម បន្ទាប់ពីព្រលាន យន្តហោះអន្តរជាតិថ្មី

អាជ្ញាធរខេត្តសៀមរាបរំពឹងថា នឹងទទួលបានភ្ញៀវទេសចរកើនឡើងបន្ថែម បន្ទាប់ពីព្រលាន យន្តហោះអន្តរជាតិថ្មី ដាក់ឱ្យដំណើរការនៅខែតុលា ខណៈគិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន ៩០% តាមផែនការដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បង នៅខែឧសភាខាងមុខ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ Angkor International Airport Investment Cambodia Co.,Ltd) ហៅកាត់ថា AIAI សាងសង់ព្រលានយន្តហោះថ្មី ស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម លើផ្ទៃដីប្រមាណ ៧៥០ ហិកតា មានទុនវិនិយោគប្រមាណ ៩០០លានដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់ និងបើកទទួលការ ចុះចតនៅខែតុលា ឆ្នាំ២០២៣ ខាងមុខ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងដែរថា ក្នុងមួយថ្ងៃខេត្តសៀមរាបទទួលបានជើងហោះហើរប្រមាណ ១៥ទៅ ១៩ជើង និងមានភ្ញៀវទេសចរអន្តរជាតិជាង ២ពាន់នាក់ ចូលទៅកម្សាន្តរៀងរាល់ថ្ងៃនៅរមណីយដ្ឋានអង្គរ។ លោកបានបញ្ជាក់ថា ចំពោះទេសចរអន្តរជាតិ ដែលចូលមកខេត្តសៀមរាបនេះ មានមកពីប្រទេសម៉ាឡេស៊ី វៀតណាម ឡាវ សាំងហ្គាពួ កូឡាឡាំពួ និងប្រទេសផ្សេងៗមួយចំនួនទៀត។

លោកប្រធានមន្ទីរបានរំពឹងថា បន្ទាប់ពីព្រលានយន្តហោះអន្តរជាតិថ្មី ដាក់ឱ្យដំណើរការនៅខែ តុលា ខាងមុខ កំណើនភ្ញៀវទេសចរ នឹងកាន់តែកើនឡើងខ្ពស់ថែមទៀត ខណៈដែលខេត្តសម្បូរទៅដោយតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងប្រាសាទ ហើយមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាច្រើននៅគ្រប់ទីកន្លែង។សំឡេង យើងសង្ឃឹមថា ព្រលាន យន្តហោះអន្តរជាតិថ្មី ដែលគ្រោងនឹងសម្ពោធ ដាក់ឱ្យដំណើរការនៅខែ តុលា ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរណ៍នឹងមានការកើនឡើង ដូចដែលការគ្រោងទុក យើងសង្ឃឹម ថា ភ្ញៀវទេសចរនឹងត្រឡប់មកវិញ។ យើងធ្លាប់ទទួលបានភ្ញៀវទេសចរដែលខ្ពស់ជាងគេនៅខេត្តសៀមរាបគឺ ភ្ញៀវទេសចរអន្តរជាតិ២លាន៦ សែននាក់ ដូច្នេះយើងសង្ឃឹមថា នៅឆ្នាំ២០២៧ ២០២៦ឬ២០២៥ នេះ ភ្ញៀវទេសចរនឹងមានការកើន ឡើងសម្រាប់ខេត្តសៀមរាប នៅ ពេលដែលខេត្តសៀមរាប រៀបហេ ដ្ឋារចនាសម្ព័ន្ធ សម្រាប់ការទទួល ភ្ញៀវទេសចរបានល្អប្រសើរ។ សូមបញ្ជាក់ថា វិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ជាមួយវិស័យកសិកម្ម សម្រាប់ចូលរួមចំណែក លើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចខេត្តសៀមរាបទាំង មូល។ ខេត្តមានសណ្ឋាគារ ២៣៧ ទីតាំង ស្មើនឹង ១៥.២២២បន្ទប់ ផ្ទះភ្ញៀវ២៨៣ទីតាំង ភោជនីយដ្ឋាន ២៣៩កន្លែង ហាងម៉ាស្សា ៦៩ កន្លែង មគ្គុទេសក៍ទេសចរណ៍ ៥ ១១៧នាក់ និងទីភ្នាក់ងារទេស ចរណ៍ ៣២១។ ភ្ញៀវទេសចរកាលពីឆ្នាំ ២០១៨ មានភ្ញៀវទេសចរសរុបចំនួន ៥,៧លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ២,៥លាននាក់ ប៉ុន្តែដោយសារវិបត្តិសកលនៃជំងឺកូវីដ- ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ខេត្ត ចាប់ពីឆ្នាំ ២០១៩ ដែលសេវាកម្មទេសចរណ៍ត្រូវបានបិទ និងផ្អាក ស្ទើរតែទាំងស្រុង ហើយទើបនឹង បានចាប់ផ្ដើម មានកំណើនភ្ញៀវទេសចរប្រសើរឡើងវិញនៅឆ្នាំ២០២២។

Leave a Reply

Your email address will not be published. Required fields are marked *