ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែង អំណរគុណចំពោះសប្បុរជន និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តដែលបានចូលរួមចំណែកក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកកោះសូទិន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែង អំណរគុណចំពោះសប្បុរជន និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តដែលបានចូលរួមចំណែកក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកកោះសូទិន។ នៅក្នុងឱកាសទទួលជួបសំណេះ សំណាលជាមួយប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ នឹងប្រគល់ជូនលិខិតថ្លែង អំណរគុណដល់សប្បុរជនដែល បានឧបត្តម្ភថវិកា ថ្នាំពេទ្យ និងបរិក្ខាពេទ្យ ដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ដើម្បីធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃនៅស្រុកកោះសូទិន ខេត្តកំពង់ចាម នាពេលកន្លងមកនេះ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំដែងនូវអំណរគុណចំពោះសប្បុរសជន និងបណ្តាក្រុមហ៊ុន រួមទាំងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តដែលបានចូលរួមចំណែកក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងឃុំទាំង៨ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឯកឧត្តមបានថា ក្នុងពេលកន្លង មកនេះក្រុមគ្រូពេទ្យបានចុះជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ។ សកម្មភាពការងារមនុស្សធម៌នានា បានសបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ លើបញ្ហាសុខទុក្ខ សុខុមាលភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកវេជ្ជបណ្ឌិត សៅ សំបូរ ទី ប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យ ស្មគ្រ័ចិត្តឯកឧត្តម ខៀវ កាញារីទ្ធ បានឱ្យដឹងថា កម្មវិធីនៃការផ្តល់សេវាសុខាភិបាល រួមមាន ពិនិត្យពិគ្រោះនិងព្យាបាលជំងឺទូទៅ មនុស្សចាស់និងកុមារ ពិនិត្យជំងឺធ្មេញ ពិសេសដកធ្មេញ វាស់ភ្នែក ផ្តល់ជូនវ៉ែនតា ដល់ ចាស់ៗ និងការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩។

Leave a Reply

Your email address will not be published. Required fields are marked *