ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ទោ ប៉ាឌីយឺ ថូម៉ាស់ (LTC. PARDIEU Thomas) យោធាចារ្យនៃក្រសួងការពារជាតិប្រទេសបារាំង ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ អំពីការហ្វឹកហ្វឺនជំនាញរក្សាសន្តិភាពលើផ្នែកសង្កេត ការណ៍ និងការទប់ស្កាត់អំពើបាតុកម្ម នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការមជ្ឈ មណ្ឌលជាតិ។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្នើទៅ ភាគីបារាំង បន្តធ្វើការបណ្តុះបណ្តាលលើជំនាញរក្សាសន្តិភាព ដល់កងកម្លាំងអាវុធហត្ថមួក ខៀវកម្ពុជា ដើម្បីពង្រឹកសមត្ថភាព មុនចេញទៅបំពេញបេសកកម្ម អង្គការសហប្រជាជាតិនៅ សាធារណរដ្ឋស៊ូដង់ខាងត្បូង។ បច្ចុប្បន្នកងកម្លាំងអាវុធហត្ថចំនួន៧៣នាក់ កំពុងបំពេញ បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ ជាមួយគ្នានោះដែរ កម្ពុជានឹងបញ្ជូន កងកម្លាំង អាវុធមួកខៀវ ដែលជាកងថ្មីចំនួន៤៦នាក់ ទៅកាន់បេសកកម្មអង្គការសហប្រជា ជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នាពេលខាងមុខនេះផងដែរ។
លោកវរសេនីយ៍ទោ ប៉ាឌីយឺ ថូម៉ាស់ យោធាចារ្យបារាំង បានលើកឡើងថា វគ្គហ្វឹកហ្វឺនលើជំនាញសង្កេតការណ៍ និងជំនាញទប់ស្កាត់បាតុកម្ម គឺមានរយៈពេល ៤សប្តាហ៍ ដែលចាប់ផ្តើមហ្វឹកហ្វឺននៅរសៀលថ្ងៃនេះ នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំង រក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។