ព័ត៌មានជាតិ

ឯកឧត្ដម រាជ រ៉ា សមាជិក ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១២ រោច ខែផល្គុន ឆ្នាំជូន ទោសក័ ព.ស. ២៥៦៤ ឯកឧត្ដម រាជ រ៉ា សមាជិក យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្មដើម្បីពិនិត្យ និងពិភាក្សាលើឯកសារចំនួន២គឺ៖

១. សេចក្តីព្រាងស្តីពីការតែងតាំងក្រុមអចិន្ត្រៃយ៍ និងផែនចំណុះ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ។

២. សេចក្តីព្រាងស្តីពីការរៀបចំរៀបចំតួនាទី ភារកិច្ច នៃរចនាសម្ព័ន្ធ និងរបៀបរបបធ្វើការរបស់ក្រុមអចិន្ត្រៃយ៍ និងផែនចំណុះ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ។

Leave a Reply

Your email address will not be published. Required fields are marked *