ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៥រូប

រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បាន​ចេ​ញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រ​សួ​​​ង​មហាផ្ទៃ ចំនួន៥រូប ។

យោងតាមព្រះរាជក្រឹត្យដែលអង្គភាពយើងទទួលបាននៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បញ្ជាក់ថា នាយនគរបាលដែលត្រូវ​ដាក់ឲ្យចូលនិវត្តន៍នេះ មានអគ្គស្នងការរងចំនួន៤រូប និងស្នងការខេត្តម្នាក់ រួមមាន ៖

–  ទី១៖ នាយឧត្តមសេនីយ៍ ថោង លីម
– ទី២៖ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី
– ទី៣៖ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ
– ទី៤៖ ឧត្តមសេនីយ៍ឯក សេក ភូមី
– ទី៥៖ ឧត្តមសេនីយ៍ទោ ម៉ៅ តារា (ស្នងការនគរបាលខេត្តស្ទឹងត្រែង) ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជាណា​ច​ក្រ​កម្ពុជា ៖

Leave a Reply

Your email address will not be published. Required fields are marked *