ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា នាំយកមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង៣០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារកងរាជអាវុធហត្ថ ទទួលមរណភាពដោយរោគាពាធ

រាជធានីភ្នំពេញ ៖ ដោយបានការឯកភាពពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែ​លដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ទកាល័យ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស  ទទួលបន្ទុកសម្របសម្រួលមូលនិធិមហាគ្រួ​សារកងរាជអាវុធហត្ថទូទាំងប្រទេស និងលោកឧត្តមសេនីយ៍ត្រី សូ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ បាននាំយកថវិកាមូ​ល​និធិមហាគ្រួសារកងរាជអាវុធហត្ថ  ជាង៣០លានរៀល  ទៅប្រគល់ជូនក្រុមគ្រួសារសព  លោកវរសេនីយ៍ត្រី ម៉េង សៀកវេង ជំនួ​យ​​ការអង្គភាពនីតិវិធី កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទទួលមរណភាពដោយរោគាពាធ  ។

 

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី  ក៏បានធ្វើការណែនាំនូវការសួរសុខទុក្ខ  និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ របស់នាយឧត្តមសេ​នី​យ៍  សៅ សុខា  ទៅដល់ក្រុមគ្រួសារសព  និងបានសម្តែងនូវការសោកស្តាយបំផុត ចំពោះការបាត់បង់ សមាជិកដ៏ល្អមួយរូបនេះ ចេញពីជួរអង្គភាពកងរាជអាវុធហត្ថ  ។

ក្នុងនោះផងដែរ លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងថា អង្គភាពកងរាជអាវុធហត្ថ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា គឺបានសបញ្ជាក់ឲ្យឃើញពីការរីកចម្រើនលើគ្រប់វិស័យទាំងមូល ក្នុងកងរាជអាវុធហត្ថទូទាំងប្រ​ទេ​ស​ ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា បានគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងការបង្កើតមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថនេះឡើង ក្នុងគោលបំណងជួយទៅដល់បុគ្គលិករបស់កងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក និងជាការរួមចំណែកជួយទៅ​ដ​ល់កិច្ចការងារក្នុងសង្គម និងសប្បុរសធម៌ ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី សូ សារិន តំណាងឲ្យលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានធ្វើការចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ក្នុងការបា​ត់បង់សមាជិកជាទីស្រលាញ់បំផុត ក៏ដូចជាការបាត់បង់មិត្តរួមកិច្ចការងារ ដ៏ល្អមួយរូបនេះផងដែរ  ៕

 

Leave a Reply

Your email address will not be published. Required fields are marked *