ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែប និមន្តព្រះសង្ឃគ្រប់វត្តទូទាំងខេត្ត ដើម្បីប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់ដួងព្រលឹងជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសារឧប្បទ្ទវហេតុបាក់រលំអគារកំពស់ ៦ជាន់

ខេត្តកែប ៖ នារសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣  ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ  រដ្ឋបាលខេត្តកែប បាននិមន្តព្រះសង្ឃគ្រប់វត្តទូទាំងខេត្ត ដើម្បីប្រារព្ធពិធីបង្សុកូល  ដើម្បីឧទ្ទិសកុសលជូនដល់ដួងព្រលឹងជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសារឧប្បទ្ទវហេតុបាក់រលំអគារកំពស់ ៦ជាន់  ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៣៦នាក់ និ​ងរងរបួសធ្ងន់-ស្រាលចំនួន  ២៣នាក់ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព  ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិ​បា​ល​ខេត្ត ឯកឧត្តម សំ សារីន  ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ប៉ែន  រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនោះក៏មា​នការអញ្ជើញចូលរួមពីសំណាក់  ឯកឧត្ដម លោកជំទាវ សមាជិក  សមាជិកា  ក្រុមប្រឹក្សាខេត្ត លោក  លោកស្រី  អភិបាលរង ខេ​ត្ត  កងកម្លាំងទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្ស  សរុប ចំនួន ៥០០នាក់ ពិធីបង្សុកូលនេះធ្វើនៅទីតាំងអ​គារបាក់រលំ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ៕

 

Leave a Reply

Your email address will not be published. Required fields are marked *