របាយកាណ៍ទូទៅ
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមបណ្តាញសង្គមថា មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Povទាក់ទងដល់វិទ្យុVODដូចមាន ខ្លឹមសារជូនភ្ជាប់មកជាមួយ
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានលើកឡើងតាមបណ្តាញសង្គមថា «មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Povទាក់ទងដល់វិទ្យុVODដូចមាន ខ្លឹមសារជូនភ្ជាប់មកជាមួយ។ ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភះ ២០២៣វិញ។ ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ័បញ្ចប់ការផ្សាយរបស់ វិទ្យុVODត្រឹមម៉ោង10.00នាទីថ្ងៃទី១៣ កុម្ភះ២០២៣ស្អែកនេះក្នុងករណីដែលពួក គេមិនបានធ្វើការសូមទោស។ ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ។ ស្អែកនេះឯកឧត្តមប៊ិន ឈិននឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបាន ព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់លោកជំទាវម៉ែន សំអននឹងទស្សនកិច្ចនៅ ឡាវជាមួយគ្នា។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ដឹកនាំដោយលោកស្រី Mei-Lin Wang មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ជុំវិញបញ្ហាផ្ទះ និងដី របស់លោកគង៉ គាំ ថា តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ជុំវិញបញ្ហាផ្ទះ និងដី របស់លោកគង៉ គាំ ថា តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ។ នៅលើផេកផ្លូវការ នារសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ខ្ញុំបានទទួលព័ត៌មានតាមហ្រ្វេសញូអំពីលិខិតរបស់លោក គង់ គាំ បំភ្លឺអំពីដំណើររឿងទាក់ទងនឹងដី និងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ សម្ដេចតេជោបន្តថា ខ្ញុំទទួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើន ជាការពិត ពិសេស ត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំចាំថាពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក»។ សម្ដេចតេជោគូសបញ្ជាក់ថា ខ្ញុំពិតជាមានការយោគយល់ចំពោះស្នាក់នៅនៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែ ខ្ញុំពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ […]
អ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីព្រឹត្តិការបោះឆ្នោតនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបមុននឹងសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន
អ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីព្រឹត្តិការបោះឆ្នោតនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបមុននឹងសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពី តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា ដើម្បីឱ្យសង្គមប្រជាធិបតេយ្យមួយដើរទៅមុខបានទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ការចូលរួមពីអ្នកសារព័ត៌មានអាជីព ពីព្រោះអ្នកសារព័ត៌មានជាអ្នកផ្តល់នូវចំណេះដឹង ទៅដល់ប្រជាពលរដ្ឋដែលព័ត៌មានទាំងអស់នោះ នឹងក្លាយជាធាតុចូលសំខាន់ មុននឹងសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន។ ចំណែក អ្នកនាង ឥម សុផារិន្ទ អ្នកសារព័ត៌មានមកពីទូរទស្សន៍ជាតិកម្ពុជា តំណាងឱ្យសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះដែរក៏បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្ដាលអ្នកសារព័ត៌មាននេះប្រៀបដូចជាបង្កើនចំណេះដឹងថ្មីមួយទៀតសម្រាប់អ្នកសារព័ត៌មានមកពីគ្រប់អង្គភាពទាំងអស់កាន់តែខ្លាំងឡើងសម្រាប់សម័យកាលបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំ។ អ្នកនាង បន្ដថា នៅពេលដែលអ្នកសារព័ត៌មាននៅតាមអង្គភាពនីមួយៗខ្លាំង នឹងក្លាយទៅជាអ្នកសារព័ត៌មានអាជីពប្រៀបដូចជាអាវក្រោះការពារខ្លួន។ «ដូច្នេះទី១ នាងខ្ញុំសុំប្ដេជ្ញាតម្កល់ខ្លួនឯង ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ទី២ ប្ដេជ្ញាថានឹងធ្វើការងារទៅលើអាជីពសារព័ត៌មាននេះឱ្យកាន់តែមានតម្លាភាពសម្រាប់គណបក្សនយោបាយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទី៣ ធ្វើខ្លួនឲ្យក្លាយជាអ្នកសារព័ត៌មានអាជីព ហើយផ្ដល់តម្លៃយ៉ាងសំខាន់ទៅលើក្រសួងព័ត៌មាន ដើម្បីក្រសួងព័ត៌មានមានមោទនភាព ទី៤ គឺធ្វើឱ្យសង្គមកម្ពុជាក្លាយទៅជាសង្គមដែលខ្លាំងសម្បូរដោយអ្នកសារព័ត៌មានអាជីព។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ប្រសិនបើសារព័ត៌មានថាតាមគេ និយាយតាមគេ ឬតាមអ្នកនយោបាយ ឬក៏ប្រទេសមួយមិនមានសារព័ត៌មានទេនោះ គឺមានន័យថា […]