រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្គាលែនត៍ បាននិយាយថា លោកបានបញ្ជាឱ្យធ្វើការឡោមព័ទ្ធតំបន់ហ្គាហ្សាស្រ្ទីបទាំងស្រុង ហើយលោកបានធ្វើសេចក្តីថ្លែងការណ៍ខាងលើនេះបន្ទាប់ពីការវាយតម្លៃមួយនៅទីបញ្ជាការផ្នែកខាងត្បូងរបស់ IDF ក្នុងក្រុង Beersheba។ លោក ហ្គាលែនត៍ បាននិយាយថា ខ្ញុំបានបញ្ជាឱ្យមានការឡោមព័ទ្ធទាំងស្រុងទៅលើតំបន់ហ្គាហ្សាស្ទ្រីប។ វានឹងមិនមានអគ្គិសនី គ្មានអាហារ គ្មានប្រេងឥន្ធនៈ ហើយអ្វីៗទាំងអស់ត្រូវបានកាត់ផ្តាច់។ លោកបាននិយាយបន្ថែមថា យើងកំពុងប្រយុទ្ធប្រឆាំងនឹងសត្វមនុស្ស ហើយយើងកំពុងចាត់វិធានការទៅតាមនោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែលដែលដកស្រង់ដោយកាសែត The Times of Israel បានឱ្យដឹងថា ជនជាតិអ៊ីស្រាអែលជាង ៧០០នាក់បានស្លាប់ចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃសៅរ៍មក។ យោងតាមរដ្ឋាភិបាលអ៊ីស្រាអែលបានឱ្យដឹងថា មនុស្សជាង ២.០០០នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។ ការិយាល័យសារព័ត៌មានរដ្ឋាភិបាល ដែលជាស្ថាប័នដែលប្រតិបត្តិការនៅក្រោមការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា ចំនួនចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាមានចំនួនជាង ១០០នាក់។ អ្នកនាំពាក្យកំពូលរបស់កងកម្លាំងការពារអ៊ីស្រាអែល ឧត្តមនាវីទោ ដានីញែល ហាហ្គារី បាននិយាយថា កងទ័ពអ៊ីស្រាអែលបានគ្រប់គ្រងទីក្រុងទាំងអស់មកវិញហើយនៅព្រំដែនហ្គាហ្សា។ លោក ហាហ្គារី បាននិយាយថា ភេរវករចំនួន ៣នាក់ត្រូវបានសម្លាប់ដោយទាហាននៅក្នុងក្រុមប្រឹក្សាតំបន់ Shaar Hanegev ។ យោងតាមរូបលោកបានឱ្យដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅ Be’eri ៥នាក់ត្រូវបានសម្លាប់នៅ […]
ព័ត៌មានអន្តរជាតិ
ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុងនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា
ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋបាននិយាយឱ្យដឹងថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុងនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា បានជម្លៀសមនុស្សជាង ១០,០០០ នាក់ និងបង្កបញ្ហាដល់ចរាចរណ៍ខ្សែរថភ្លើង ដែលតភ្ជាប់ទីក្រុងធំជាងគេរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកស្រី Lai Shwe Zin Oo មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខុមាលភាពសង្គម និងសង្គ្រោះបាននិយាយថា ភ្លៀងធ្លាក់ជាបន្ត បន្ទាប់នៅក្នុងតំបន់ Bago ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនបានបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ទំនាបនៃទីប្រជុំជនរបស់តំបន់នេះ។ លោកស្រីបានបន្ថែមថា រហូតមកដល់ពេលនេះមិនទាន់មានអ្នករងរបួសទេ ប៉ុន្តែមនុស្សជាង ១០,០០០ នាក់ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ។ នាយកដ្ឋានឧតុនិយមមីយ៉ាន់ម៉ាបាននិយាយថា ទីក្រុង Bago បានកត់ត្រាទឹកភ្លៀង ២០០មីលីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥៩ ឆ្នាំ។ ភ្លៀងធ្លាក់ ឬ ផ្គររន្ទះត្រូវបានគេរំពឹងថា នឹងមាននៅទូទាំងប្រទេសរហូតដល់ល្ងាចថ្ងៃចន្ទ។ មេដឹកនាំក្រុមសង្គ្រោះបន្ទាន់នៅទីក្រុង Bago បានប្រាប់សារព័ត៌មានថា ទឹកជំនន់មានជម្រៅយ៉ាងហោច ណាស់ ៧-៨ ហ្វីត ឬស្មើនឹង ២,៤៤ ម៉ែត្រនៅក្នុងតំបន់ទំនាប និង ៣-៤ហ្វីតនៅកណ្តាលទីក្រុង។
របបយោធាមីយ៉ាន់ម៉ាបានពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលប្រាំមួយខែ ដែលជាសញ្ញានៃការពន្យារពេលដលការបោះឆ្នោតដែលពួកគេបានសន្យាថា៖
កាលពីថ្ងៃចន្ទរបបយោធាមីយ៉ាន់ម៉ាបានពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលប្រាំមួយខែ ដែលជាសញ្ញានៃការពន្យារពេលដលការបោះឆ្នោតដែលពួកគេបានសន្យាថា នឹងរៀបចំនៅពេលយោធាប្រយុទ្ធជាមួយក្រុមអ្នកប្រឆាំងរដ្ឋប្រហារនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញដោយអំពើហិង្សាយ៉ាង ធ្ងន់ធ្ងរ ចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី កាលពីជាងពីរឆ្នាំមុន ដោយបានបញ្ចេញនូវការបង្ក្រាបយ៉ាងបង្ហូរ ឈាមលើការមិនពេញចិត្តដែលបានបង្កឱ្យមានការប្រយុទ្ធគ្នានៅទូទាំងប្រទេស ខណៈកំពុងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing បានទទួលស្គាល់ថា ប្រជាជាតិភាគច្រើនមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធាពេញលេញនោះទេ។ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ (NDSC) ដែលជាប់គាំងដោយរបបយោធា (NDSC) បានយល់ព្រមពន្យារពេលដាក់ប្រទេសក្នុងគ្រា អាសន្ន ដែលត្រូវបានប្រកាសនៅពេលដែលឧត្តមសេនីយបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី។
អង្គការNATO បានប្រកាសកាលពីថ្ងៃអង្គារថា អាណត្តិរបស់លោក Jens Stoltenberg អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិក
អង្គការNATO បានប្រកាសកាលពីថ្ងៃអង្គារថា អាណត្តិរបស់លោក Jens Stoltenberg អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង(NATO) នឹងត្រូវបន្តមួយឆ្នាំទៀត រហូតដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការសម្រេចចិត្តនេះត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តដោយប្រមុខរដ្ឋ និងរដ្ឋាភិបាលណាតូ នៅក្នុង កិច្ចប្រជុំកំពូល Vilnius ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ និង ១២ ខែកក្កដា។ ដោយលើកឡើងពីកិច្ចប្រជុំកំពូលនាពេលខាងមុខ លោក Stoltenberg បាននិយាយថា “ការពង្រឹង ការរារាំង និងការការពាររបស់ណាតូ នឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈ។ លោក Stoltenberg បានក្លាយជាអគ្គលេខាធិការនៃអង្គការអន្តរអាត្លង់ទិកខាងជើងនៅថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៤ បន្ទាប់ពីបាន ធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសន័រវេស និងជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ។ ក្នុងនាមជាមន្ត្រីអន្តរជាតិកំពូលរបស់សម្ព័ន្ធទំនួលខុសត្រូវរបស់លោក រួមមានការធ្វើជាប្រធានក្រុមប្រឹក្សា អាត្លង់ទិកខាងជើង និងស្ថាប័នសំខាន់ៗផ្សេងទៀត និងធ្វើជាអ្នកនាំពាក្យសំខាន់របស់អង្គការ។ តំណែងអគ្គលេខាធិការត្រូវបានតែងតាំងដោយរដ្ឋជាសមាជិកសម្រាប់រយៈពេលបួនឆ្នាំ ហើយវាជាលើកទីបួនហើយដែលអាណត្តិរបស់លោក Stoltenberg ជាអគ្គលេខាធិការអង្គការអូតង់ត្រូវបានពន្យារ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៥៦ នៃទិវាជាតិ
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៥៦ នៃទិវាជាតិ របស់ប្រទេសកាណាដា និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជា ណាចក្រកម្ពុជា ជាមួយ លោកជំទាវ បណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា និងកាណាដា បានកសាងនូវ ទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រយៈពេលជិត ៧០ ឆ្នាំ ក្នុងនោះកាណាដាបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់សម្រាប់ដំណើរស្វែង រកសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ជាមួយគ្នានោះ កាណាដា បានផ្តល់ការគាំទ្រដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន ការរក្សាសន្តិភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាច្រើន។ កិច្ចសហប្រតិបត្តិការ […]
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមពិសាបាយការងារថ្ងៃត្រង់ជាមួយអ្នកចូលរួមវេទិកាយុវជនពិសេស
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមពិសាបាយការងារថ្ងៃត្រង់ជាមួយអ្នកចូលរួមវេទិកាយុវជនពិសេស ដែលរៀបចំដោយអនុរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនៅក្នុងឱកាសនោះ ភាគីទាំងអស់បានផ្លាស់ប្តូរទស្សនៈលើការចូលរួម និងតួនាទីរបស់យុវជនអាស៊ាន-ជប៉ុន នៅក្នុងការរៀបចំអនាគត នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអាស៊ាន-ជប៉ុន ជាពិសេសក្នុងការពង្រឹងនីតិរដ្ឋ និងវិស័យយុត្តិធម៌។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន លោក យ៉ូហានណេស អាប្រាហាំ (Yohannes Abraham) បាននិយាយថា…
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន លោក យ៉ូហានណេស អាប្រាហាំ (Yohannes Abraham) បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការរក្សាសណ្តាប់ធ្នាប់ដែលផ្អែកទៅលើច្បាប់អន្តរជាតិនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាន់តារ៉ាកាលពីថ្ងៃទី២៦ ខែឧសភា នៅទីក្រុងហ្សាការតា ឯកអគ្គរដ្ឋទូតរូបនោះបានបញ្ជាក់ថា ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដែលបានដំណើរការអស់រយៈពេល ៤៥ឆ្នាំមកហើយ ដោយផ្អែកទៅលើតម្លៃ និងគោលការណ៍រួម ដូចជាប្រព័ន្ធច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង និងបទប្បញ្ញត្តិ ក៏ដូចជាកិច្ចការពារសិទ្ធិអធិបតេយ្យភាពរបស់ប្រជាជាតិនានាជាដើម។ លោកបាននិយាយថា «យើងអរគុណដែលបានធ្វើការងារជាមួយអាស៊ានដើម្បីលើកកម្ពស់ ការពារ និងពង្រឹងប្រព័ន្ធច្បាប់ កិច្ចព្រមព្រៀង និងគោលការណ៍អន្តរជាតិដែលមានមូលដ្ឋានផ្អែកលើច្បាប់»។ អាស៊ានបានបង្កើតទំនាក់ទំនង កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយបណ្តាប្រទេស និងអនុតំបន់ អង្គការ និងស្ថាប័នអន្តរជាតិ។ សហរដ្ឋអាមេរិកបានចាប់ផ្តើមចូលរួមក្នុងតំបន់អាស៊ានក្នុងនាមជាដៃគូសន្ទនានៅក្នុងឆ្នាំ១៩៧៧។ លោក អាប្រាហាំ បាននិយាយថា អាស៊ីអាគ្នេយ៍ គឺជាតំបន់ដ៏សំខាន់ និងមានថាមវន្ត។ វាមានតួនាទីស្នូលក្នុងការគាំទ្រដល់ស្ថិរភាពរបស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដូច្នេះហើយ លោកបាននិយាយបន្ថែមថា សហរដ្ឋអាមេរិកនឹងសហការជាមួយអាស៊ាន និងតាមរយៈអាស៊ានជានិច្ច ដើម្បីបង្កើតតំបន់មួយប្រកបដោយសន្តិភាព វិបុលភាព និងស្ថិរភាព។ លោកបាននិយាយថា វាជាផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកក្នុងការមើលឃើញអាស៊ានរីកចម្រើន ឃើញភាពឯករាជ្យ និងភាពធន់ […]
សាធារណរដ្ឋអាស៊ែបៃហ្សង់ បានបញ្ចប់ដោយជោគជ័យ
ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ បានបញ្ចប់ដោយជោគជ័យ ។ វេទិកាបាគូសកលលើកទី ១០ រៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center-NGIC) បានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ វេទិកាបាគូលើកទី ១០ ឆ្នាំនេះ រៀបចំឡើងក្រោមមូលបទ “ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម” ហើយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតមេដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាល អង្គការអន្តរជាតិ និងសង្គម ស៊ីវិល ប្រមាណជាង ៣៥០ រូប មកពីប្រទេសជាង ៦០។ នៅក្នុងវេទិកានេះ ជាមហាកិត្តិយសដ៏ឧត្តុងឧត្តម ដែលលោកជំទាវកិត្តិសង្គហបណ្ឌិត អញ្ជើញ ធ្វើជាវាគ្មិនពិសេសក្នុងកិច្ចពិភាក្សាស្តីពី “តួនាទីរបស់ចិនកលើកិច្ចការ សន្តិសុខ និងការអភិវឌ្ឍសកល”។ នៅក្នុងកិច្ចពិភាក្សា លោកជំទាវបានគូសបញ្ជាក់ថា […]
កម្ពុជា-កូរ៉េ សន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ
ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣–កម្ពុជា-កូរ៉េ សន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ដើម្បីរួមចំណែកលើកស្ទួយសកម្មភាពអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការសិក្សាទៅលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនានា (Large Scale Infratructure) សម្រាប់ទុកជាប្រវត្តិសាស្រ្ត (Landmark)នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ការសន្យាទ្វេភាគីនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តែងការគួរសម និង ពិភាក្សាការងារ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ KIM Kyung Hee អគ្គនាយកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែល លោកជំទាវ បានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយ ស្តីពីផែនការផ្តល់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម […]
ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១
ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ខណៈកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ ២០២៧ខាងមុខ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រោមប្រធានបទ “Leaving No One Behind” និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី០៤-០៩ ខែមីនា ឆ្នាំ២០២៣ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដមរដ្ឋមន្រ្ដីអះអាងថា ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីចំណាត់ថ្នាក់ LDC នេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹងការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួនដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។ ឯកឧត្ដមរដ្ឋមន្ដ្រីក៏បានលើកឡើងអំពីការអនុម័ត និងការអនុវត្តផែនការសកម្មភាពទីក្រុងដូហា (DPoA) ដែលនឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យដំណើរចាកចេញនេះមានភាពរលូន និងជួយពន្លឿនការសម្រេចបាននូវ SDGs របស់កម្ពុជា និងបំពេញបន្ថែមដំណាក់កាលបន្ទាប់នៃក្របខ័ណ្ឌផែនការអភិវឌ្ឍន៍របស់កម្ពុជា ពោលគឺផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០២៤-២០២៨។ […]