ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

អនុក្រឹត្យស្តីពីការកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋ ប្រើប្រាស់ និងអាស្រ័យផល

អនុក្រឹត្យស្តីពីការកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋ ប្រើប្រាស់ និងអាស្រ័យផល។

ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ប្រទេសអូស្ត្រាលីបានកត់ត្រានូវករណីឆ្លងជំងឺអុតស្វាជាលើកទីពីររបស់ខ្លួន អាជ្ញាធរក្នុងតំបន់ និងក្រុមអ្នកជំនាញកំពុងត្រៀមខ្លួនសម្រាប់អ្វីដែលជាការផ្ទុះឡើងមិនធម្មតានៃជំងឺនេះ

ខណៈដែលប្រទេសអូស្ត្រាលីបានកត់ត្រានូវករណីឆ្លងជំងឺអុតស្វាជាលើកទីពីររបស់ខ្លួន អាជ្ញាធរក្នុងតំបន់ និងក្រុមអ្នកជំនាញកំពុងត្រៀមខ្លួនសម្រាប់អ្វីដែលជាការផ្ទុះឡើងមិនធម្មតានៃជំងឺនេះ ក្នុងពេលដែលប៉ុន្មានសប្តាហ៍ថ្មីៗនេះមានការឆ្លងរីករាលដាលនៅពាសពេញពិភពលោក។ កាលពីចុងសប្តាហ៍មុន រដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលី (NSW) បានកត់ត្រាករណីឆ្លងដំបូងនៃវីរុសនេះ ហើយករណីទីពីរត្រូវបានបញ្ជាក់បន្ទាប់មកទៀតនៅក្នុងទីក្រុង Victorian នៃរដ្ឋ Melbourne ។ កាលពីចុងសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីអ្វីដែលជាការផ្ទុះឡើងនៃជំងឺអុតស្វាដ៏អាក្រក់បំផុតរបស់អឺរ៉ុបនៅក្នុងប្រវត្តិសាស្ត្រ។ ប្រធានកម្មវិធីសុវត្ថិភាពជីវសាស្រ្តនៅវិទ្យាស្ថាន Kirby នៃសាកលវិទ្យាល័យ New South Wales (UNSW) លោកស្រីសាស្ត្រាចារ្យ Raina MacIntyre ដែលបានដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសនេះ បានចាប់ផ្ដើមដំណើរការដើម្បីជូនដំណឹងដល់សាធារណជន និងបានអំពាវនាវឱ្យរដ្ឋាភិបាលត្រៀមខ្លួនសម្រាប់ការឆ្លងរាតត្បាតដ៏មានសក្តានុពល។ នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ UNSW កាលពីថ្ងៃចន្ទ លោកស្រីបានរំលឹកឡើងវិញថា ករណីឆ្លងដំបូងមិនមែនជាមូលហេតុនៃការភ័យស្លន់ស្លោនោះទេ ប៉ុន្តែវាជាការដាស់តឿនសម្រាប់អ្នកដែលបានវិលត្រឡប់មកពីក្រៅប្រទេសឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់។ លោកស្រី MacIntyre បាននិយាយថា «វាគឺជាមេរោគផ្លូវដង្ហើម ហើយក៏អាចឆ្លងទៅមនុស្សដោយមិនមានការប៉ះពាល់ ប្រហែលជាតាមរយៈខ្យល់អាកាស។ ទោះជាយ៉ាងណាក៏ដោយ ជាធម្មតាវាមិនឆ្លងរាលដាលយ៉ាងងាយស្រួលរវាងមនុស្សនិងមនុស្សនោះទេ ហើយជាធម្មតាវាអាចឆ្លងចំពោះករណីដែលមានទំនាក់ទំនងជិតស្និទ្ធប៉ុណ្ណោះ ហើយការសិក្សាបានរកឃើញថា ប្រមាណ ៣ភាគរយនៃអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងករណីជំងឺអុតស្វាដែលអាចនឹងឆ្លង»។ ជាច្រើនសប្តាហ៍បន្ទាប់ពីឆ្លងមេរោគនេះ អ្នកនោះអាចជួបប្រទះនូវរោគសញ្ញាមួយចំនួនដែលរួមមានគ្រុនក្តៅ […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

រាជរដ្ឋាភិបាល ចេញសារាចរណែនាំស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២

រាជរដ្ឋាភិបាល ចេញសារាចរណែនាំស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រួមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រួមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត អញ្ជើញចុះពិនិត្យមើលការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ និងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំ ទាវ អញ្ជើញជាអធិបតីក្នុងពិធីបើកការពិនិត្យពិគ្រោះនិងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ នាបរិវេណសាលាបឋមសិក្សា មហាខ្ញូង ឃុំ មហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពជូនដល់ប្រជាពលរដ្ឋ ពិសេសបងប្អូនដែលរស់នៅទីជនបទ ឱ្យមានសុខភាពល្អ។ ឯកឧត្តម សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា ក្រុមគ្រូពេទ្យដែលបានមកឃុំមហាខ្ញូង នាឱកាសនេះ ដើម្បីជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ។ សកម្មភាពការងារមនុស្សធម៌នាឱកាសនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ លើកបញ្ហាសុខទុក្ខ សុខុមាលភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។ឯកឧត្តម បានបន្តថា […]

ព័ត៌មានសុខភាព និងសម្រស់

ឈ្មួញនៅតែបន្តធ្វើសកម្មភាពដឹកជ​ញ្ជូនឈើពី ខេត្តព្រះវិហារយ៉ាងពេ​ញបន្ទុក ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ ចាត់ទុកក្រុ​ម​ឈ្មួ​​​ញទាំងនោះជាប្រភពចំណូលដ៏សំ​ខាន់របស់ពួកគេ

ខេត្តឧត្តរមានជ័យ ៖ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ព្រៃឈើដែលនៅសេសសល់ក្នុងស្រុកត្រពាំងប្រាសាទ កំពុងរងការបំ​ផ្លាញយ៉ាងមហន្តរាយ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយ។ ទន្ទឹមនឹងនេះឈ្មួញមួយចំនួនបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេ​ញ​ពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ យ៉ាងពេញបន្ទុកព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ ចាត់ទុកក្រុមឈ្មួញទាំងនោះជាប្រភពចំណូលដ៏សំខាន់​រ​​ប​ស់ពួកគេ។ តាមការអះអាងរបស់មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា លោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័​យ​ និងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើឡើយ។ ហេតុនេះហើយទើបក្រុមឈ្មួញកាប់ឈើអារច្រៀ​ក​ឈើដឹកជញ្ជូនចេញពីស្រុកត្រពាំងប្រាសាទ ទាំងថ្ងៃទាំងយប់ហើយព្រៃសហគមន៍ ព្រៃអភិរក្ស ក្នុងស្រុកត្រពាំងប្រាសាទ ត្រូវឈ្មួញឈូសឆាយទន្ទ្រានកាន់កាប់ជាបន្តបន្ទា​ប់​​​​​​​​​។ ប្រភពខ្លះបានឲ្យដឹងថា ក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើក្នុងស្រុកត្រពាំងប្រាសាទជាប្រភពចំណូលដ៏ធំរបស់លោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧ​ត្ត​រមានជ័យ ទើបលោក អ៊ឹម សៅវរិទ្ធ មិនចាត់វិធានការទប់ស្កាត់។ សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ក្រុមឈ្មួញបំផ្លាញព្រៃឈើក្នុងស្រុកត្រពាំងប្រាសាទ ក៏ដូចជាក្រុមឈ្មួញដឹកជញ្ជូនឈើពីខេត្តព្រះវិហារ​ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ អាចធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតពីលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ និងមន្ត្រីក្រោមឱវាទ។ ទន្ទឹមនឹងនេះនៅក្នុងក្រុងសំរោង ស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង ក៏មានបទល្មើសព្រៃឈើកើតឡើងយ៉ាងរាលដាលដែរ ព្រោះលោក អ៊ឹម សៅវរិទ្ធ […]

ព័ត៌មានសុខភាព និងសម្រស់

អត្ថប្រយោជន៍គល់ស្លឹកគ្រៃ ស្លឹកតើយ មើមខ្ញីចាស់ ដែលលោកអ្នកមិននឹកស្មាន

សុខភាព ៖ បើសិនលោកអ្នកមានសំពាធឈាមឡើងខុសធម្មតា លើសខ្លាញ់ អាស៊ីត ដូចជា៖ ១. រោយក ស្មា ចុកឈឺសន្លាក់ តឹងកែងជើង ស្ពឹកបាតដៃ-ជើង ចុះឡើងជណ្តើរលាន់ឮសំឡេងនៅនឹងប្រអប់ជើង។ ២.ឱនចុះក្រោម ងើបឡើងវិញ