ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ល្បែងស៊ីសង រីកដុះដាលដូចផ្សិត លោកស្នងការនគរបាល ខេត្តសៀមរាប មិនឃើញចុះបង្ក្រាប ព្រោះទុកទាក់ទាញភ្ញៀវទេសចរ

ខេត្តសៀមរាប:ប្រភពចេញពីប្រជាពលរដ្ឋតាមបណ្ដាសង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ខេត្តសៀមរាបបាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ល្បែងស៊ីសង​ តាមប្រព័ន្ធអ៊ីនធឺណេត ក៏ដូចជាល្បែងកន្ទុយលេខ

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

លោក អ៊ី ឃីម អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រងការរិះគន់ ឃុបឃិតជាមួយឈ្មួញនាំចូលទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់

ប៉ោយប៉ែត ៖ ក្នងនាមជា អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួលបន្ទុកផែស្ងួត (ទីលានអូសរទេះ) លោក អ៊ី ឃីម អត្តលេខ ០៧៣៣ រងនូវការរិះគន់យ៉ាងចាស់ដៃផងដែរពីសំណាក់មន្ត្រីគយក្រោមបង្គាប់មួយចំនួន ក្រោយពីបែកធ្លាយថា

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

មេឈ្មួញឧកញ៉ា ជ័យបំផ្លាញ​ព្រៃឈើនៅ​ខាងក្រៅ​តំបន់​បាត​អាង​ ទំនប់​វា​​រី​អគ្គិសនី​សេ​​សាន​ក្រោម​​២​យ៉ាង​ម​ហន្តរាយ

ខេត្តស្ទឹងត្រែង៖ តាមប្រភពពីប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែងរាយការណ៍មកថា បច្ចុប្បន្ននេះ​មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា ជ័យ នៅតែ​បន្តសកម្មភាពដឹកជញ្ជូនឈើ​ចេញពី​តំបន់បាតអាងទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ចេញទៅ​ស្រុក​យួន

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ឈ្មួញបន្តដឹកជញ្ជូនឈើតាមច្រក​ណាំ​លៀ ហៅ​ច្រកប៉ុស្ដិ៍៧ និងច្រកឡាប៉ាខេ យ៉ាង​​ពេញបន្ទុក ក្រោយការព្រមានសម្តេចសខេង ទៅលើលោកអភិបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ​បច្ចុប្បន្ននេះឈ្មួញធំៗ​នៅតែ​បន្តសកម្មភាពកាប់ឈើ​និងដឹកជញ្ជូនឈើ​ពីខេត្តមណ្ឌលគិរី ចេញទៅស្រុកយួន​យ៉ាងគគ្រឹកគគ្រេង ដែលជាហេតុធ្វើឲ្យព្រៃឈើ​ក្នុង ស្រុក​កោះញែក ស្រុកកែវ​សីមា ស្រុកអូររាំង និងស្រុកពេជ្រដា កំពុង​ប្រឈម​នឹងសេចក្ដី​វិនាសខណៈ

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

លោក ឈុ​ន សុភមង្គល កំពុង​ចាប់ផ្តើម​បើកដៃ​ឲ្យ​ឈ្មួញ​ នាំ​ចូល​ទំនិញ​មក​ពី​ថៃ​អត់​បង់ពន្ធ

ខេត្តឧត្តរមានជ័យ ៖ លោក ឈុ​ន សុភមង្គល ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តឧត្ដរមានជ័យ ដែល​ទើបនឹង​ឡើង​កាន់​ដំណែង​ថ្មី បាន​នឹង​កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ជា​ថ្នូរ​នឹង​ការ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​របស់​ខ្លួន​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់​វែង តាម​ច្រក​អូរ​ស្មាច់ ក្រុង​សំរោង និង​តាម​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ រាល់​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​មក​កម្ពុជា ដែល​សុទ្ធសឹងតែ​មិន​បាន​បង់ពន្ធ​ចូល​រដ្ឋ ឲ្យ​បាន​គ្រប់មុខ​ទំនិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​ថវិកា​របស់​រដ្ឋ​។ ​ក្រៅពី​នេះ ក្រុម​ឈ្មួញ​បាន​ចែករំលែក​លុយ ដែល​មិន​បង់ពន្ធ​ទុក​ឲ្យ លោក ឈុ​ន សុភមង្គល ប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្តឧត្ដរមានជ័យ ទើប​រាល់​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ អាច​ឆ្លងកាត់​តាម​ច្រកព្រំដែន​បាន​ដោយ​សេរី​។ តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​លោក ឈុ​ន សុភមង្គល ដែល​ទើបតែ​ផ្លាស់​មក​កាន់​ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្តឧត្ដរមានជ័យ បាន​ឃុបឃិត​ជាមួយ​ប្រធាន​ស្នាក់​ការ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​អន្តរជាតិ​ជាំ ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រក​ជប់​គគីរ បាន​នឹង​កំពុង​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ដោយ​គាបសង្កត់​លើ​ក្រុម​អាជីវករ​ដែល​រកស៊ី​តូចតាច​ទៅ​វិញ​។ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ឈ្មួញ​មួយ​ចំនួន​អាច​នាំ​ចូល​ជ្រូក​រស់ […]