ព័ត៌មានកីឡា

សកម្មភាពនៃការប្រកួតរវាងកម្ពុជា ជាមួយនឹងថៃ (ក្រុមនារី) និងថៃស៊ី០៩ – កម្ពុជា០0

សកម្មភាពនៃការប្រកួតរវាងកម្ពុជា ជាមួយនឹងថៃ (ក្រុមនារី) សម្រាប់ប្រភេទកីឡាហុកគី (ក្នុងសាល) នៅទីលានសួនដាយណូស័រ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ដែលជាលទ្ធផល កម្ពុជា ០ និងថៃ ៩។

ព័ត៌មានកីឡា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វ៊ូមីអាគី (Takahashi Fumiaki)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វ៊ូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ព័ត៌មានកីឡា ព័ត៌មានជាតិ របាយកាណ៍ទូទៅ

គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC SOCCER LEAGUE) បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣

នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC SOCCER LEAGUE) បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ខាងមុខ នៅកីឡដ្ឋានស្មាត អ អេស អិន ។ ក្នុងសេចក្តីជូនដំណឹង របស់គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE បានបញ្ជាក់ឲ្យដឹងថា ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃសៅរ៍ទី០៧ ខែមករា ឆ្នាំ២០២៣ ម៉ោង១៥ និង០០ នាទីរសៀលតទៅ នៅកីឡដ្ឋានស្មាត អ អេស អិន (Smart RSN Stadium) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម […]

ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ក្រុមហ៊ុន ជីប ម៉ុង សូមជម្រាបដំណឹងជូនដល់អតិថិជនឲ្យបានជ្រាបថា បន្ទាប់ពីទទួលបានភាពជោគជ័យខ្ពស់កាលពីរដូវកាលទី1មក ក្រុមហ៊ុនភេសជ្ជប៉ូវកម្លាំង WURKZ បានបន្តចាប់ដៃជាមួយស្ថានីយ៍ទូរទស្សន៍ TOWN FULL HDTV

ក្រុមហ៊ុន ជីប ម៉ុង សូមជម្រាបដំណឹងជូនដល់អតិថិជនឲ្យបានជ្រាបថា បន្ទាប់ពីទទួលបានភាពជោគជ័យខ្ពស់កាលពីរដូវកាលទី1មក ក្រុមហ៊ុនភេសជ្ជប៉ូវកម្លាំង WURKZ បានបន្តចាប់ដៃជាមួយស្ថានីយ៍ទូរទស្សន៍ TOWN FULL HDTV ដើម្បីបន្តបេសកកម្មក្នុងកម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី2។ សម្រាប់រដូវកាលទី2 នេះគឺកាន់តែប្លែក និងកាន់តែអស្ចារ្យ ដោយមានបន្ថែមទីតាំងប្រកួត និងការប្រគំតន្ត្រី1 ថ្ងៃក្រោយថ្ងៃប្រកួតផងដែរ ។ បេសកកម្មក្នុងរដូវកាលទី2 នេះប្រព្រឹត្តិទៅអស់ 2ទីតាំងហើយពោលគឺនៅខេត្តពោធិ៍សាត់ និងបាត់ដំបង ដែលសុទ្ធតែទទួលបានការគាំទ្រខ្លាំងដូចគ្នា ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងសឹងមិនគួរឲ្យជឿ គឺការប្រកួតនៅទីតាំងខេត្តបាត់ដំបងនាថ្ងៃឆ្លងឆ្នាំសកលមានអ្នកទស្សនាតាមរយៈការ Live នៅលើហ៊្វេសប៊ុករហូតដល់ទៅជាង១សែន៤ម៉ឺន៦ពាន់ (146K) ដែលជាកំណត់ត្រាមួយមិនធ្លាប់មានសម្រាប់ចំនួនអ្នកទស្សនាកម្មវិធីប្រដាល់ដែលរៀបចំនៅក្នុងស្រុក ។ ងាកមកកាន់លទ្ធផលប្រកួតនៅទីតាំងខេត្តបាត់ដំបងនេះវិញ គូសន្សំពិន្ទុខ្សែក្រវាត់ IPCC Kun Khmer ពូល B កីឡាករ ភួន ឡាំងស៊ីន ឈ្នះពិន្ទុ ពេជ្រ ម្ទេសខ្មាំង កីឡាករ គង់ ហូវ ផ្តួល ឡូញ វណ្ណឌី នៅទឹកទី1 និង […]

ព័ត៌មានកីឡា ព័ត៌មានជាតិ របាយកាណ៍ទូទៅ

រដ្ឋមន្ដ្រី ក្រសួងអភិវឌ្ឍជនបទ ឯកឧត្ដម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្តែងអបអរសាទរ ចំពោះ ខេត្តកណ្តាល ដែលទទួលបានជយ័លាភីជាខេត្តបញ្ចប់បន្ទោរបង់ពាសវាល ពាសវាលពាសកាល(ODF) ឆ្នាំ២០២២

រដ្ឋមន្ដ្រី ក្រសួងអភិវឌ្ឍជនបទ ឯកឧត្ដម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្តែងអបអរសាទរ ចំពោះ ខេត្តកណ្តាល ដែលទទួលបានជយ័លាភីជាខេត្តបញ្ចប់បន្ទោរបង់ពាសវាល ពាសវាលពាសកាល(ODF) ឆ្នាំ២០២២ នេះ បន្ទាប់ពីខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក រ៉ាប៊ុន អបអរសាទរ បែបនេះ គ្រាដែលខេត្តកណ្តាល បានប្រារព្ធពិធីរៀបចំដង្ហែទទួលជយ័លាភីពានរង្វាន់ ជាខេត្តបញ្ចប់បន្ទោរបង់ពាសវាល(ODF) នៅថ្ងៃទី២២ឆ្នូនេះ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម បណ្ឌិត សភាចារ្យ គូសបញ្ជាក់ថា៖ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបា​ច់សម្រាប់ ប្រជាពលរដ្ឋខ្មែរ ហើយវិស័យនេះក៏ជាអាទិភាពមួយក្នុងចំណោមវិស័យជាអាទិភាពផ្សេងៗទៀតរបស់រាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង គោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០ ដែលមានទស្សនៈវិស័យកំណត់ថា “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់ក្នុងបរិស្ថានដែលមាន អនាម័យប្រកបដោយនិរន្តរភាព”។ នាឱកាសនោះ ឯកឧត្ដម […]

ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

គណៈកម្មការចម្រុះនៃគណៈកម្មាធិការជាតិ CAMSOC នឹងចុះពិនិត្យរួមគ្នានៅកន្លែងហូបចុកស្នាក់នៅ និងវាយតម្លៃចុងក្រោយ ដើម្បីឱ្យមានភាពកក់ក្តៅ ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ភ្ញៀវអន្តរជាតិ ក្នុងរង្វង់ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់

នៅដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ គណៈកម្មការចម្រុះនៃគណៈកម្មាធិការជាតិ CAMSOC នឹងចុះពិនិត្យរួមគ្នានៅកន្លែងហូបចុកស្នាក់នៅ និងវាយតម្លៃចុងក្រោយ ដើម្បីឱ្យមានភាពកក់ក្តៅ ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ភ្ញៀវអន្តរជាតិ ក្នុងរង្វង់ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ ក្នុងពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣(CAMSOC/CAMAPGOC) ក្រោយកិច្ចប្រជុំ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC។ ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា កិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំពិនិត្យមើលវឌ្ឍនភាពការងាររបស់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់។ ជាមួយគ្នានេះគណៈអចិន្រ្តៃយ៍ ក៏បានពិនិត្យមើលលើបញ្ហាប្រឈមទាំងអស់ ដើម្បីដោះស្រាយឱ្យទាន់ពេលវេលាផងដែរ។ បញ្ហាសំខាន់ ដែលឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍ណែនាំ ក្នុងកិច្ចប្រជុំថ្ងៃនេះ គឺផ្តោតយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាស្នាក់នៅ ហូបចុក […]

ព័ត៌មានកីឡា ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ប្រតិភូកីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយស្នាម ញញឹម និងមោទនភាពជាតិ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២

ប្រតិភូកីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយស្នាម ញញឹម និងមោទនភាពជាតិ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោយដណ្តើមបានមេដាយ១២គ្រឿងជូនជាតិពីព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២២ នៅប្រទេសថៃ។ ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាគូស បញ្ជាក់ថា ការប្រកួតកីឡាឃីគបុកស៊ីងជ្រើសរើសជើងកអាស៊ី ឆ្នាំ២០២២ ដែលជម្រុះនៅសល់១៨ប្រទេសក្នុងទ្វីបអាស៊ី គឺមានកីឡាករមកពីប្រទេសអ៊ីរ៉ង់មានរហូតដល់ ៧០នាក់ អ៊ីរ៉ាក់ ៥០នាក់ រួមទាំងបណ្តាប្រទេសរីកចម្រើនខ្លាំងៗ ក្នុងវិស័យកីឡាឃីគបុកស៊ីងក៏បានចូលរួមប្រកួតប្រជែងផងដែរ។ ឯកឧត្តមបន្តថាក្រោមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានឱ្យសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិឃីកបុកស៊ីងចំនួន ១៧នាក់ ខណៈការប្រកួតផ្លូវការបានត្រឹម១៦នាក់ ដោយសារវិញ្ញាសាទម្ងន់ ៤៨គីឡូក្រាមមិនមាន។ ឯកឧត្តមបញ្ជាក់ថា ការប្រកួតគ្រប់វិញ្ញាសាទាំងអស់មានភាពតឹងតែខ្លាំងណាស់ ទាំងពេលពិនិត្យសុខភាព ថ្លឹងទម្ងន់ គឺគណៈកម្មការបច្ចេកទេសយកចិត្តទុកដាក់ខ្ពស់ណាស់ រីឯកីឡាករសុទ្ធសឹងតែខ្លាំងៗ។ ដោយ ឡែកកីឡាករកម្ពុជាបានត្រៀមខ្លួនរួចរាល់ រួមទាំងឆន្ទៈការប្រកួតដ៏មោះមុត ដើម្បីកិត្តិយសជាតិ ជាពិសេសយកព្រឹត្តិការណ៍នេះជាការពង្រឹងគុណភាពឱ្យកាន់តែរឹងមាំ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ជាមួយគ្នានេះ ជាសមិទ្ធផលដ៏ធំធេងជូនជាតិ […]

ព័ត៌មានកីឡា ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់ថវិកា ១២លានរៀល លើកទឹកចិត្តដល់កីឡាករហែលទឹកក្លឹបក្រសួងព័ត៌មាន ដែលដណ្តើមបានមេដាយមាស និងប្រាក់ ក្នុងការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់ជាតិ និងជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុនឆ្នាំ២០២២

ថវិកាចំនួន ១២ លានរៀល ត្រូវបាន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសក្លឹបហែលទឹកក្រសួងព័ត៌មាន ធ្វើការផ្តល់ជូនជាការលើកទឹកចិត្តដល់ កីឡាករហែលទឹកក្លឹប ក្រសួងព័ត៌មាន ដែលបានខិតខំប្រឹងប្រែងប្រកួតដណ្តើមបានមេដាយ មាស ប្រាក់ ក្នុងការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់ជាតិ និងការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៥ ឆ្នាំ២០២២ កាលពី០៥ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ការប្រគល់ និងទទួលថវិកា រួមជាមួយការបំពាក់មេដាយជូនដល់កីឡាករ កីឡាការនី ក្លឹបហែលទឹកក្រសួងព័ត៌មាន បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន។

ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា…

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ការ ប្រកួតកីឡារាំត្រូវបានក្រសួងអប់រំ យុវជន និងកីឡាដាក់បញ្ជូលក្នុងការ ប្រកួតកីឡាជាតិ លើកទី៣ ដោយកីឡាជាតិនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាងសមត្ថភាពទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេច ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ នេះជាប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជាមួយលោកជំទាវ ក្នុងពិធីបិទការប្រកួតកីឡារាំនៃកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាល CJCC រាជធានីភ្នំពេញ។ ឯកឧត្តម ខៀវ កាញារីទ្ធ គូសបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការ រីក ចម្រើនបានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកថា ការងារអប់រំកាយ និងកីឡាបានដើរតួនាទីយ៉ាងសំខាន់ និងជាយាន្តក្នុងការអភិវឌ្ឍសង្គម ពីព្រោះកីឡាកសាងមនុស្ស មនុស្សកសាងសង្គម។ […]