ព័ត៌មានជាតិ

មន្ត្រីមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញចុះធ្វើការ អប់រំនិងធ្វើកិច្ចសន្យា ដល់លោកគ្រូចាប់ សរសៃ និងកូនស្រីក្មេង មើលឃើញបីភព

ភ្នំពេញៈ នៅទីបំផុត មន្ត្រីមន្ទីរធម្មការនិងសាសនារាជធានី ភ្នំពេញ ចុះមកធ្វើការអប់រំនិងធ្វើកិច្ចសន្យា ដល់លោកគ្រូចាប់សរសៃ និងកូនស្រីក្មេងមើលឃើញបីភព ស្ថិតនៅផ្ទះលេខ 267ផ្លូវលំលេខ 25 ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានឲ្យដឹងថា គ្រូចាប់សរសៃឈ្មោះ សុត កុសល ភេទប្រុស អាយុ ៥០ឆ្នាំ មានមុខរបរ និងប្រពន្ធឈ្មោះយឹម ស្រីលក្ខណ៍ កូនស្រីឈ្មោះ កុសល សុខមីល អាយុ ១៤ឆ្នាំជាគ្រូក្មេងមើលឃើញបីភព និងម្នាក់ទៀតឈ្មោះ សុខ ទូច ភេទ ប្រុស អាយុ 45 ឆ្នាំ ជាអ្នកស្រោចទឹកនិងគ្រូដេញខ្មោច។ មន្ត្រីមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបានធ្វើការអប់រំ និងឲ្យកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយរូបភាពនានាក្នុងបណ្ដាញសង្គមចាប់ពីពេលនេះតទៅព្រមទាំងអោយលុបរូបភាពចាស់ៗកន្លងមកចេញពីបណ្ដាញសង្គម។

រោងចក្រចំនួនបីទៅផ្តល់ឱកាសការងារដល់កម្មករនិយោជិតដល់ទីតាំងរោងចក្រ Y &W ផ្ទាល់

រៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល

គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

សម្តេចតេជោ ហ៊ុន សែន : នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់

ព័ត៌មានផ្សេងៗ

ព័ត៌មានជាតិ

មន្ត្រីមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញចុះធ្វើការ អប់រំនិងធ្វើកិច្ចសន្យា ដល់លោកគ្រូចាប់ សរសៃ និងកូនស្រីក្មេង មើលឃើញបីភព

ភ្នំពេញៈ នៅទីបំផុត មន្ត្រីមន្ទីរធម្មការនិងសាសនារាជធានី ភ្នំពេញ ចុះមកធ្វើការអប់រំនិងធ្វើកិច្ចសន្យា ដល់លោកគ្រូចាប់សរសៃ និងកូនស្រីក្មេងមើលឃើញបីភព ស្ថិតនៅផ្ទះលេខ 267ផ្លូវលំលេខ 25 ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានឲ្យដឹងថា គ្រូចាប់សរសៃឈ្មោះ សុត កុសល ភេទប្រុស អាយុ ៥០ឆ្នាំ មានមុខរបរ និងប្រពន្ធឈ្មោះយឹម ស្រីលក្ខណ៍ កូនស្រីឈ្មោះ កុសល សុខមីល អាយុ ១៤ឆ្នាំជាគ្រូក្មេងមើលឃើញបីភព និងម្នាក់ទៀតឈ្មោះ សុខ ទូច ភេទ ប្រុស អាយុ 45 ឆ្នាំ ជាអ្នកស្រោចទឹកនិងគ្រូដេញខ្មោច។ មន្ត្រីមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបានធ្វើការអប់រំ និងឲ្យកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយរូបភាពនានាក្នុងបណ្ដាញសង្គមចាប់ពីពេលនេះតទៅព្រមទាំងអោយលុបរូបភាពចាស់ៗកន្លងមកចេញពីបណ្ដាញសង្គម។

ព័ត៌មានជាតិ

រោងចក្រចំនួនបីទៅផ្តល់ឱកាសការងារដល់កម្មករនិយោជិតដល់ទីតាំងរោងចក្រ Y &W ផ្ទាល់

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ រោងចក្រចំនួនបីដែលមានឈ្មោះថា អាយអេ អឺភែរឹល រោងចក្រអេដាប់បែលយូថិច ហ្គាម៉ិន ឯ.ក និងរោងចក្រស៊ីផេក បានចុះផ្សព្វផ្សាយពីឱកាសការងារនៅខាងមុខរោងចក្រ Y & W ដើម្បីផ្តល់ពីឱកាសការងារដល់កម្មករផ្ទាល់។ រោងចក្រទាំង៣នេះ ត្រូវការកម្មករប្រមាណ៦៥០នាក់ដើម្បីចូលបម្រើការងារជាច្រើនផ្នែក។ លោក សេង លីរិទ្ធា មន្ត្រីផ្នែកធនធានមនុស្សនៃក្រុមហ៊ុនIAIG I Apparel ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងបី ដែលបានចុះផ្សព្វផ្សាយនៅខាងមុខរោងចក្រY & Wផ្ទាល់ បានអះអាងថា រោងចក្ររបស់លោក កំពុងត្រូវការកម្លាំងពលកម្មចំនួន៤០០កន្លែងលើផ្នែកកាត់ដេរ និងផ្នែកផ្សេងៗទៀត។  សម្រាប់លោករោងចក្រ អាយអេ អឺភែរឹល នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជាលុយបាយថ្ងៃត្រង់ លុយបាយក្នុង១ខែ លុយព្រីម ប្រាក់សម្រាប់ធ្វើដំណើរ លុយជំនាញ ប្រាក់រង្វាន់ និងប្រាក់ថែទាំកូនដែលជាមធ្យមកម្មករម្នាក់អាចទទួលបានប្រាក់ខែចន្លោះ៣៨៧ដុល្លារ ដល់៥៤០ដុល្លារ។ ទន្ទឹមនឹងនេះ លោកអំពាវនាវឱ្យកម្មករនៅរោងចក្រY & W ដែលកំពុងទន្ទឹងរង់ចាំដំណោះស្រាយឱ្យដាក់ពាក្យរកការងារឱ្យបានគ្រប់ៗគ្នា។ សូមបញ្ជាក់ថា ការផ្តល់ឱកាសការងារដល់កម្មករនិយោជិតនេះ គឺជាយន្តការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការដើម្បីផ្តល់ឱកាសការងារដល់កម្មករកម្មការិនីនៅរោងចក្រY & Wក្នុងគោលបំណងបន្តនិរន្តរភាពជីវភាពតាមរយៈការងារថ្មី៕

ព័ត៌មានជាតិ

រៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស ជាច្រើនរូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្តីសម្រេចរបស់មហាសន្និបាត ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នឹងប្រព្រឹត្តទៅក្នុងរយៈ១ថ្ងៃកន្លះ នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ។ ok

ព័ត៌មានជាតិ

គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ក្រសួងមហាផ្ទៃ ៖ គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគម្រាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះ ថា “បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈម នឹងការបណ្ដេញចេញពីសមាជិកគណបក្ស នឹងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់……។ល។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន : នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែងសម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជាយើង។ ពិតមែនតែការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបាន ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។

ព័ត៌មានជាតិ

ព័ត៌មានជាតិ គួរអោយរន្ធត់ស្លាប់៥នាក់រងរបួសធ្ធន់២នាក់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន…

ស្នងការនគរបាលខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦និង ៤៤នាទីព្រឹក លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ (K២០+៣០០) ត្រង់ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿងម៉ាក ALPHAT ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2BD-6657 អ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ(ស្លាប់) មានអ្នករួមដំណើរជាមួយ ៦នាក់ (រថយន្តគ្រួសារដំណើរកំសាន្ត)ទី១-ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ (រ បួសស្រាល)បងថ្លៃ ទី២-ញឹក តុលា ភេទស្រី អាយុ ៣៨ឆ្នាំ(ស្លាប់)បងបង្កើត ទី៣-គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ(ស្លាប់)ម្តាយបង្កើត ទី៤-គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ(ស្លាប់)ម្តាយបងថ្លៃ ទី៥-ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ(ស្លាប)ឪពុកបងថ្លៃ ទី៦-ហេង ពេជ្រពិសី ភេទស្រី អាយុ […]

ព័ត៌មានជាតិ

Update៖ ចាប់ខ្លួនឃាតករដែលសម្លា.ប់ស្ដ្រីមានផ្ទៃពោះ៥ខែ យកសពមកដុតចោលក្នុងព្រៃក្នុងស្រុកអង្គស្នួលបានហើយ…

ចេញផ្សាយថ្ងៃទី 01/02/2024 (កណ្ដាល): ករណីឃាតកម្ម រួមភេទរួចសម្លាប់នារីរងគ្រោះ យកសាកសព មកដុតចោលក្នុងព្រៃ ត្រូវសមត្ថកិច្ចបំបែកសំណុំរឿងបានហើយ ជនដៃដល់ជាគូស្នេហ៍ និងជនរងគ្រោះ។ជនដៃដល់ឈ្មោះ ភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ត្រូវឃាត់ខ្លួនបាន នៅវេលាម៉ោង១៦៖៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។សូមជម្រាបថា អំពើឃាតកម្មនេះបានកើតឡើង កាលពីវេលាម៉ោង ១៣៖៤៥ នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងប្រទះឃើញសាកសព នៅវេលាម៉ោង១៨៖៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចតែមួយ ក្នុងព្រៃខាងជើងភូមិ ប្រហែល១១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ […]

ព័ត៌មានជាតិ

ឃាត់ខ្លួនមន្ដ្រីកងរាជអាវុធហត្ថស្រុកចិត្របុរីដែលប្រើអាវុធបាញ់សត្វកុក..

(ក្រចេះ): បន្ទាប់ពីបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ” ត្រូវបានឃាត់ខ្លួនហើយ។   ឧត្តមសេនីយ៍ត្រី អេង ហុី បញ្ជាក់ថា បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។ អនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ៕

ព័ត៌មានជាតិ

លោក ស្រៀង ម៉េងហួតនឹងក្រុមការងាររួមជាមួយរដ្ឋបាលជលផលខេត្តកំពង់ចាម បានបើកវគ្គបណ្តុះបណ្តាលក្នុងការចិញ្ចឹមត្រីដល់កសិករ២២គ្រួសារក្នុងស្រុកបាធាយ…

(កំពង់ចាម): នារសៀលថ្ងៃទី២៦/១២/២០២៣ នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រុមការងារ វារីវប្បកម្មបានសហការជាមួយ រដ្ឋបាលជលផលខេត្តកំពង់ចាម ហើយមានការចូលរួមពីសំណាក់លោកអភិបាលរងស្រុកបាធាយ មេឃុំ មេភូមិផងដែរ បានបើកវគ្គបណ្តុះបណ្តាលផ្នែកចិញ្ចឹមត្រីដល់បងប្អូនប្រជាពលរដ្ឋចំនួន២២គ្រួសា។ ក្នុងកិច្ចបើកកម្មវិធីនោះដែរលោកអភិបាលរងស្រុក ក៏បានមានមតិស្វាគមន៍នឹងសួរសុខទុក្ខដល់ក្រុមការងារនឹងបងប្អូនប្រជាកសិករទាំងអស់ផងដែរ បន្ទាប់មកលោក ស្រៀង ម៉េងហួត ខាងផ្នែកវារីវប្បកម្មបានលើកឡើងពីរបៀបចិញ្ចឹមការថែទាំនឹងអោយចំណីចែកបទពិសោធន៍ជាច្រើនសម្រាប់អោយកសិករមានគំរោងក្នុងការចិញ្ចឹមត្រីនេះធ្វើយ៉ាងណាអោយបានទទួលផលល្អ។។ ទទឹមនឹងនោះខាងរដ្ឋបាលជលផលខេត្តក៏បានបញ្ចាំងស្លាយដើម្បីបង្រៀនដល់ប្រជាកសិករពីរបៀបធ្វើនឹងការចិញ្ចឹមត្រីបន្ថែមផងដែរ។ ដោយ:ទូច ទូចរ៉ាវុធ #បើបងប្អូនមានបំណងចង់រៀនពីរបៀបចិញ្ចឹម:ត្រី+កង្កែប+អន្ទុង+មាន់+ទា។ល។ ពីកសិដ្ឋាន189 ដោយមិនគិតថ្លៃសូមទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ(088 30 20 651/016 35 76 89)

ព័ត៌មានជាតិ

លោក ស្រៀង ម៉េងហួត នឹងលោកស្រី ហៃ សៀងហួយ បានដឹកនាំក្រុមការងារផ្នែកវារីវប្បកម្មដឹកកូនត្រីពូជជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង…  

លោក ស្រៀង ម៉េងហួត នឹងលោកស្រី ហៃ សៀងហួយ បានដឹកនាំក្រុមការងារផ្នែកវារីវប្បកម្មដឹកកូនត្រីពូជជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង…  (កំពង់ឆ្នាំង): នៅព្រឹកថ្ងៃទី04/12/2023 លោក ស្រៀង ម៉េងហួត នឹងលោកស្រី ហៃ សៀងហួយ បានដឹកនាំក្រុមការងារផ្នែកវារីវប្បកម្ម បានដឹកកូនត្រីពូជជូនប្រជាពលរដ្ឋនៅក្នុងភូមិ  អូតាសេកឃុំ គោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាប្រភេទកូនត្រីអណ្តែងដែលមានចំនួន(105ប៊ីដុង ដោយក្នុងមួយប៊ីដុងមានចំនួន4kg សរុប420kg) ក្រោយពីដឹកកូនត្រីពូជនឹងបានលែងចូលស្រះរួចរាល់លោកក៏បានបង្ហាត់បង្រៀនពីរបៀបថែទាំនឹងបច្ចេកទេសក្នុងការចិញ្ចឹមនឹងអោយចំណីធ្វើយ៉ាងណាដើម្បីអោយត្រីធំធាត់តាំងពីចាប់ផ្តើមលែងរហូតដល់បានទទួលផល ទន្ទឹមនឹងនោះដែរលោកក៏បានប្រាប់ថា មុននឹងចិញ្ចឹមអោយបានផលល្អ គឺត្រូវតែរៀនពីលក្ខណ:បច្ចេកទេសនឹងការថែទាំអោយមានជាចំណេះដឹងមូលដ្ឋានជាមុនសិនចាំចិញ្ចឹមទើបការចិញ្ចឹមនោះបានផលល្អហើយលើសពីនេះទៀតត្រូវពិនិត្យជាក់ស្តែងទៅលើទីតាំងចិញ្ចឹមសិនតើមានប្រភពទឹកគ្រប់គ្រាន់ដែរឬអត់ហើយទើបមានការកំណត់ប្រភេទពូជត្រីតាមក្រោយ។                     ហើយជាចុងក្រោយលោក ស្រៀង ម៉េងហួត បានលើកទឹកចិត្តនឹងផ្តល់អនុសាសន៍យ៉ាងច្រើនអោយបងប្អូនប្រជាពលរដ្ឋកុំទុកដីអោយនៅទំនេរ គួរតែបន្ថែមមុខរបរទៅលើការចិញ្ចឹម(ត្រី+កង្កែប+អន្ទុង+មាន់ទា(។ល។ សំរាប់បងប្អូនណាដែលមានបំណងក្នុងការចិញ្ចឹមឬចង់បន្ថែមមុខរបរផ្នែកកសិកម្មនេះអាចទំនាក់ទំនងរៀនដោយមិនគិតថ្លៃតាមរយ:លេខទូរស័ព្ទខាងក្រោម: (016 35 76 89- 088 30 20 651)។

ព័ត៌មានជាតិ

លោក ស្រៀង ម៉េងហួត នឹងលោកស្រី ហៃ សៀងហួយ បានដឹកនាំក្រុមការងារផ្នែកវារីវប្បកម្មដឹកកូនត្រីពូជជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង…

 (កំពង់ឆ្នាំង): នៅព្រឹកថ្ងៃទី04/12/2023 លោក ស្រៀង ម៉េងហួត នឹងលោកស្រី ហៃ សៀងហួយ បានដឹកនាំក្រុមការងារផ្នែកវារីវប្បកម្ម បានដឹកកូនត្រីពូជជូនប្រជាពលរដ្ឋនៅក្នុងភូមិ  អូតាសេកឃុំ គោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាប្រភេទកូនត្រីអណ្តែងដែលមានចំនួន(105ប៊ីដុង ដោយក្នុងមួយប៊ីដុងមានចំនួន4kg សរុប420kg) ក្រោយពីដឹកកូនត្រីពូជនឹងបានលែងចូលស្រះរួចរាល់លោកក៏បានបង្ហាត់បង្រៀនពីរបៀបថែទាំនឹងបច្ចេកទេសក្នុងការចិញ្ចឹមនឹងអោយចំណីធ្វើយ៉ាងណាដើម្បីអោយត្រីធំធាត់តាំងពីចាប់ផ្តើមលែងរហូតដល់បានទទួលផល ទន្ទឹមនឹងនោះដែរលោកក៏បានប្រាប់ថា មុននឹងចិញ្ចឹមអោយបានផលល្អ គឺត្រូវតែរៀនពីលក្ខណ:បច្ចេកទេសនឹងការថែទាំអោយមានជាចំណេះដឹងមូលដ្ឋានជាមុនសិនចាំចិញ្ចឹមទើបការចិញ្ចឹមនោះបានផលល្អហើយលើសពីនេះទៀតត្រូវពិនិត្យជាក់ស្តែងទៅលើទីតាំងចិញ្ចឹមសិនតើមានប្រភពទឹកគ្រប់គ្រាន់ដែរឬអត់ហើយទើបមានការកំណត់ប្រភេទពូជត្រីតាមក្រោយ។                                             ហើយជាចុងក្រោយលោក ស្រៀង ម៉េងហួត បានលើកទឹកចិត្តនឹងផ្តល់អនុសាសន៍យ៉ាងច្រើនអោយបងប្អូនប្រជាពលរដ្ឋកុំទុកដីអោយនៅទំនេរ គួរតែបន្ថែមមុខរបរទៅលើការចិញ្ចឹម(ត្រី+កង្កែប+អន្ទុង+មាន់ទា(។ល។ សំរាប់បងប្អូនណាដែលមានបំណងក្នុងការចិញ្ចឹមឬចង់បន្ថែមមុខរបរផ្នែកកសិកម្មនេះអាចទំនាក់ទំនងរៀនដោយមិនគិតថ្លៃតាមរយ:លេខទូរស័ព្ទខាងក្រោម:  (016 35 76 89- 088 30 20 651)។

ព័ត៌មានជាតិ

សូមជូនទិដ្ឋភាពនៃ ការប្រណាំងទូក ង ដកស្រង់បច្ចេកទេស ប្រចាំស្រុកល្វាឯមនាព្រឹកថ្ងៃទី២ មានបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនា ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព

សូមជូនទិដ្ឋភាពនៃ ការប្រណាំងទូក ង ដកស្រង់បច្ចេកទេស ប្រចាំស្រុកល្វាឯមនាព្រឹកថ្ងៃទី២ មានបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនា ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។  រដ្ឋបាលស្រុកល្វាឯម សូមជម្រាបជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋសូមអញ្ញើញចូលរួមទស្សនាការប្រណាំងទូកនារសៀលថ្ងៃនេះជាថ្ងៃផ្តាច់ព្រ័ត្តអោយបានច្រើនកុះករ៕ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២៣

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវប្រជាពលរដ្ឋអញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅក្នុងពិធីអុំទូកនៅខេត្តស្វាយរៀង ================

  សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានិងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីបើកពិធីប្រណាំងទូកនៅខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅក្នុងពិធីអុំទូកនៅខេត្តស្វាយរៀង ឲ្យបានច្រើនកុះករ ខណៈដែលព្រឹត្តិការណ៍សប្បាយរីករាយ ទស្សនាស្តង់ពិពណ៍ តន្ត្រីកំសាន្ត បាញ់កាំជ្រួច បង្ហោះគោម និងការលក់ម្ហូបអាហារ ចំនួន២ថ្ងៃ គឺថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទូកដែលចូលរួមប្រណាំងមានចំនួន ៦៦ទូក ក្នុងនោះមានទូកប្រពៃណី ខ្នាតអន្តរជាតិចំនួន ៥៦ទូក និងទូកក្តារបីសន្លឹកចំនួន ១០ទូក ដែលមានកីឡាករចំណុះទូកសរុប ១.៦៣១នាក់ ប្រតិភូដឹកនាំទូក ៥៧៩នាក់ និងចុងភៅ ១៥នាក់។  សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា ក្រៅពីពិធីអុំទូក រដ្ឋបាលខេត្តស្វាយរៀង ក៏បានរៀបចំសោភ័ណភាពក្នុងខេត្ត […]

ព័ត៌មានជាតិ

ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់

ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ តម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ គឺបានចប់សព្វគ្រប់ ។  ថ្ងៃនេះ គឺជាការពិនិត្យបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្ករ មុនការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានរំលឹកថា គម្រោងធំៗចំនួនពីរ បានចាប់ផ្តើមចរចា ក្នុងពេលដំណាលគ្នា គឺគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ និង គម្រោង សាងសងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុសកល ឆ្នាំ២០០៨ គម្រោងទាំងពីរនេះ មិនអាចធ្វើដំណាលគ្នាបាន។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជានិងចិន បានពិភាក្សានិងសម្រេចជ្រើសរើសយកក្រុមហ៊ុនពីខេត្តយូណាន ដើម្បីអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ និងបានប្រគល់ការងារសាងសង់អោយគណៈកម្មការតម្រង់ទិស ដែលមានឯកឧត្តមជាប្រធាន និងការងារចរចាសំណងបិទអាកាសយានដ្ឋានសៀមរាបចាស់ ទៅគណៈកម្មការចរចាសំណង […]

ព័ត៌មានជាតិ

នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ VIKING ORION បាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ជិត ១ ០០០នាក់

នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ VIKING ORION បាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ជិត ១ ០០០នាក់ ចូលចត ធ្វើទស្សនកិច្ចនៅតាមតំបន់ទេសចរណ៍ ទីប្រជុំ ជន និងតំបន់វប្បធម៌ក្នុងក្រុងព្រះសីហនុ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ នាវាទេសចរណ៍ VIKING ORION មានបណ្តោយ ២២៨.៣០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជម្រៅទឹក ៦.៦៥ម៉ែត្រ បានធ្វើដំណើចាកចេញពីប្រទេសវៀតណាម ចូល សំចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ហើយនាវាក៏មាន គម្រោង ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ១៤រសៀល នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ប្រទេសថៃ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា VIKING ORION មានចំនួន ៨៦៨នាក់ ស្រីចំនួន ៥៤០នាក់ […]