ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រទាំង ០៣ កម្រិត រួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ទាំង ១៩៥៥ នាក់នាពេលនេះ។ ពិតណាស់ ការសិក្សាគ្រាន់តែជាផ្នែកមួយនៃដំណើរជីវិតដែលក្នុងនេះត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ប៉ុន្តែការប្រឹងប្រែងសិក្សារៀនសូត្រដោយជម្នះការលំបាកអស់រយៈពេលជាច្រើនឆ្នាំ រហូតបានបញ្ចប់ការសិក្សា គឺជាភាពជោគជ័យមួយដ៏សំខាន់នៅក្នុងដំណាក់កាលទាំងនេះ សម្រាប់ការកសាងអនាគតរបស់មនុស្សម្នាក់ៗ។ មួយវិញទៀត នេះក៏ជាមោទកភាពរបស់ឪពុកម្តាយ និងក្រុមគ្រួសារទាំងមូលផងដែរ ខណៈដែលឪពុកម្តាយខ្លះមិនមានឱកាសបានសិក្សារៀនសូត្រ ដោយសារការរស់នៅក្នុងរយៈកាលសង្គ្រាម ហើយក្នុងសម័យសុខសន្តិភាពដូចបច្ចុប្បន្ននេះ លោកបានខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា និងទំនុកបម្រុងឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងមានអនាគតល្អត្រចះត្រចង់ ជាក្តីសង្ឃឹមសម្រាប់ពួកគាត់។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ, ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ អាចជួយដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទនភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ។ ងាកមកទិដ្ឋភាពប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗវិញ ការអប់រំបានផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតជាជម្រើសល្អៗច្រើនដល់ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្លែងក្នុង ពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តបុរាណនិវេសន៍ ហៅវត្តប្រាសាទនាងខ្មៅ ស្ថិតនៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ

នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្លែងក្នុង ពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តបុរាណនិវេសន៍ ហៅវត្តប្រាសាទនាងខ្មៅ ស្ថិតនៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទកភាពចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមដ៏មានវ័យចំណាស់ប្រមាណ ១៤០ ឆ្នាំមួយនេះ ព្រមជាមួយនឹងការអរគុណចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការអាចារ្យវត្ត លោកតាជីយាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទនាងខ្មៅ រួមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែកទំនុកបម្រុងដល់វត្តដ៏ចំណាស់នេះ ឱ្យរក្សាបាននូវភាពស័ក្តិសមទៅនឹងកិត្តិនាមដ៏ឧត្តុង្គឧត្តម ដូចបានប្រសិទ្ធនាមជា «វត្តបុរាណនិវេសន៍» ពីសំណាក់សម្តេចព្រះសង្ឃរាជ ជួន ណាត ខណៈដែលទីអារាមនេះត្រូវបានបំផ្លិចបំផ្លាញចោលនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការរីកចម្រើនឡើងវិញរបស់វត្តនេះ រហូតដល់បច្ចុប្បន្ន គឺបានសរបញ្ជាក់ឱ្យឃើញថា ដួងព្រលឹងជាពុទ្ធសាសនិករបស់ខ្មែរ មិនត្រូវបានពួកទមិឡអត់សាសនាបំផ្លាញបាននោះទេ។ ពោលគឺដរាបណាមានសុខសន្តិភាព ខ្មែរយើងនឹងបន្តទទួលបាននូវការបង្កលក្ខណៈដល់ការគោរពប្រតិបត្តិ និងលើកតម្កើងព្រះពុទ្ធសាសនា ដូចចែងក្នុងបាវចនា […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពរាល់លក្ខខណ្ឌជាសមាជិកភាពក្លឹបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក ទោះស្ថិតនៅក្នុងកាល:ទេស:ណាក៏ដោយ ហើយក៏បានស្នើសុំឱ្យមាន ការពិចារណាដាក់លក្ខខ័ណ្ឌមួយបន្ថែមទៀត

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពរាល់លក្ខខណ្ឌជាសមាជិកភាពក្លឹបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក ទោះស្ថិតនៅក្នុងកាល:ទេស:ណាក៏ដោយ ហើយក៏បានស្នើសុំឱ្យមាន ការពិចារណាដាក់លក្ខខ័ណ្ឌមួយបន្ថែមទៀត នោះគឺកុំឱ្យមានការប្រើប្រាស់ថង់ប្លាស្ទីកនៅតាមឆ្នេរ សមុទ្រស្អាតបំផុតលើសកលលោក។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងបែបនេះ នៅព្រឹកថ្ងៃទី ១០ ខែធ្នូឆ្នាំ២០២២ នេះ ក្នុងជំនួបពិភា ក្សាការងារជាមួយប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដឹកនាំដោយឯកឧត្តម មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត ក្នុងឱកាសដែលឯកឩត្តមអញ្ជើញដឹកនាំប្រតិភូចូលរួមក្នុងមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសាកលលោក និងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម មីឆែល ប៊ូសូល តំណាងឱ្យប្រតិភូក្លឹបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម មានសេចក្តីរីករាយ ដែលបានទទួលដំណឹងថា សម្ដេចតេជោ នឹងធ្វើដំណើរទៅអឺរ៉ុប ក្នុងការពិភាក្សាការ ស្វែងរកសន្តិភាព ដែលប្រទេសនៅអឺរ៉ុបត្រូវការបំផុត ជាពិសេសនៅប្រទេសអ៊ុយក្រែន។ ជាងនោះទៅទៀត […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យអ្នកគ្រូ ឡុង ណាលី អគ្គនាយិកា ក្រុមហ៊ុនម៉ាស្ទ័រណាលីហុងស៊ុយ និងសហការី ចូលជួបសម្តែងការគួរសម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យអ្នកគ្រូ ឡុង ណាលី អគ្គនាយិកា ក្រុមហ៊ុនម៉ាស្ទ័រណាលីហុងស៊ុយ និងសហការី ចូលជួបសម្តែងការគួរសម និងចូលរួមឧបត្ថម្ភម៉ាសចំនួន ២០ ០០០ម៉ាស នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តបាន លើកឡើងថា មន្ត្រីអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងទាន់ពេលវេលា

លោក ចាន់ រ៉ាន់ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តបាន លើកឡើងថា មន្ត្រីអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងទាន់ពេលវេលានៅតាមមូលដ្ឋានរបស់ខ្លួន ដោយការលើកឡើងនេះគឺនៅក្នុង វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ ២០២២ ដែលធ្វើនៅសាលាស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២។  ដោយមានការអញ្ជើញចូលរួម ពីមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ សង្កាត់ចូលរួមយ៉ាងច្រើនកុះករ។ ថ្លៃនៅក្នុងឱកាសនោះផងដែរលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងអភិបាលខេត្ត  បានបន្ថែមទៀតថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ ២០២២ នេះគឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគាត់មានឱកាស ក្នុងការលើកឡើងនៅបញ្ហាប្រឈមនានារបស់គាត់ដែលកើតមានឡើងរយៈពេលកន្លងមកនេះ ដើម្បីឲ្យក្រុមប្រឹក្សា អាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព ធ្វើការដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា។ លោក អភិបាលរងខេត្ត ក៏បានបន្តទៀតថា  ចំពោះការ ធ្វើវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ ២០២២ នេះ ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋឱ្យហ៊ាននិយាយការពិត និងបានស្ដាប់សំណើរ សំណូមពរ ឬកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីឲ្យគណៈអធិបតីឡើងបកស្រាយចម្ងល់នានា ក៏ដូចជាស្វែងរកដំណោះស្រាយទាំងអស់គ្នាក្នុងឱកាសដ៏មានសារៈសំខាន់ ក្នុងកម្រិតថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងពិនិត្យមើលការព្យាបាលជំងឺទូទៅ ជូនដល់ប្រជាពលរដ្ឋនៅស្រុកកោះសូទិន

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យមើលការព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមរដ្ឋមន្រ្តី នៅឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ស.ស.យ.ក. ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកាប្រតិភូតំណាង ស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណជា ១ ៤០០នាក់ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារហ្កាឌិនស៊ីធីភ្នំពេញ រាជធានីភ្នំពេញ។

ព័ត៌មានកីឡា ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់ថវិកា ១២លានរៀល លើកទឹកចិត្តដល់កីឡាករហែលទឹកក្លឹបក្រសួងព័ត៌មាន ដែលដណ្តើមបានមេដាយមាស និងប្រាក់ ក្នុងការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់ជាតិ និងជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុនឆ្នាំ២០២២

ថវិកាចំនួន ១២ លានរៀល ត្រូវបាន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសក្លឹបហែលទឹកក្រសួងព័ត៌មាន ធ្វើការផ្តល់ជូនជាការលើកទឹកចិត្តដល់ កីឡាករហែលទឹកក្លឹប ក្រសួងព័ត៌មាន ដែលបានខិតខំប្រឹងប្រែងប្រកួតដណ្តើមបានមេដាយ មាស ប្រាក់ ក្នុងការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់ជាតិ និងការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៥ ឆ្នាំ២០២២ កាលពី០៥ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ការប្រគល់ និងទទួលថវិកា រួមជាមួយការបំពាក់មេដាយជូនដល់កីឡាករ កីឡាការនី ក្លឹបហែលទឹកក្រសួងព័ត៌មាន បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន។

ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា…

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ការ ប្រកួតកីឡារាំត្រូវបានក្រសួងអប់រំ យុវជន និងកីឡាដាក់បញ្ជូលក្នុងការ ប្រកួតកីឡាជាតិ លើកទី៣ ដោយកីឡាជាតិនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាងសមត្ថភាពទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេច ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ នេះជាប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជាមួយលោកជំទាវ ក្នុងពិធីបិទការប្រកួតកីឡារាំនៃកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាល CJCC រាជធានីភ្នំពេញ។ ឯកឧត្តម ខៀវ កាញារីទ្ធ គូសបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការ រីក ចម្រើនបានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកថា ការងារអប់រំកាយ និងកីឡាបានដើរតួនាទីយ៉ាងសំខាន់ និងជាយាន្តក្នុងការអភិវឌ្ឍសង្គម ពីព្រោះកីឡាកសាងមនុស្ស មនុស្សកសាងសង្គម។ […]