ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ជាថ្មីម្ដងទៀតថា កត្តាសន្តិភាពបាន ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាបន្ត​បន្ទាប់​លើគ្រប់វិស័យ ហើយកត្តាសន្តិភាព

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ជាថ្មីម្ដងទៀតថា កត្តាសន្តិភាពបាន ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាបន្ត​បន្ទាប់​លើគ្រប់វិស័យ ហើយកត្តាសន្តិភាព និងការអភិវឌ្ឍនេះត្រូវ តែដើរទន្ទឹមគ្នាជា​និច្ច​មិនថាកាលៈទេសៈណានោះឡើយ។ ក្នុងពិធីប្រកាសបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់​ផ្លូវ​ជាតិលេខ៧ ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់​ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹក​ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរ​អគុណជា​ថ្មី​ម្តងទៀតចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្ស​ប្រជា​ជន​តាំងពីដើមរហូតដល់បច្ចុប្បន្ននេះផងដែរ ខណៈដែលសម្តេចមានវត្តមាននៃការដឹក​នាំ​ប្រទេសដល់សព្វថ្ងៃនេះ គឺកើតចេញពីការគាំទ្ររបស់បងប្អូននៅទូទាំងប្រទេស។ សម្តេច​តេជោនាយករដ្ឋមន្ត្រីក៏រំពឹងផងដែរថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងបន្តគាំទ្រសម្តេច និង​គណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសតទៅទៀត ដើម្បីសុខសន្តិភាព និងការ​អភិវឌ្ឍ​ប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា សម្តេចនៅតែបន្តដឹកនាំ និង​អភិវឌ្ឍប្រទេសកម្ពុជាតាមជំហ៊ានគីង្គក់ដដែល ដោយមិនធ្វើតាមជំហ៊ានយក្ស ឬមហា​លោតផ្លោះអ្វីនោះទេ។ នេះគឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ជា​មួយ​គ្នានេះ សម្ដេច​តេជោបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជា​ជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់នូវហិរញ្ញប្បទានសម្រាប់ការកសាង​ហេដ្ឋារចនា​សម្ព័ននៅកម្ពុជា និងបានចូលរួមចំណែកយ៉ាងធំជាមួយ​និងការអភិវឌ្ឍរបស់​ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោពិតជាមានការរីករាយដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន ដែលឆ្នាំនេះគឺជាឆ្នាំមិត្តភាព […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)នោះ។ នៅលើផេកផ្លូវការព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ គួររម្លឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗ ត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានានៅវត្តមហាលាភ និងប្រគល់រង្វាន់ម៉ូតូមួយគ្រឿងដល់សិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានានៅវត្តមហាលាភ និងប្រគល់រង្វាន់ម៉ូតូមួយគ្រឿងដល់សិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A នៃវិទ្យាល័យជីហែ ដែលពិធីប្រព្រឹត្តនៅវត្តមហាលាភ ស្ថិតក្នុងភូមិមហាលាភជើង ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីពិធីកាត់ឫសសីមា

នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង ខេត្តក្រចេះ ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅសល់តែ ២ ថ្ងៃទៀត នឹងដល់គម្រប់ខួបទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ដែលបានជួយឱ្យមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូលបានរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា, កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ហើយអត្ថន័យនៃគុណបំណាច់ ៧ មករា នេះ ក៏នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។ ឯកឧត្តមបណ្ឌិត បានលើកឡើងបន្ថែមថា ឆ្នាំ២០២៣ នេះផងដែរ ក៏ជាឆ្នាំនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ […]

ព័ត៌មានកីឡា ព័ត៌មានជាតិ របាយកាណ៍ទូទៅ

គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC SOCCER LEAGUE) បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣

នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC SOCCER LEAGUE) បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ខាងមុខ នៅកីឡដ្ឋានស្មាត អ អេស អិន ។ ក្នុងសេចក្តីជូនដំណឹង របស់គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE បានបញ្ជាក់ឲ្យដឹងថា ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃសៅរ៍ទី០៧ ខែមករា ឆ្នាំ២០២៣ ម៉ោង១៥ និង០០ នាទីរសៀលតទៅ នៅកីឡដ្ឋានស្មាត អ អេស អិន (Smart RSN Stadium) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម […]

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី

នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី មុននឹង ឯកឧត្តម បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ជាពិសេសការឧបត្ថម្ភគាំទ្រគ្នានៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ និយាយជារួម និងនិយាយដោយទ្បែក នៅកម្រិតកងទ័ពជើងនៃកងយោធពលខេមរភូមិន្ទ។ លើសពីនេះ ឯកឧត្តម ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះភាពកក់ក្តៅក្នុងរយៈពេលបំពេញបេសកម្មការទូត និងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-អូស្រ្តាលី ។ ចំពោះកិច្ចសហប្រតិបត្តិការយោធារវាប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ ក៏បានគូសរំលេចអំពីដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែសកម្មជិតស្និទ្ធរវាងអង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស។ ជាចុងក្រោយ ឯកឧត្តម […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក ឆាយ ធីរិទ្

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានដឹកនាំប្រតិភូ ក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក ឆាយ ធីរិទ្ធ ជាអតីតចៅសង្កាត់ស្រះចក ត្រូវជាឳពុកបង្កើត ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលទើបទួលមរណភាព នៅវេលាម៉ោង ១១:៥៥ នាទី ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣ ក្នុងជន្មាយុ៧១ ឆ្នាំ ដោយរោគាពាធ។ សព លោក ឆាយ ធីរិទ្ធ ត្រូវបានក្រុមគ្រួសារ តម្កល់ធ្វើបុណ្យនៅគេហដ្ឋានលេខ ២៤០៨C សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំេពញ។ សព លោក ឆាយ ធីរិទ្ធ ក៏នឹងត្រូវធ្វើពិធីដង្ហែចេញពីគេហដ្ឋាន ដើម្បីយកទៅធ្វើពិធីបុណ្យបញ្ចុះសព នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅភូមិត្បែង ឃុំ ក្រាំងធ្នុង ស្រុកបាទី […]

ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ក្រុមហ៊ុន ជីប ម៉ុង សូមជម្រាបដំណឹងជូនដល់អតិថិជនឲ្យបានជ្រាបថា បន្ទាប់ពីទទួលបានភាពជោគជ័យខ្ពស់កាលពីរដូវកាលទី1មក ក្រុមហ៊ុនភេសជ្ជប៉ូវកម្លាំង WURKZ បានបន្តចាប់ដៃជាមួយស្ថានីយ៍ទូរទស្សន៍ TOWN FULL HDTV

ក្រុមហ៊ុន ជីប ម៉ុង សូមជម្រាបដំណឹងជូនដល់អតិថិជនឲ្យបានជ្រាបថា បន្ទាប់ពីទទួលបានភាពជោគជ័យខ្ពស់កាលពីរដូវកាលទី1មក ក្រុមហ៊ុនភេសជ្ជប៉ូវកម្លាំង WURKZ បានបន្តចាប់ដៃជាមួយស្ថានីយ៍ទូរទស្សន៍ TOWN FULL HDTV ដើម្បីបន្តបេសកកម្មក្នុងកម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី2។ សម្រាប់រដូវកាលទី2 នេះគឺកាន់តែប្លែក និងកាន់តែអស្ចារ្យ ដោយមានបន្ថែមទីតាំងប្រកួត និងការប្រគំតន្ត្រី1 ថ្ងៃក្រោយថ្ងៃប្រកួតផងដែរ ។ បេសកកម្មក្នុងរដូវកាលទី2 នេះប្រព្រឹត្តិទៅអស់ 2ទីតាំងហើយពោលគឺនៅខេត្តពោធិ៍សាត់ និងបាត់ដំបង ដែលសុទ្ធតែទទួលបានការគាំទ្រខ្លាំងដូចគ្នា ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងសឹងមិនគួរឲ្យជឿ គឺការប្រកួតនៅទីតាំងខេត្តបាត់ដំបងនាថ្ងៃឆ្លងឆ្នាំសកលមានអ្នកទស្សនាតាមរយៈការ Live នៅលើហ៊្វេសប៊ុករហូតដល់ទៅជាង១សែន៤ម៉ឺន៦ពាន់ (146K) ដែលជាកំណត់ត្រាមួយមិនធ្លាប់មានសម្រាប់ចំនួនអ្នកទស្សនាកម្មវិធីប្រដាល់ដែលរៀបចំនៅក្នុងស្រុក ។ ងាកមកកាន់លទ្ធផលប្រកួតនៅទីតាំងខេត្តបាត់ដំបងនេះវិញ គូសន្សំពិន្ទុខ្សែក្រវាត់ IPCC Kun Khmer ពូល B កីឡាករ ភួន ឡាំងស៊ីន ឈ្នះពិន្ទុ ពេជ្រ ម្ទេសខ្មាំង កីឡាករ គង់ ហូវ ផ្តួល ឡូញ វណ្ណឌី នៅទឹកទី1 និង […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកសារព័ត៌មានលើកទី៥ នៅឆ្នាំ២០២៣ បន្ទាប់ពីអាក់ខានអស់រយៈពេលពេល២ ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ តាមរបាយការណ៍ ឆន ណាវី ទីប្រឹក្សាក្រសួង និងជាអគ្គនាយករង ព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានអោយដឹងថា ពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ គ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។ សម្រាប់កម្មវិធីខាងមុខនេះ នឹងមានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ ពាន់នាក់ រូបរួមមាន អង្គការ សមាគម ចំនួន ១៣ អង្គភាព, ទីភ្នាក់ងារបរទេស និងការិយាល័យតំណាង ចំនួន ០១ អង្គភាព ស្មើនឹង ២ រូប , គេហទំព័រ និង TV […]