ព័ត៌មានអន្តរជាតិ

ការបើកដំណើរការឡើងវិញរបស់ប្រទេសចិនពីការរឹតបន្តឹងដោយសារជំងឺកូវីដ១៩ និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន

របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃអាទិត្យថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិនពីការរឹតបន្តឹងដោយសារជំងឺកូវីដ១៩ និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានគេរំពឹងថានឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងការនាំចេញរបស់កូរ៉េខាងត្បូង ដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយប្រទេសជិតខាង។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថា ស្ថាប័នពិភពលោកនានាបានព្យាករថា សេដ្ឋកិច្ចប្រទេសចិននឹងកើនឡើង ៥,១% នៅក្នុងឆ្នាំ២០២៣ បើធៀបទៅនឹងឆ្នាំមុន ដែលកើនឡើងពីកំណើន ៣ភាគរយកាលពីឆ្នាំមុន។ ដោយសារការបើកដំណើរការឡើងវិញពីគោលនយោបាយករណីសូន្យនៃជំងឺកូវីដ១៩ អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងកញ្ចប់ជំរុញសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង បានធ្វើឱ្យប្រទេសសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោកមួយនេះទំនងជានឹងមានកំណើនចំនួន ៦,៩% នៅក្នុងត្រីមាសទីពីរ និង ២,៦% សម្រាប់ត្រីមាសទីមួយ។ បាយការណ៍នេះបាននិយាយថា ប្រសិនបើការព្យាករនោះក្លាយជាការពិត កំណើនដ៏រឹងមាំនៅក្នុងសេដ្ឋកិច្ចប្រទេសចិនទំនងជានឹងបង្កើនកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ដោយបន្ថែមចំនួន ០,១៦% និងការនាំចេញចំនួន ០,៥៥% នៅក្នុងឆ្នាំនេះ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានរំពឹងថា ប្រទេសសេដ្ឋកិច្ចធំជាងគេលំដាប់ទីបួនរបស់ទ្វីបអាស៊ីមួយនេះនឹងកើនឡើងប្រមាណ ១,៦% នៅក្នុងឆ្នាំ២០២៣ ដោយធ្លាក់ចុះពីការកើនឡើង ២,៦% កាលពីក្នុងឆ្នាំ២០២២។ ការនាំចេញរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះ ៤,៥% បើធៀបនឹងកំណើន ៦,១% កាលពីឆ្នាំមុន។ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការប្រែប្រួលនៃសេដ្ឋកិច្ចប្រទេសចិន ខណៈដែលប្រទេសជិតខាងមួយនេះ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។

ព័ត៌មានអន្តរជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ

នៅវេលាម៉ោង១៣.២០ ម៉ោងនៅប្រទេសចិនត្រូវនឹងម៉ោង១២.២០ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ តាមកម្មវិធីដែលបានគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និង ឯកឧត្តម លី ជាន ស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។ ក្រោយជំនួបសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ […]

ព័ត៌មានអន្តរជាតិ

រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងការផ្តល់ជំនួយសប្បុរសធម៌ដល់ប្រទេសតួកគី

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសច្រានចោលនូវរាល់ព័ត៌មានអវិជ្ជមាន ដែលបន្ទោសបង្អាក់ទឹកចិត្តមនុស្សធម៌របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងការផ្តល់ជំនួយសប្បុរសធម៌ដល់ប្រទេសតួកគី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃនេះមានអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានមួយចំនួន បានតាំងសំណួរពាក់ព័ន្ធទៅនឹងព័ត៌មានរបស់រាជរដ្ឋាភិបាល ផ្ដល់ជំនួយមនុស្សធម៌ដល់សាធារណរដ្ឋតួកគី ដែលប្រជាពលរដ្ឋនៅខេត្តភាគអាគ្នេយ៍ នៃប្រទេសនេះបានជួបគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីកម្រិត ៧,៨វ៉ិចទ័រ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា ការចូលរួមរំលែកទុក្ខនាគ្រាលំបាកដ៏ធំធេងមួយនេះ របស់សាធារណរដ្ឋតួកគី គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាតំណាងឱ្យកាយវិការមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ថា ត្បិតស្ថានភាពជាក់ស្ដែង សម្ដេចតេជោ នាយករដ្ឋមន្ត្រី កំពុងស្ថិតនៅក្នុងការកាន់មរណទុក្ខ ចំពោះការបាត់បង់សមាជិកគ្រួសាររបស់សម្តេច ហើយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាឥស្សជនជាន់ខ្ពស់មួយរូប ក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលត្រូវបានជ្រើសរើស និងគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា គណបក្សគ្រប់គ្រងអំណាចរដ្ឋ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាតំណាង ជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា។ម៉្យាងទៀត ការបរិច្ចាគកញ្ចប់ថវិកាជាអំណោយមនុស្សធម៌ដល់សាធារណរដ្ឋតួកគី ជាមោទកភាពកម្ពុជា នៃសម័យកាលថ្មី ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រជាជាតិទាំងពីរ ហើយក៏ជាសមត្ថភាព […]

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុក បានសម្រេចចុះចេញពីតំណែងនឹងត្រូវបានបណ្តេញចេញពី ស្ថាប័នកំពូលរបស់បក្សកុម្មុយនិស្តវៀតណាមខណៈដែលមានការបោសសម្អាតប្រឆាំងអំពើពុករលួយដឹកនាំដោយលោក Nguyen Phu Trong មិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្

តាមប្រភព Bloomberg បានឲ្យដឹងថាប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុក បានសម្រេចចុះចេញពីតំណែងនឹងត្រូវបានបណ្តេញចេញពី ស្ថាប័នកំពូលរបស់បក្សកុម្មុយនិស្តវៀតណាមខណៈដែលមានការបោសសម្អាតប្រឆាំងអំពើពុករលួយដឹកនាំដោយលោក Nguyen Phu Trong មិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត។ យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រគណៈកម្មាធិការ កណ្តាលរបស់បក្សបានអនុម័តសំណើសុំលាលែងពីតំណែងរបស់លោក Nguyen Xuan Phuc រួមទាំងសមាជិក ការិយាល័យនយោបាយផងដែរ។

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ដឹកនាំដោយលោកស្រី Mei-Lin Wang មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី

នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី មុននឹង ឯកឧត្តម បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ជាពិសេសការឧបត្ថម្ភគាំទ្រគ្នានៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ និយាយជារួម និងនិយាយដោយទ្បែក នៅកម្រិតកងទ័ពជើងនៃកងយោធពលខេមរភូមិន្ទ។ លើសពីនេះ ឯកឧត្តម ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះភាពកក់ក្តៅក្នុងរយៈពេលបំពេញបេសកម្មការទូត និងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-អូស្រ្តាលី ។ ចំពោះកិច្ចសហប្រតិបត្តិការយោធារវាប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ ក៏បានគូសរំលេចអំពីដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែសកម្មជិតស្និទ្ធរវាងអង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស។ ជាចុងក្រោយ ឯកឧត្តម […]

ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ក្រុមហ៊ុន ជីប ម៉ុង សូមជម្រាបដំណឹងជូនដល់អតិថិជនឲ្យបានជ្រាបថា បន្ទាប់ពីទទួលបានភាពជោគជ័យខ្ពស់កាលពីរដូវកាលទី1មក ក្រុមហ៊ុនភេសជ្ជប៉ូវកម្លាំង WURKZ បានបន្តចាប់ដៃជាមួយស្ថានីយ៍ទូរទស្សន៍ TOWN FULL HDTV

ក្រុមហ៊ុន ជីប ម៉ុង សូមជម្រាបដំណឹងជូនដល់អតិថិជនឲ្យបានជ្រាបថា បន្ទាប់ពីទទួលបានភាពជោគជ័យខ្ពស់កាលពីរដូវកាលទី1មក ក្រុមហ៊ុនភេសជ្ជប៉ូវកម្លាំង WURKZ បានបន្តចាប់ដៃជាមួយស្ថានីយ៍ទូរទស្សន៍ TOWN FULL HDTV ដើម្បីបន្តបេសកកម្មក្នុងកម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី2។ សម្រាប់រដូវកាលទី2 នេះគឺកាន់តែប្លែក និងកាន់តែអស្ចារ្យ ដោយមានបន្ថែមទីតាំងប្រកួត និងការប្រគំតន្ត្រី1 ថ្ងៃក្រោយថ្ងៃប្រកួតផងដែរ ។ បេសកកម្មក្នុងរដូវកាលទី2 នេះប្រព្រឹត្តិទៅអស់ 2ទីតាំងហើយពោលគឺនៅខេត្តពោធិ៍សាត់ និងបាត់ដំបង ដែលសុទ្ធតែទទួលបានការគាំទ្រខ្លាំងដូចគ្នា ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងសឹងមិនគួរឲ្យជឿ គឺការប្រកួតនៅទីតាំងខេត្តបាត់ដំបងនាថ្ងៃឆ្លងឆ្នាំសកលមានអ្នកទស្សនាតាមរយៈការ Live នៅលើហ៊្វេសប៊ុករហូតដល់ទៅជាង១សែន៤ម៉ឺន៦ពាន់ (146K) ដែលជាកំណត់ត្រាមួយមិនធ្លាប់មានសម្រាប់ចំនួនអ្នកទស្សនាកម្មវិធីប្រដាល់ដែលរៀបចំនៅក្នុងស្រុក ។ ងាកមកកាន់លទ្ធផលប្រកួតនៅទីតាំងខេត្តបាត់ដំបងនេះវិញ គូសន្សំពិន្ទុខ្សែក្រវាត់ IPCC Kun Khmer ពូល B កីឡាករ ភួន ឡាំងស៊ីន ឈ្នះពិន្ទុ ពេជ្រ ម្ទេសខ្មាំង កីឡាករ គង់ ហូវ ផ្តួល ឡូញ វណ្ណឌី នៅទឹកទី1 និង […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែង អំណរគុណចំពោះសប្បុរជន និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តដែលបានចូលរួមចំណែកក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកកោះសូទិន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែង អំណរគុណចំពោះសប្បុរជន និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តដែលបានចូលរួមចំណែកក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកកោះសូទិន។ នៅក្នុងឱកាសទទួលជួបសំណេះ សំណាលជាមួយប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ នឹងប្រគល់ជូនលិខិតថ្លែង អំណរគុណដល់សប្បុរជនដែល បានឧបត្តម្ភថវិកា ថ្នាំពេទ្យ និងបរិក្ខាពេទ្យ ដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ដើម្បីធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃនៅស្រុកកោះសូទិន ខេត្តកំពង់ចាម នាពេលកន្លងមកនេះ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំដែងនូវអំណរគុណចំពោះសប្បុរសជន និងបណ្តាក្រុមហ៊ុន រួមទាំងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តដែលបានចូលរួមចំណែកក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងឃុំទាំង៨ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្តមបានថា ក្នុងពេលកន្លង មកនេះក្រុមគ្រូពេទ្យបានចុះជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ។ សកម្មភាពការងារមនុស្សធម៌នានា បានសបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ លើបញ្ហាសុខទុក្ខ សុខុមាលភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកវេជ្ជបណ្ឌិត សៅ សំបូរ ទី ប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យ […]