ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈ កម្មាធិការគណបក្សរាជធានីភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈ កម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានសូមឱ្យ សមាជិកថ្មីគណបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសុខសន្តិភាព ឱ្យបានគង់វង្ស និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើយ៉ាង ណា ឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។ ការស្នើសុំបែបនេះ របស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង ខណៈឯ/ឧអញ្ជើញជាអធិបតី ក្នុងពិធី សំណេះសំណាល និងប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាជាង៣០០០នាក់ នៅទីធ្លា ខាងត្បូង ជាប់ស្នាក់ការគណបក្សសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០២៣នេះ។ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នេះជាការយល់ឃើញត្រូវរបស់បងប្អូនដែលបាន សម្រេចចិត្តចូលមករួមជីវភាពជាមួយបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីក ចម្រើនជឿនលឿនទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេច បាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា រៀនវិបស្សនា ឆ្លុះកញ្ចក់ ដុសក្អែលមើលខ្លួនឯងឱ្យបានល្អ ដើម្បី បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋគោរពស្រឡាញ់យើង នោះពួកគាត់នឹង បោះឆ្នោតជូនគណបក្សប្រជាជន ឱ្យបម្រើពួកគាត់បន្តទៀតហើយ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះតេលេក្រាម ដែលបានបន្លំប្រើប្រាស់ឈ្មោះ និងរូបរបស់លោក ក្នុងគោលដៅ បោកប្រាស់ ឬគោលបំណងអាក្រក់ផ្សេងៗទៀត។ ឯកឧត្តមបានអំពាវនាវបែបនេះ ក្នុងពិធី សម្ពោធសមិទ្ធផលនានា និងស្រោចស្រពសុគន្ធារី នៅវត្តធម្មវិបស្សនារាម ស្ថិតក្នុង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា កន្លងមកនេះ មានករណីជនបោក ប្រាស់បានបង្កើតគណនីតេលេក្រាមដោយបន្លំប្រើប្រាស់រូបភាព និងឈ្មោះឯកឧត្តមបណ្ឌិត ដើម្បីផ្ញើសារក្នុងគោលដៅបោកប្រាស់ ឬក្នុងគោលបំណងផ្សេងៗ។ ដូចនេះ សូមបងប្អូន ពូមីង តាយាយមេត្តាជ្រាប និងប្រុងប្រយ័ត្នខ្ពស់បំផុត […]

ព័ត៌មានជាតិ

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាជាតិខ្មែរ

បន្ទាប់ពីបានគង់ប្រថាប់ ពិនិត្យនិងព្យាបាលព្រះរាជសុខភាពមួយរយៈ នៅឯរាជធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិននោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ស្ដេចយាងមកដល់មាតុប្រទេសវិញហើយ នាសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ តាមព្រះទីនាំងយន្តហោះពិសេស ប្រកបដោយព្រះរាជសុវត្ថិភាព។ យាងនិងអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីអ្នកមុខអ្នការ រាជវង្សានុវង្ស ជាច្រើនរូបទៀត។ ដោយឡែក […]

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ខ្សែភាពយន្តរឿង

 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី នឹងក្លាយជាកេរ្តិ៍មរកតសម្រាប់អ្នកជំនាន់ក្រោយយល់ដឹង ព្រមទាំងជាប្រយោជន៍ដល់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ដែលមានដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត។ សម្ដេចតេជោថ្លែងដូច្នេះ ក្នុងខណៈដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពាណិជ្ជកម្មអន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្ដេចតេជោ ក៏បានកោតសរសើរចំពោះគណៈកម្មការរៀបចំ ដែលដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា ជាមួយនឹងការរៀបចំពីបុក្គលិកទូរទស្សន៍បាយ័ន ដើម្បីរៀបចំកម្មវិធីនេះឡើង និង សម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួរសម្ដែងទាំងអស់ ដែលបានចូលរួមសម្ដែងបានយ៉ាងល្អ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏ដូចបញ្ជាការដ្ឋានកងអង្គរក្ស ដែលបានចូលរួមនៅក្នុងការផលិតរឿងនេះ ។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់ទីកន្លែង ដែលបានជួយសម្រួលឱ្យមានទីតាំងថត ព្រមទាំងថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលថវិកាសម្រាប់ទ្រទ្រង់ក្នុងដំណើរការថតខ្សែភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ជាបន្តបន្ទាប់។ គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» […]

ព័ត៌មានជាតិ

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហាអភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងតំណាងមន្ទីរ អង្គភាព ស្ថាប័ន ជំនាញពាក់ព័ន្

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហាអភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងតំណាងមន្ទីរ អង្គភាព ស្ថាប័ន ជំនាញពាក់ព័ន្ធ និងសមត្ថកិច្ចប្រដាប់អាវុធក្នុងខេត្តផងដែរ ដើម្បីបែងចែកភារកិច្ចពាក់ព័ន្ធនឹងការងារបង្ហែគប់ភ្លើងស៊ីហ្គេម និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីតបតាមការស្នើសុំរបស់គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រុមការងារសហព័ន្ធខ្មែរទោចក្រយាន និងការងារគប់ភ្លើងស៊ីហ្គេម ដែលនឹងរៀបចំនៅថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ខាងមុខ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប។ លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា៖ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាយើងរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ខេត្តសៀមរាប មានកីឡាពីរប្រភេទ គឺប្រណាំងកង់(កង់គួក និងកង់ភ្នំ) និង កីឡាអត្តពលកម្ម(រត់ម៉ារ៉ាតុន និងដើរប្រណាំង) នៅតំបន់អង្គរ និងនៅឧទ្យានជាតិជើងភ្នំគូលែន។ ការប្រកួតចាប់ពីថ្ងៃទី០៦ ដល់ទី១៣ខែឧសភា។ ប្រតិភូអគ្គពលិក០៩ប្រទេស ចំនួនជាង ១០០នាក់ ក្រុមការងារសហព័ន្ធខ្មែរទោចក្រយាន និងគណ:កម្មាធិការ ខេមសុខ ចំនួនប្រមាណ ២០០នាក់ […]

ព័ត៌មានជាតិ

ឯកឧត្តម ជា​សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃអាទិត្យ​ ៦រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២​ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជា​សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវលេខ៣៧១​ ប្រវែង១០,៥គីឡូម៉ែត្រ​ ពីឃុំទ្រាដល់ឃុំក្រូចឆ្មារ​ ,ពិនិត្យការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ​ និងពិនិត្យទីតាំងសម្រាប់រៀបចំវេទិកាសម្ពោធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ​ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ការបង្កើតប្រព័ន្ធរួម នៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ការបង្កើតប្រព័ន្ធរួម នៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.)នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.) បានមានប្រសាសន៍ថា គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពី អត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួម នៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា៖ «គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពី អត្តសញ្ញាណកម្មឆ្នាំ ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ សម្ដេចក្រឡាហោមបានឱ្យដឹងទៀតថា សមិទ្ធផលនៃផែនការយុទ្ធសាស្រ្តនេះ ក៏ នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការកំណត់មុខសញ្ញាសង្ស័យនានា ទាំងក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។ សម្ដេចក្រឡាហោមបានបន្ថែមថា ទិសដៅការងារដែលត្រូវខិតខំសម្រេចឱ្យបានក្នុងតំណាក់កាលនេះ រួមមាន ការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋាន […]

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយនិយោជិកកម្មករ-កម្មការីនី នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយនិយោជិកកម្មករ-កម្មការីនី នៅខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២​ ទិវាអន្តរជាតិនារី​ ៨មិនា​ (ឆ្នាំ១៩១០-២០២៣)​ ក្រោមមូលបទ​ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព​ ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”​នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិយោជិកកម្មករ-កម្មការីនី និងសម្ពោធជាផ្លូវការរោងចក្រកាត់ដេរសំលៀកបំពាក់នៃក្រុមហ៊ុន AROMA SUCCESS GARMENT CO.,LTD ស្ថិតក្នុងភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ព័ត៌មានជាតិ

ឯកឧត្ដម ហេង រតនា មានប្រសាសន៍ថា ផ្តោតទៅលើកិច្ចសហការនៃសង្វាក់ផលិតកម្ម ក្នុងការផលិតស្រូវសាលីដែលនឹងត្រូវកែច្នៃដោយក្រុមហ៊ុនអ្នកជំនាញជប៉ុន

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ និងលោក Nishida Seibaku ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Nishida Baley Processing Co., Ltd មានមូលដ្ឋាននៅប្រទេសជប៉ុន បានជួបពិភាក្សានេះ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ នាខេត្ដសៀមរាប។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្ដម ហេង រតនា មានប្រសាសន៍ថា ផ្តោតទៅលើកិច្ចសហការនៃសង្វាក់ផលិតកម្ម ក្នុងការផលិតស្រូវសាលីដែលនឹងត្រូវកែច្នៃដោយក្រុមហ៊ុនអ្នកជំនាញជប៉ុន Nishida Baley Processing Co., Ltd ដើម្បីផលិតជាផលិតផលសម្រេចក្នុងការនាំចេញ។ ឯកឧត្ដម បានបន្តថា ក្រោមនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា ការធ្វើកសិកម្មសំខាន់បំផុត ព្រោះប្រជាជនខ្មែរភាគច្រើនការធ្វើស្រែចំការ។ ឯកឧត្ដមបន្ថែមថា ផែនការនៃការដាំដុះស្រូវសាលីនេះគ្រោងនឹងយកទៅអនុវត្តដាំដុះនៅមណ្ឌលអភិវឌ្ឍន៍មរតកតេជោ (CDC) ដែលក្រុមអ្នកបច្ចេកទេសជប៉ុនបានចុះទៅពិនិត្យ និងសិក្សាពីភូមិសាស្រ្ត ដើម្បីវាយតម្លៃពីសក្តានុពលនៃមណ្ឌលមុននឹងឈានទៅដល់ការអនុវត្តន៍គម្រោងនេះ។ លោក Nishida Seibaku នាយកប្រតិបត្តិនៃតំណាងក្រុមហ៊ុន Nishida […]