ភ្នំពេញៈមន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថាកន្លងមកថ្មីៗនេះមានការប្រកាសផ្សព្វផ្សាយការរៀបចំដីឡូតិ៍តំបន់អភិវឌ្ឍន៍ឡុងវុទ្ធីដែលមានទំហំផ្ទៃដី៤៩.៦០០ម៉ែត្រការ៉េមានទីតាំងនៅក្នុងភូមិភ្នំដំបងឃុំសន្តិភាពស្រុកសំឡូតខេត្តបាត់ដំបង។ជាចំណុចស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ(តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត)ដែលបានកំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ មន្ត្រីក្រសួងបរិស្ថានបានបន្តថាយោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិដីតំបន់ការពារធម្មជាតិគឺជាដីសាធារណៈរបស់រដ្ឋដែលមិនអនុញ្ញាតឱ្យកាប់រានទន្ទ្រានកាន់កាប់លក់ដូរបានឡើយនិងមិនអាចស្ថិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេសនៃភោគៈឡើយ។ ការចាត់ចែងលក់ដូរដីសាធារណៈរបស់រដ្ឋនៃតំបន់ការពារធម្មជាតិគឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្តនិងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារនិងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្មដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ មន្ត្រីក្រសួងបានបញ្ជាក់ថាដើម្បីជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូចមុននឹងសម្រេចចិត្តទិញដីឡូត៍ខាងលើនេះសូមសាធារណជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនដូចជា៖១.ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ(តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូតិ៍លក់ ឫជារបស់អ្នកផ្សេង)។ ២. វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុក ឫអត់)។ ៣.លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរឬអង្គភាពមានសមត្ថកិច្ច(ដូចមានចែងក្នុងប្រកាសលេខ០៨៧ដ.ន.សប្រក/នីក.ចុះថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)។ ៤. ឯកសារបង់ពន្ធអចលនវត្ថុ។ ៥. បណ្ណបំបែកក្បាលដី និង៦. ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។ ទាក់ទងករណីខាងលើនេះក្រសួងបរិស្ថាននិងរដ្ឋបាលសាលាខេត្តបាត់ដំបងកំពុងចាត់វិធានការចំពោះជនរៀបចំឡូតិ៍តំបន់អភិវឌ្ឍឡងវុទ្ធីទំហំផ្ទៃដីសរុប៤៩.៦០០ម៉ែត្រការ៉េតាមបញ្ញាត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាធរមាននិងសូមអំពាវនាវដល់សាធារណជនកុំចូលរួមទិញឬទទួលយកចំណែកដីឡូត៍ខាងលើនេះជាដាច់ខាត៕
Author: admin
សង្វៀងមាន់ដុះស្លែ នៅខណ្ឌមានជ័យ លោកអធិការ និងមេប៉ុស្តិ៍ ទុកធ្វើថ្នាំប៉ូវគ្រលៀន(Video)
រាជធានីភ្នំពេញ៖ យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត នាសម័យប្រជុំលើកទី៤ នីតិកាលទី១ ជំពូកទី១ មាត្រា១-ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា និងជំពូក៣ មាត្រា១១-ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសង ឬបនល្បែងស៊ីសងគ្រប់ប្រភេទ នៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ៕ តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងសង្វៀងជល់មាន់ដ៏ធំមួយកន្លែងនេះឈរជើងរាប់ខែមកហើយ ស្របពេលដែលមានវត្តមានលោក ស ថេត មកកាន់ដំណែង ជាស្នងការរាជធានីភ្នំពេញ ហើយទីតាំងនេះគ្រប់គ្រងផ្ទាល់ដោយលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងលោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ។ ប្រភពដដែរបន្តថា៖សង្វៀននេះមិនត្រឹមតែមានសង្វៀនជល់មាន់ប៉ុណោះទេ ក្នុងនោះមានល្បែងអាប៉ោងទៀតផង បើកឲ្យលេងយ៉ាងអនាធិបតេយ្យបំផុត ពុំមានសមត្ថកិច្ចណាមកអន្តរាគមន៍ចុះបង្រ្កាបឡើយ។ ប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា សង្វៀងមួយនេះ ពួកគាត់ឧស្សាហ៍ឃើញ អ្នកជិះឡានទំនើបៗចូលមកលេងជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៤:៣០ល្ងាច ដែរឡានខ្លះដាក់ស្លាក ខ.ម និងខ្លះទៀតដាក់ ម.ផ នៅខាងមុខឡានទៀតផង។ ប្រភពដដែរបន្តទៀតថា៖ នាពេលកន្លងមកពួកគាត់ បានសង្គេតឃើញ លោកអធិការដឹកនាំកម្លាំងចុះបង្ក្រាប នូវល្បែងស៊ីសងគ្រប់ប្រភេទ ហើយទីតាំងមួយចំនួនដែលធ្លាប់លេងត្រូវបិតរហូតមកដល់ពេលនេះ។ ដោយឡែកទីតាំងសង្វៀង «សេះសរ»មួយនេះវិញ មិនព្រមទៅបង្រ្កាបឡើយ សង្ស័យត្រូវថ្នាំគេហើយមើលទៅ។ […]
កិត្តិយសលោកស្នងការរាជធានីភ្នំពេញ អាចធ្លាក់ចុះបើគាត់ មិនបង្រ្កាបសង្វៀងជល់មាន់១នេះ
ភ្នំពេញ៖ តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានរាយការណ៍ថា សង្វៀងជល់មាន់ ដ៏ធំមួយកន្លែងឈរជើងរាប់ខែមកហើយ ស្របពេលដែលមានវត្តមានលោក ស ថេត មកកាន់ដំណែង ជាស្នងការរាជធានីភ្នំពេញ។ ទីតាំងសង្វៀងនោះ ស្ថិតនៅ ភូមិទ្រា(ហៅសេះសរ) សង្កាត់ស្ទឹងមានជ័យ 3 ខណ្ឌមានជ័យ ដែលគ្រប់គ្រងដោយលោក ម៉េង វិមានតារា ជា អធិការខណ្ឌ និងលោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ជាអ្នកគ្រប់គ្រងដោយផ្ទាល់។ នៅក្នុងសង្វៀននោះ គេឃើញមាន សង្វៀនជល់មាន់ និងល្បែងអាប៉ោង បើកលេងយ៉ាងអនាធិបតេយ្យ ពុំមានសមត្ថកិច្ចណាមកអន្តរាគមន៍ចុះបង្រ្កាបឡើយ។ តាមប្រភព ពីប្រជាពលរដ្ឋ បានបង្ហើបអោយដឹងថា សង្វៀងមួយនេះ ពួកគាត់ឧស្សាហ៍ឃើញ អ្នកជិះឡានទំនើបៗចូលមកលេងជារៀងរាល់ថ្ងៃ ជាពិសេស ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ៤:៣០ល្ងាច ដែរឡានខ្លះដាក់ស្លាក ខម និងខ្លះទៀតដាក់ មផ នៅខាងមុខឡានទៀតផង។ បើនិយាយពីលោកអធិការវិញបានអស់ស្ទះ ព្រោះលោក បង្ក្រាបទីតាំងស្ទើរតែទាំងអស់លើកលែងទីតាំង សង្វៀងសេះសរមួយនេះ […]
លោកសៀន សុយ៉ានី ស្រូបយកកម្លាំងធាតុពី ឯកឧត្តម ជា សុផារ៉ា ទៅធ្វើផ្គររន្ទះ ពុករលួយពេញមន្ទីរក្រុងភ្នំពេញ
ភ្នំពេញ: ល្បីរន្ទឺថាលោកសៀន សុយ៉ានី ប្រធានការិយាល័យសុរិយោវដីនៃមន្ទីរសុរិយោវដីក្រុងភ្នំពេញ ទៅស្រូបយកកម្លាំងធាតុពីឯកឧត្តមជាសុផារ៉ាទៅធ្វើផ្គររន្ទះពុករលួយពេញមន្ទីរ អ្នករត់ការឯកសារដីធ្លីនៅមន្ទីរសុរិយោវដីក្រុងភ្នំពេញ និយាយទាំងមិនលាក់លៀមថា ប្រធានការិយាល័យសុរិយោវដីនៃមន្ទីរសុរិយោវដីក្រុងភ្នំពេញ ឈ្មោះលោកសៀន សុយ៉ានី កំពុងបានចិត្តប្រឹងជំរឹតទារលុយបែបពុករលួយ ទាមទារសេវាក្រោមតុពីពួកអ្នករត់ការដូចអារកហុតឈាម។ ប្រភពបន្តថាលោកសៀន សុយ៉ានីថែមទាំងធ្វើអុងអាត់ក្អេងក្អាងមាក់ងាយចំពោះមន្ត្រីក្នុងមន្ទីរជាមួយគ្នាខ្វះសាមគ្គីភាពនឹងគ្នាទោះឋានៈជាប្រធានការិយាល័យស្មើរគ្នាក៏បានចាតទុកគេមិនមានតម្លៃស្មើរទ្រនាប់ជើងដែលខ្លួនពាក់ផង ។ពួកគេបន្ថែមថាលោកសៀន សុយ៉ានី ជាមន្ត្រីគ្មានសីលធ៌ម គ្មានសុជីវធម៌ ជារឿយគេឃើញគាត់មានចរិតមិនកោតក្រែងប្រធានមន្ទីរនិងមិនខ្លាចច្បាប់ប្រឆាំងអំពើពុករលួយទៀតផង។ ប្រភពបន្តថាលោកសៀន សុយ៉ានី ក្រអើតក្រទម គាត់កំពុងតាំងខ្លួនជាអធិរាជក្នុងមន្ទីរជាមនុស្ស(មានតែអញ ចេះតែអញ ស្រេចតែអញ)។ ប្រភពបន្ថែមថាលោកប្រធានសារិន វណ្ណាមិនមែនមិនដឹងនូវទង្វើក្រអើតក្រទម អញនិយម អនាធិប្បតេយ្យ របស់លោកសៀន សុយ៉ានីទេតែទោះជាដឹងគ្រប់រឿងរួមទាំងរឿងប្រើវិធីជំរឹតយកសេវាពុករលួយខុសច្បាប់ខ្លាំងដៃក្នុងមួយឯកសារៗដល់ទៅរាប់រយដុល្លារពីអ្នករត់ការក៏ដោយ ក៏លោកសារិន វណ្ណាមិនអាចត្រួតត្រាលបានដែរ។ ប្រភពខាងលើដដែលបន្តថាដើម្បីការពារលាភសក្ការៈបានពីពុករលួយក្នុងការិយាល័យសុរិយោវដីដែលហូរចូលដូចទឹកនោះលោកសៀន សុយ៉ានី បានព្យាយាមទៅលុតក្រាបឡបប៊ីលោក ជាសុផារ៉ាជាញឹកញាប់ ដើម្បីបានកើតជាសត្វខ្ទួយអែបសំបកឬស្រូបបារមីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មកគ្របដណ្តប់បន្លាចថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីក្នុងមន្ទីរ ព្រមទាំងអ្នករត់ឯកសារនៅមន្ទីរខាងលើទាំងអស់ អោយខ្លបខ្លាចបារមីខ្លួនយ៉ាងគួរអោយញាក់សាច់។ ប្រភពអ្នករត់ការដដែលបន្តអោយដឹងទៀតថា៖ មន្ទីរសុរិយោវដីក្រុងមាន ការិយាល័យសុរិយោវដីគឺជាអង្គភាពតួរឯកនិងសកម្មបំផុត មិនអាចខ្វះបាន អាចថាជា(កន្លែងខ្លាញ់)ឬថាជាទីសម្បូរសប្បាយពុករលួយមហាលោតផ្លោះ។ អីចឹងហើយទើបគេឃើញលោកសៀន សុយ៉ានីមានមោទនភាពនឹងតួរនាទីឋានៈគាត់ខ្លាំងព្រោះលំហូរលុយការកៀបជំរឹតតាមបែបពុករលួយហូរចូលខ្លាំង។តែបែរផុងខ្លួន ហាក់ភ័យខ្លាចស្រមោល ខ្លាចបាត់កៅអីឬតំណែងដើម្បីធ្វើសេដ្ឋីនេះណាស់។ បច្ចុប្បន្ននេះគាត់កំពុងប្រឹងរត់ទៅអែបអបឡបប៊ីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា […]
រឿងអាស្រូវរបស់លោក ចៅសង្កាត់ចោមចៅទី១ ឈ្មោះគង វង ត្រូវបានលាតត្រដាងជាសាធារណៈ
ភ្នំពេញៈ រឿងរ៉ាវអាស្រូវរបស់លោក ចៅសង្កាត់ចោមចៅទី១ ឈ្មោះគង វង ត្រូវបានលាតត្រដាងជាសាធារណៈ ដែរអាចធ្វើជាគំរូអាក្រក់សំរាប់មន្ត្រីផ្សេងទៀត។ លោកចៅសង្កាត់រូបនេះបានរួមរស់ជាមួយនារីម្នាក់ឈ្មោះ យ៉ើ ស្រីលក្ខ អស់រយះពេល២ឆ្នាំ រហូតបានកូនស្រីម្នាក់អាយុ១០ខែ ប៉ុន្តែលោកបែរជាលួចទៅមានស្រីថ្មី ហើយថែមទាំងប្តឹងលែងលះលោកស្រី យ៉ើ ស្រីលក្ខ ទៅតុលាការទៀតផង។ ដោយសារបក្សពួកនិយម នៅក្នុងខណ្ឌពោធិ៍សែនជ័យ ទើបលោកស្រីសុំអោយខាងសារព័ត៌មានយើងធ្វើការចុះផ្សាយដែរមានខ្លឹមសារដូចខាងក្រោម៖ “នាងឈ្មោះ យ៉ើ ស្រីលក្ខ ភេទស្រីអាយុ 29 ឆ្នាំរស់នៅភូមិទី 3 ឃុំកោះសូទិនស្រុកកោះសូទិនខេត្តកំពង់ចាមមកស្នាក់នៅផ្ទះជួលភូមិថ្មគោលសង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ សូមសំណូមពរឲ្យសារព័ត៌មានចុះផ្សាយនូវរឿងរ៉ាវ ប្ដីប្រពន្ធរបស់នាងខ្ញុំដែលប្តីនាងខ្ញុំជាចៅសង្កាត់ចោមចៅទី 1 ឈ្មោះគង វង ដែលបានស្រឡាញ់គ្នារយៈពេល 2ឆ្នាំដោយមិនបានរៀបការនិងមិនបានចុះអីតាស៊ីវិល។ ប៉ុន្តែពួកយើងទាំងពីរនាក់មានកូនស្រីម្នាក់អាយុ 10 ខែជាចំណងដៃតែមកដល់ពេលនេះប្ដីរបស់នាងខ្ញុំ បានទៅមានស្រីថ្មីចុះចោលយើងខ្ញុំ មិនទទួលខុសត្រូវអ្វីទាំងអស់ ហើយថែមទាំងឲ្យស្រីថ្មីមកវ៉ៃធ្វើបាបនាងខ្ញុំ និងកូន មានរបួសស្នាមជាច្រើនកន្លែង នាងខ្ញុំបានដាក់ពាក្យបណ្ដឹងទៅសាលាខណ្ឌពោធិ៍សែនជ័យដែរ ប៉ុន្តែអភិបាលខណ្ឌលោកហែមដារិទ្ធ មិនដោះស្រាយជូននាងខ្ញុំទេ។ គាត់តែងតែថា រវល់ថ្ងៃនេះ ថ្ងៃនោះរហូត សូមឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយ ដោះស្រាយជូននេះខ្ញុំផង។” សូមបញ្ជាក់ផងដែរថា លោកស្រីមិនមានចំនេះដឹងផ្នែកច្បាប់ […]
អំពើពុករលួយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅតែមាន លោកខឹម ចិន្ត្រា នឹងចាត់វិធានការយ៉ាងដូចម្តេច?
ខេត្តបន្ទាយមានជ័យ: លោក សេម មករា កំពុងឃុបឃិតគ្នាជាមួយ មន្រ្តីក្រោមឱវាទប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កើបលុយអំពើពុករលួយ ប្រជាពលរដ្ឋសង្ឃឹមថាលោកវរ:សេនីយ៍ទោខឹម ចិន្ត្រា មេប៉ុស្តិ៍នគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត នឹងធ្វើការបោះសំអាតឲ្យអស់។ បន្ទាប់ពីលោកវរ:សេនីយ៍ទោ ខឹម ចិន្ត្រា ឡើងកាន់តំណែងជាមេប៉ុស្តិ៍នគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេសង្កេតឃើញថា លោកនូវមិនទាន់មានវិធានការទៅលើលោក សេម មករា នាយផ្នែកសេនាធិការនគរបាលប៉ុស្តិ៍អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅឡើយ ខណៈដែលកំពុងឃុបឃិតគ្នាជាមួយលោក ម៉ៅ ម៉យ និងមន្រ្តីក្រោមឱវាទមួយចំនួនទៀត ជំរិតទារប្រាក់ពីកម្មករអូសរទេះពីប្រទេសថៃមកកម្ពុជា និងពីកម្ពុជាទៅប្រទេសថៃ ។ សូមបញ្ចាក់ផងដែរថា បច្ចុប្បន្ននេះលោក ម៉ៅ ម៉យ កំពុងដាក់ប៉ុស្តិ៍ជជុះនៅចំណុចមាត់ទ្វាអន្តរជាតិ ជំរិតទារប្រាក់ពីកម្មករអូសរទេះពីថៃមកកម្ពុជា ដោយយកក្នុង១រទេះ ចាប់ពី៥០០០រៀល រហូតដល់២០០០០រៀល។ មិនត្រឹមតែប៉ុណ្ណោះលោក សេម មករា បានចាត់ឲ្យមន្រ្តីក្រោមឱវាទដាក់កុងត្រូលជជុះមួយកន្លែងទៀតនៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត ជាប់កន្លែងវាយបណ្ណ័ឆ្លងដែន(Boeder Pass) ជំរិតទារប្រាក់ពីកម្មករអូសរទេះពីប្រទេសកម្ពុជាចូលទឹកដីថៃ ធ្វើមានធ្វើបានបក្សពួកនិយម។ ពាក់ព័ន្ធទៅនឹងអំពើពុករលួយរបស់លោក សេម មករា ត្រូវបានប្រជាពលរដ្ឋក៏ដូចជាមហាជនចោទជាសំណួរសួរថា ក្នុង១រទេះ យកលុយចាប់ពី៥០០០រៀល រហូតដល់២០០០០រៀល ចុះរទេះរាប់រយរាប់ពាន់ក្នុងមួយថ្ងៃៗ លុយទាំងនេះយកទៅណា។ពាក់ព័ន្ធទៅនឹងអំពើពុករលួយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតមួយនេះ ប្រជាពលរដ្ឋក៏ដូចជាមហាជនរង់ចាំមើលថាតើលោកវរ:សេនីយ៍ទោ […]
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តពោធិ៍រាជលំពូ
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តពោធិ៍រាជលំពូ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាអភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក លោកមេឃុំ យុវជនសម្ពនស្រលាញ់សន្តិភាព យុវជនកាយរិទ្ធ យុវជន ស ស យ ក ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ទាប់ពី លោក ជាវ តាយ […]
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារ សាងសង់វិមានឈ្នះ-ឈ្នះ ជំហានទី២
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារសាងសង់វិមានឈ្នះ-ឈ្នះ ជំហានទី២។ ក្នុងពិធីនេអក៏មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារសិក្សាស្រាជ្រាវសាងសង់វិមាន រួមទាំងអង្គភាពពាក់ព័ន្ធ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ គួររំលឹកដែរថា សំណង់វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ កាលថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសំណង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ- ឈ្នះ និងអបអរសាទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាផងដែរ៕
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះ សំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ក្នុងនោះក៏មានការចូលរួមពីគ្រួសារ ស.ស.យ.ក ថ្នាក់កណ្តាល ស.ស.យ.ក ខេត្តស្វាយរៀងសរុបចំនួន១៦១០នាក់ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។ មានប្រសាសន៍ក្នុងពិធីជួបជុំក្រុមគ្រួសារស.ស.យ.ក. ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានលើកឡើងថា «សកម្មភាពនៃការចូលរួមរបស់ស.ស.យ.ក. ពិតជាបានបង្ហាញពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងដំណើរ ការអភិវឌ្ឍន៍សង្គម ព្រមទាំងសបញ្ជាក់អោយឃើញពីភាពសក្តិសមទៅនឹងតួនាទីជាអ្នកដឹកនាំបន្តវេន។ជាក់ស្តែងតួនាទីក្នុងជួរថ្នាក់ដឹកនាំខេត្តស្វាយរៀង មួយចំនួន ត្រូវបានផ្តល់អាទិភាពដល់យុវជន ដែលមានភាពសកម្ម ចារិកល្អ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈ ៧ឆ្នាំចុងក្រោយនេះ អ្វីដែលធ្វើអោយខ្ញុំមានមោទនភាព ក្នុងនាមខ្ញុំ ស.ស.យ.ក. […]
លោក ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពត លើកទី១៨
ខេត្តកំពត៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី១៨ នៅសាលប្រជុំសាលាខេត្តកំពត។ សមាសភាពអញ្ជើញចូលរួមមាន៖ អភិបាលរងខេត្ត សាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត យោធភូមិភាគ៣ បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៣១ មូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ និងនាយកដ្ឋាននគរបាលព្រំដែនទឹក នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងទីចាត់ការចំណុះសាលាខេត្តសរុបចំនួន ៩១នាក់។ កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖ ១/.ពិនិត្យពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ២/.ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ៣/.ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០១៩ ៤/.សេចក្តីរាយការណ៍អំពីមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ក្នុងខេត្តកំពត ៥/.សេចក្តីរាយការណ៍អំពីផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ៦/.សេចក្តីរាយការណ៍អំពីបញ្ហាប្រឈមនៅតាមបណ្តាក្រុងស្រុក។ ក្នុងកិច្ចប្រជុំព្រឹកនេះ លោក ជាវ តាយ […]