ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល២០២០ មានការបាញ់កាំជ្រួច ការប្រគុំតន្រ្តីរាំសប្បាយជុំគ្នា នៅមាត់ទន្លេសិប្បនិម្មិត មានប្រជាពលរដ្ឋចូលរួមប្រមាណជាង ៤ម៉ឺននាក់

ខេត្តត្បូងឃ្មុំ ៖ ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋទូទាំងប្រទេសជួបជុំសប្បាយរីករាយ ជាពិសេសគ្រប់កម្មវិធីបុណ្យធំៗតែម្តង ក្នុងនោះខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត តែងតែដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋ រៀបចំព្រឹត្តិការណ៍ និងកម្មវិធីជួបជុំគ្រប់កម្មវិធីបុណ្យធំៗ ដូចទៅនឹងបណ្ដាខេត្តនានាផងដែរ។ ដោយឡែកក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០២០ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តផ្ដល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ដោយរៀបចំមានជាការបាញ់កាំជ្រួច និងប្រគុំតន្ត្រីរាំលេងសប្បាយជុំគ្នាឆ្លងឆ្នាំថ្មី ដោយចាប់ពីម៉ោង 6:00 ល្ងាចរហូតដល់ការរាប់ថយក្រោយ ឆ្លងចូលថ្ងៃថ្មីឆ្នាំថ្មី ២០២០ ដែលរៀបចំឡើងនៅបរិវេណមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្តត្បូងឃ្មុំ ។ កម្មវិធីយ៉ាងអធិកអធមនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានមន្ត្រីរាជការទូទាំងខេត្ត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករប្រមាណជាង ៤ម៉ឺននាក់ ក្រោមស្នាមញញឹមសប្បាយរីករាយកងរំពង ពេញទីប្រារព្ធពិធី។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ព្រឹត្តិការណ៍សប្បាយរីករាយរបស់ពលរដ្ឋជួបជុំគ្នាទៅបានដូចពេលនេះ […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សន្តិភាពនៅតែមានភាពរឹងមាំទូទាំងប្រទេស មានការអភិវឌ្ឍកាន់តែច្រើនឡើង ប្រជាជនកាន់តែសប្បាយរីករាយ ដោយសារមានជីវភាពកាន់តែធូធារ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃដំបូងនៃដើមឆ្នាំថ្មី បានយល់ឃើញថា ស្ថា​ន​ភាពនៅប្រទេសកម្ពុជា នៅឆ្នាំ២០២០នេះ ក៏ដូចស្ថានភាពប្រទេសកម្ពុជា កាលពីឆ្នាំមុនៗដែរ គឺសន្តិភាពនៅតែមានភាពរឹង​មាំ​ទូទាំងប្រទេស មានការអភិវឌ្ឍកាន់តែច្រើនឡើង ប្រជាជនកាន់តែសប្បាយរីករាយ ដោយសារមានជីវភាពកាន់តែធូធារ ។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ខ្ញុំយល់ថាឆ្នាំកន្លងមក ក៏ដូចឆ្នាំមុនៗដែរ ប្រទេសយើងបានសន្តិភាពពេញទីទាំ​ង​ស្រុង នៅទូទាំងប្រទេស ប្រជាជនយើងរីករាយសប្បាយរស់នៅក្នុងប្រ​ទេសមួយ ដែលមានសន្តិភាពរឹងមាំ មានស្ថិរភាពន​យោ​បា​យ មានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ។ សម្រាប់លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ឆ្នាំកន្លងមកប្រទេសកម្ពុជាត្រូវបានការពារដោយសម្តេចតេជោ ហ៊ុន សែ​ន ដែលជានាយករដ្ឋមន្ត្រី ដែលសម្តេចបានការពារនូវឯករាជ្យ និងអធិបតេយ្យភាពពេញទី មិនឲ្យបរទេសណាជ្រៀតជ្រែកចូលកិ​ច្ចការផ្ទៃក្នុងបានទេ ។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងធ្វើឲ្យប្រជាជនមានភាពសប្បាយរីករាយ ដោយសារជីវភាពធូធារ ក្នុង​ពេ​លដែលប្រទេសផ្សេងៗទៀត ដូចជានៅអាមេរិកឡាទីន នៅមជ្ឈិមបូព៌ា និងប្រទេសមួយចំនួនទៀត កំពុងមានភាពច្របូកប្របល់ និងគ្មានសន្តិភាពពេញលេញ ។ ឧបនាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធសមិទ្ធិផលនានានៅក្នុសាលាពលទាហានទី ២ និងទីលានបាញ់គ្រាប់ពិតស្រែស្ពៃ ស្រុកអូរាំងឪ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងទ័ព្វជើងគោកនៃកងយុទ្ធពលខេមរភូមិនបា​ន​ថ្លែងថា ប្រទេសជាតិមួយត្រូវការកងទ័ព្វ ដើម្បីភាពរឹងមាំ កងទ័ព្វត្រូវការប្រទេសជាតិមួយដែលរឹងមាំ ជាឱកាស់ដើម្បីកសាងអភិវឌ្ឍន៍សមត្តកិច្ចកងទ័ព្វ អោយកាន់តែខ្លាំងខ្លា និងពេញលេញ អាចទទួលរាប់រងភារកិច្ច ដែលកាន់តែស្មុកស្មាញប្រែប្រួល ទៅ​តាមការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនិងភាពជឿនលឿន នៃបច្ចេកវិជ្ជា ។ ឯកឧត្តមថ្លែងក្នុងពិធីដែលឯកឧត្តមអញ្ជើញសម្ភោធសមិទ្ធិផលនានារបស់សាលាពលទាហានទី ២ និងទីលានបាញ់គ្រាប់ពិត នៅ​​​ស្រែស្ពៃ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាលព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ ។ ឯកឧត្តមបន្តថា ជាពិសេសនៃការអភិវឌ្ឍន៍ប្រែប្រួលយ៉ាងឆាប់រហ័សនៃសភាពការណ៍សន្តិសុខអន្តរៈជាតិ ។ឯកឧត្តមសង្កត់ធ្ង​ន់​ថា ដូច្នេះស្របពេលដែលកម្ពុជាកំពង់តែមានសន្តិភាពស្ថេរភាពនយោបាយ និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដូចពេលបច្ចុ​ប្ប​ន្ន ទន្ទឹមនឹងស្ថានភាពកម្ពុជាដែលកំពង់តែស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយសម្រាប់បន្តដំណើរទៅមុខ ដោយនឹងត្រូវពុះពារឧបស័គ្គជា​ច្រើនបន្តបន្ទាប់ក្នុងរបត់នៃការអភិវឌ្ឍន៍នេះ កងយុទ្ធពលខេមរភូមិន្ទផ្ទាល់ ត្រូវបន្តជំរុញ និងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ស​ម​ត្ថ​ភាព និងប្រសិទ្ធភាពការងារដើម្បីធានាការឆ្លើតបរាល់សំណូមពរភារកិច្ចនៅគ្រប់កាលៈទេសៈ ។ ឯ​​​កឧត្តមបន្ថែមថា ហើយដំណើរការនៃការងានេះ ចាប់ផ្ដើមពីអង្គភាពនីមួយៗជាចាំបាច់ ដែលត្រូវម្ចាស់ការលើខ្លួនឯង រួមផ្សំ និ​ង​​គំនិត្យឆ្នៃប្រឌិត ខិតខំរិះរកវិធីពិនិត្យដោះស្រាយម្ចាស់ការណ៍ជាក់ស្ដែង ផ្អែកលើសក្ដានុពល់ ធនធានរបស់ខ្លួន និងត្រូវរៀ​ប​ចំ​​​អោយមានប្រព័ន្ធការងារត្រឹមត្រូវច្បាស់លាស់ និងមានតម្លាភាព ៕

ព័ត៌មានជាតិ

បង្ក្រាបបទល្មើសជលផលចំនួន ៣ករណី បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ និងប្រលែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិវិញ

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២៦  ខែធ្នូ  ឆ្នាំ២០១៩នេះ  នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម  សហការជាមួយអាជ្ញាធរស្រុ​ក​ព្រៃឈរ  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន  សហគមន៍នេសាទសាមគ្គីឃុំមៀន  និងសហគមន៍នេសាទវិហារធំ  បានចុះប​ង្រ្កា​ប​បទល្មើសជលផលបានចំនួន ០៣ករណី  ព្រមទាំងបានបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ និ​ង​​ប្រលែងកូនត្រីចូលទៅក្នុងបឹ​ង​ធម្មជាតិវិញផងដែរ ។ លោក អ៊ុក  ណារិន  នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម  បានឲ្យដឹងថា ការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ច ចម្រុះបានធ្វើ​ការ ករណីទី០១ រឹបអូសបានលូស្បៃមុងចំនួន ១៥មាត់  របាំងស្បៃមុងប្រវែង ៧៥០ម៉ែត្រ  និងបង្គោលចម្រឹងឬស្សីចំនួន ២​២៥​ដើ​ម  ព្រមទាំងចាក់លែងត្រីចម្រុះទម្ងន់ ១០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ  នៅចំណុចជ្រោយអណ្តូង  ឃុំមៀន  ស្រុកព្រៃ​ឈ​រ​  ខេ​ត្តកំពង់ចាម ។ ករណីទី០២ រឹបអូសបាន លូស្បៃមុងចំនួន ១២មាត់  របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ  និងបង្គោលចម្រឹងឬស្សីចំនួន ១៨០ដើម  ព្រមទាំងចាក់ប្រលែងត្រីចម្រុះទម្ងន់ ០៨គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ នៅចំណុចបាំងដៃ  ឃុំមៀន  ស្រុកព្រៃឈរ ខេត្តកំ​ព​ង់​ចាម ។ និងករណីទី០៣  រឹបអូសបានលូស្បៃមុងចំនួន […]

ព័ត៌មានជាតិ

សត្វជ្រូកដឹកមកពីប្រទេសថៃនាំចូលមកក្នុងទឹកដីកម្ពុជា នាំចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិព្រែកចាកនោះ ត្រូវបានងាប់ជាបន្តបន្ទាប់

ខេត្តកំពត ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បើយោងតាមការរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំឬស្សីស្រុក បានឲ្យដឹ​ង​ថា ជ្រូកដែលនាំចូលពីប្រទេសថៃដឹកមកស្តុបទុកនៅឯចំណុច ឃុំឬស្សីស្រុក ខាងលិចស្រុកកំពង់ត្រាច ខេត្តកំពត បានងាប់ជា​បន្តបន្ទាប់ជារៀងរាល់ថ្ងៃ ។ ហើយខាងក្រុមហ៊ុនក៍បាន ដឹកបន្តយកទៅលក់នៅប្រទេសវៀតណាមបន្តទៀត ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាច កំពុងតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះការទទួលទានសាច់ជ្រូកដោយសារតែអ្នកលក់សាច់ជ្រូកនៅផ្សារកំពង់ត្រា​ច​ខ្លះ បានទៅទិញជ្រូកមកពីក្រុមហ៊ុនដឹកជញ្ជូនជ្រូកពីប្រទេសថៃមកកម្ពុជា ដឹកពីកម្ពុជាយកទៅប្រទេសវៀតណាមវិញ ។ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា បើអ្នកកាប់ជ្រូកនៅក្នុងស្រុកកំពង់ត្រាច នៅតែបន្តលួចទិញជ្រូកងាប់ពីក្រុមហ៊ុន ដឹកជ​ញ្ជូ​នជ្រូកពីប្រទេសថៃ នាំចូលមកកម្ពុជាហើយចេញពីកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាមវិញនោះ អាចនឹងរងផលប៉ះពាល់ដល់ប្រ​ជា​ពលរដ្ឋ នៅក្នុងស្រុកនេះផ្ទាល់ផងដែរ ។ លោកប្រធានការិយាល័យពេទ្យសត្វស្រុកកំពង់ត្រាចបានឲ្យដឹងថា ជ្រូកដែលដឹកមកស្តុកទុកនៅឃុំឬស្សីស្រុកខាងលិចនេះ ជារ​បស់ក្រុមហ៊ុន ហើយជ្រូកនោះបានដឹកមកពីប្រទេសថៃឆ្លងកាត់ចូលមកប្រទេសកម្ពុជា និង ដឹកបន្តយកទៅលក់នៅឯប្រ​ទេ​ស​វៀ​​​តណាម ចេញតាម ច្រកទ្វារអន្តរជាតិព្រែកចាក លោកបានបន្តទៀតថា សព្វថ្ងៃនេះមានជ្រូ​ក​ងា​ប់ជាបន្តបន្ទាប់ មិនដឹងមូលហេតុងាប់ដោយសារអ្វីនោះទេ ប្រហែលក្តៅពេក ឬមួយក៏អត់ចំណីក៏មិនដឹងនោះដែរ ។ បើតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារអ្នកយកព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ០៨ៈ៤០នាទី លោកម៉េង សន្តិភាព ប្រ​ធានពេទ្យសត្វខេត្តកំពត បានប្រើពាក្យសម្ដីមិនសមរម្យ មកលើអ្នកសារព័ត៌មាន ដែលកំពុងតែទៅថត និងផ្តិតយករូបភា​ព នៅទីតាំងកន្លែងស្តុកជ្រូកមួយកន្លែងនេះផងដែរ […]

ព័ត៌មានជាតិ

ក្រុមចោរបំពុលឆ្កែ៤ក្បាល និងធ្វើសកម្មភាពកាត់សោរ លួចយកម៉ូតូអស់២គ្រឿងនៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅវេលាម៉ោងប្រហែល៤ៈ១០នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈដែលម្ចាស់ផ្ទះទើបដឹងខ្លួនពីដំដេក ថាមានករណីចោរលួចម៉ូតូ ដោយបំពុលឆ្កែ​រួចចូលយកម៉ូតូបាត់អស់០២គ្រឿង ។ បើយោងតាមសមត្ថកិច្ចឲ្យដឹងថា មានក្រុមចោរមួយក្រុមបានធ្វើសកម្មភាពបំពុលសត្វឆ្កែលួចយកម៉ូតូរបស់ប្រជាពលរដ្ឋចំនួ​ន​ ០២គ្រឿង ទី១ ម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ១CZ-៧២៧៣ និងមួយគ្រឿងទៀតម៉ា​ក​ហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ស្វាយរៀង១N-១៩៤១(ម៉ូតូបង់រំលោះ) ដែលទុកនៅក្នុងបន្ទប់ក្រោមផ្ទះចាក់សោ ម្ចាស់ម៉ូតូឈ្មោះមុំ សារិន អាយុ៦២ឆ្នាំ ភេទប្រុសមុខរបរកសិករ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វា​យ​ទាប ខេត្តស្វាយរៀង ។ ប្រភពដដែលបន្តថា មុននឹងក្រុមចោរចូលកាត់សោបន្ទប់លួចយកម៉ូតូនោះ ក្រុមចោរបានធ្វើសកម្មភាពបំពុលសត្វឆ្កែចំនួ ន ០៤​ក្បាល បណ្តាលឲ្យសត្វឆ្កែងាប់អស់០២ក្បាល និងកំពុងពុលងីងើ ជិតងាប់២ក្បាលទៀត ។ ចំពោះថ្នាំពុលដែលក្រុមចោរប្រើប្រាស់ មានពណ៌ខៀវ ។ បើតាមជនរងគ្រោះឈ្មោះមុំ សារិន បានឲ្យដឹងថា ម៉ូតូ០២គ្រឿងនេះ ១​គ្រឿ​ងជារបស់កូន គឺបានដាក់ក្នុងបន្ទប់ក្រោមផ្ទះដូចសព្វដង លុះព្រឹកម៉ោង៤ៈ១០នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ […]

ព័ត៌មានជាតិ

ជនសង្ស័យបាញ់តដៃ ទៅលើកម្លាំងការិយាល័យគ្រឿងញៀនក៦ ទាំងយប់នៅជិតផ្សារមាន់អាំង ខណ្ឌទួលគោក ត្រូវបានចាប់ខ្លួន

រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីបាញ់តដៃគ្នារវាងជនសង្ស័យ និងកម្លាំងការិយាល័យ គ្រឿង​ញៀ​ន​ ក៦ ជាច្រើនគ្រាប់តែមិនបណ្តាលឲ្យមានរងរបួសនោះទេ ទីតាំងកើតហេតុនៅតាមបណ្តោយលេខ៣១៥ ស្ថិតក្នុងសង្កាត់​បឹង​ក​​​ក់​ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រភពពីកម្លាំងការិយល័យគ្រឿងញៀន ក៦ បានឲ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងបានតាមមុខសញ្ញា ៤ ទៅ៥នាក់ ចេញ​ពី​​​ម្តុំពេទ្យលោកសង្ឃកំពុងតែតាមដាន ជនសង្ស័យក៏ដឹងខ្លូន បានជិះម៉ូតូគេចពីកម្លាំងតាមផ្លូវ៥៩៨ បត់មកផ្សារមាន់អាំង លុះ​បត់បានបន្តិចមានការជិះប្រដេញពីកម្លាំងនគរបាលផង ជនសង្ស័យបានបត់ម៉ូតូចូលក្នុងផ្ទះ រួចដកកាំភ្លើងបាញ់មកលើ​ក​ម្លាំងនគរបាលជាច្រើនគ្រាប់ តែមិនត្រូវ ហើយកម្លាំងនគរបាលបានរត់គេចចេញពីគ្រាប់កាំភ្លើង រីឯជនសង្ស័យបានរត់ចូលក្នុងផ្ទះ ក្រោយមកត្រូវបានកម្លាំងការិយាល័យគ្រឿងញៀន ក៦ ក៏បានហៅខាងកម្លាំងខណ្ឌទួលគោក មកជួយឡោមព័ទ្ធចាប់បាន២នាក់ ដកហូតបានអាវុធខ្លីមួយដើម និងសំបកគ្រាប់ដែលបាញ់រួចមួយចំនួនផងដែរ ។ ជនសង្ស័យដែលប្រើប្រាស់កាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ច ទី១ឈ្មោះ គិត ម៉េងលី ភេទប្រុស អាយុជាង២០ឆ្នាំ ទី២ឈ្មោះ មាស សី​​​លា ហៅអាទាល់ ភេទប្រុសអាយុជាង២០ឆ្នាំ ។ ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងការិយាល័យ គ្រឿងញៀន ក​៦​ […]

ព័ត៌មានជាតិ

ក្រុមមន្ត្រី ប្រចាំស្ថានី យ៍ជញ្ជីងថ្លឹងរ ថយន្តផ្លូវជា តិលេខ៧ស្រុក ស្នួលឃុបឃិត ជាប្រព័ន្ធលោ ក សេង ឈួន មេជញ្ជីង ថ្លឹងរថយន្តទូទាំង ប្រទេសរ ក្សាភាពស្ងៀម ស្ងាត់

ប្រភពពី ក្រុម ឈ្មួញ ដឹកជញ្ជូន ដំឡូង មី ទៅ ស្រុក យួន បាន ឲ្យ ដឹងថា សម្រាប់ រថយន្ត ធុន ធំ ដឹក ដំឡូង មី ១ គ្រឿង ត្រូវ បង់លុយ ឲ្យ លោក អ៊ុយ ហឿន ប្រធាន ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ផ្លូវជាតិ លេខ ៧ ឃុំ ស្រែ ចារ ស្រុក ស្នួល ចំនួន ១៥ ម៉ឺន រៀល ជា ថ្នូរ មិនបាច់ ចូល ថ្លឹង ។ ទន្ទឹមនឹងនេះ គ្រប់ រថយន្ត ដឹកទំនិញ ដឹក […]

ព័ត៌មានជាតិ

ពិធីបុណ្យសមុទ្រខេត្តកំពត បានបញ្ចប់ប្រកបដោយភាពជោគជ័យ ភ្ញៀវជិតឆ្ងាយបានអញ្ជើញមកចូលរួមកម្សាន្តប្រមាណ ៩០ម៉ឺននាក់

ខេត្តកំពត ៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀ​ប​ចំ​​​បុណ្យសមុទ្រលើកទី៨បានអញ្ជើញជាអធិ​ប​​​​តីក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពត ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម  ជាវ  តាយ  អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម  ជឹង  ផល្លា  ប្រ​ធា​​​នក្រុមប្រឹក្សាខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ។ បញ្ជាក់ឱ្យដឹងក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រ​សា​ស​ន៍​ថា រយៈពេលបីថ្ងៃ នៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវជិតឆ្ងាយបានអ​ញ្ជើ​ញ​ម​ក​ចូលរួមកម្សាន្តប្រមាណ ៩០ម៉ឺននាក់ ។ ក្នុងនោះ សម្រាប់ថ្ងៃដំបូងមានប្រហែល២០ម៉ឺននាក់ ។ ចំណែកថ្ងៃបន្ទាប់ចំនួនភ្ញៀវ​បា​នកើនឡើងរហូតដល់ប្រមាណ ៤០ម៉ឺននាក់ ។ ដោយឡែកថ្ងៃបញ្ចប់ បរិមាណភ្ញៀវមានប្រហែល៣០ម៉ឺននាក់ ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ថោង ខុន […]

ព័ត៌មានជាតិ

តើថៅកែការ៉ាស់សាំង PTT ជាកូនប្រុសតំណាងរាស្ត្រ ច័ន្ទ សារុន អាចរួចខ្លួនដែរឬទេ ? ករណីវៃគ្រូបង្រៀនយ៉ាងឃោរឃៅ រួចថតបង្ហោះដូចសត្វធាតុ

ភ្នំពេញ៖រឿងរ៉ាវរបស់លោក សារុន វិថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT រង្វង់មូលគួរស្រូវ ជាប់ផ្លូវជាតិលេខ២ ក្នុងខណ្ឌដង្កោ និង ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ កំពុងល្បីរន្ទឺកាន់តែខ្លាំងក្លា ពេញបណ្តាញសង្គម ដោយសារតែសកម្មភាពដ៏ព្រហើន នៃការចាប់ព្រួតវៃគ្រូបង្រៀនម្នាក់ ដោយចោទប្រកាន់ទាំងគ្មានភស្តុតាង ថា បានលួចថតរូបនារីក្នុងបន្ទប់ទឹក ។ នៅពេលនេះ មហាជនកំពុងរង់ចាំមើលថា តើច្បាប់អាចចាត់ការដោយតម្លាភាពលើ លោក សារុន វិថូរ៉ាត់ និង កូនចៅរបស់គាត់ បានដែរឬទេ ? ខណៈលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនសំណុំរឿងនេះមកតុលាការ ។ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ ថា លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនសំណុំរឿងនេះមកតុលាការ ។ ទោះបីយ៉ាងណា ព័ត៌មានលម្អិត អ្នកនាំពាក្យរូបនេះ បដិសេធមិនធ្វើអត្ថាធិប្បាយទេ […]